ខណៈដែលកំពុងតែឈរមេីលសួនផ្ការហូតភ្លឹកគិតដល់ ពេលវេលា
ដែលមាន ថេយ៉ុង នៅក្បែរ ប្រលែងលេងជាមួយគ្នា ស្រាប់តែ
ភ្ញាក់ព្រេីត ពេលឮសំឡេងមែកឈើងាប់ដែលកំពុងតែមាននរណាម្នាក់ដេីរជាន់ពីលេី។«អាង៉ោល!»ជុងហ្គុក បន្លឺសំឡេងឡេីងស្រាលៗ ស្របក្រសែ
ភ្នែកបាញ់ទៅរក អាង៉ោល មិនព្រិច ក្នុងខួរក្បាលដំណើរការរឿង
ជាច្រើន ហើយក៏អត់សង្ស័យមិនបាន បន្ទាប់ពីឃេីញមនុស្ស
ក្រោមបង្គាប់ ដេីរតម្រង់ទៅផ្លូវសួនសត្វដែលមានផ្ទះលំហែ ដែល
ខ្លួន និង ថេយ៉ុង ធ្លាប់ទៅលេង និងសម្រាកនៅទីនោះកាលមួយ
រយៈមុន ដោយដៃម្ខាងកាន់ថង់ និងដៃម្ខាងទៀតយួរចានស្រាក់
ទៀតផង។ ព្រោះតែការសង្ស័យ និង ចង់ដឹង ជុងហ្គុក ក៏ដេីរតាម
អាង៉ោល រហូតបានឃើញមនុស្សម្នាក់ដែលគេនឹកស្មានមិនដល់។«ថេយ៍...!»សំឡេងគ្រល័រមាំ ឧទានឡេីងស្រាលៗ ស្ទេីរមិនជឿ
ភ្នែកខ្លួនឯង ពេលក្រឡេកឃើញក្មេងប្រុសម្នាក់ចេញមកយករបស់
របរប្រើប្រាស់ និង អាហារពី អាង៉ោល ហេីយក្មេងប្រុសរាងតូច
ច្រឡឹងម្នាក់នោះ គ្មានអ្នកណាក្រៅពី ប្រពន្ធក្មេងដែលគេតាមរក
សឹងតែជ្រែកផែនដីទៅហើយទេ។«តាមពិតមកសំងំលាក់ខ្លួននៅទីនេះសោះ! ឆ្លាត! »នៅមាត់រូងខ្លា
ជាកន្លែងដែលមិនងាយនឹងមានអ្នកណាហ៊ានចូល។ ទីនេះក៏ដូចគ្នា
នៅកៀកបង្កេីយនឹងលោកនាយករដ្ឋមន្ត្រី ប៉ុន្តែគ្មានអ្នកណាចាប់ភ្លឹក ឫស្មានដល់ថា ថេយ៉ុង មកសំងំលាក់ខ្លួននៅផ្ទះលំហែ ក្បែរសួនសត្វ ខាងក្រោយសតវិមានចន សោះ។ដោយក្ដីរំភើបចិត្តឥតឱបមា មាឌធំឌាំង ក៏ស្ទុះរត់សំដៅទៅរកម្ចាស់
ចិត្ត បន្ទាប់ពីខានឱប ថេីប ខានប៉ះពាល់ជាង២សប្ដាហ៍ តែក៏ឈប់
ទ្រឺងបង្អាក់ដំណើរ បន្ទាប់ពីគិតឃេីញថា គួរទៅឫមិនគួរ។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង