ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:39

4.3K 262 0
                                    

«សូមគោរពលោករដ្ឋមន្ត្រី»ជុងហ្គុក មិនបានចាប់
អារម្មណ៍នឹងការគោរពរបស់ក្រុមកងអង្គរក្ស បែរជា
សួរក្មេងលើដៃទៅវិញ។

«ម្នាក់ណាឈរពាំងផ្លូវអូន? ម្នាក់ណាចាត់ទុកអូន
ដូចមនុស្សគ្មានរូបរាង? ហើយម្នាក់ណាធ្វើឫកពាសោះអង្គើយដាក់អូន? ពេលអូននិយាយជាមួយ មិននិយាយរកអូន?»កំលោះតូច ងើបមុខ លានអណ្ដាតដាក់ពួកគេក្នុងនាមជាអ្នកឈ្នះ រួចសម្ដែងជាតួកំសត់បន្តទៀត៖

«ពួកគេធ្វើឫកពាសោះអង្គើយដាក់អូនគ្រប់គ្នា អ្ហឹក
អូនប្រាប់ថា អូនជាមនុស្សពិសេសរបស់រដ្ឋមន្ត្រី ក៏
ពួកគេមិនជឿអូន ថែមទាំងសើចចំអកដាក់អូនទៀត
ជាពិសេសអាមួយក្បាលត្រង៉ោលនោះ!»









ដល់ប្រយោគចុងក្រោយ កំលោះតូចក្បាលខូច ល្បិច
ច្រើន លើកដៃចង្អុលទៅកងអង្គរក្សស្លៀកឈុតខ្មៅ
មានកម្ពស់ខ្ពស់ស្រឡះ មាឌឌាំង ក្បាលត្រង៉ោលនៅ
ឈរកណ្ដាលគេក្នុងចំណោមកងអង្គរក្សជាច្រើនទៀត។

«ហឹុះៗ»ជុងហ្គុក ខ្ទប់មាត់ ប្រឹងទប់សើចឡើងរឹងពោះ
ពេលឭ ថេយ៉ុង ហៅកងអង្គរក្សថា អាក្បាលត្រង៉ោល
គេមិនបានខឹង មានតែអស់សំណើច ហើយក៏ហួស
ចិត្តតិចតួច តែគេដឹងច្បាស់ថា ថេយ៉ុង ហៅបែបនេះ
ប្រាកដជាមកពីខឹងខ្លាំងហើយ។

«អូនប្រាប់ថា អូនជាជំទាវតូច ជាមនុស្សតែម្នាក់ដែល
រដ្ឋមន្ត្រី ស្រឡាញ់ថ្នាក់ថ្នមទុកដូចជាកូនប្រពន្ធ តែ
ពួកគេហាក់មិនខ្វល់ខ្វាយនឹងសម្ដីអូនសោះ អ្ហឹក! រដ្ឋ
មន្ត្រីដឹងទេ? អូនឈឺចិត្តខ្លាំងណាស់ អ្ហឹក»យំផង រៀប
រាប់ផង តែវាក្លាយទៅជាត្លុកកំប្លែងឲ្យមនុស្សជាច្រើន
ទស្សនានាពេលរាត្រីទៅវិញ ព្រោះមនុស្សគ្រប់គ្នាសុទ្ធ
តែដឹងថា ថេយ៉ុង និយាយបំផ្លើស ថែមទាំងដើរតួរ
កំសត់ដូចត្រូវពួកគេធ្វើបាបស្ទើរស្លាប់ស្ទើររស់អ៊ីចឹង
ទាំងដែលការពិតគ្រប់យ៉ាង ពួកគេធ្វើតាមបញ្ជាលោកនាយករដ្ឋមន្ត្រីសោះ។












«បងយល់អារម្មណ៍អូន បងដឹងថាអូនខឹងហើយក៏
ឈឺចាប់! ប្រាប់បងមក ចង់ឲ្យបងចាត់ការពួកគេ
បែបណា?»កំលោះតូច ស្ងាត់មាត់ លើកដៃជូតទឹក
ភ្នែកក្លែងក្លាយចេញពីថ្ពាល់ ទើបសម្រូតខ្លួនចុះពីលើចង្កេះមាំរបស់ ជុងហ្គុក ហើយដើរប៉ាក់ខ្ញើតៗទៅរក
ក្រុមកងអង្គរក្ស។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now