ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្រ្តី Ep:22

5.4K 306 0
                                    

«នេះបញ្ជាក់ថាអូនក៏ស្រឡាញ់បងដែរមែនទេ? មែន
ទេ ថេយ៍ ឆាប់ប្រាប់បងមក»គេអន្ទះសារចង់ដឹងស្ទើរ
ប្រេះដើមទ្រូងទៅហើយ តាមដែលស្ដាប់ឭ គេជឿ
មួយរយភាគមួយពាន់ថា ថេយ៉ុង ក៏ស្រឡាញ់គេវិញ
ដែរ តែចង់ឲ្យក្មេងម្នាក់នេះបញ្ជាក់ប្រាប់ឲ្យកាន់តែ
ច្បាស់។

«អឹម!ស្រឡាញ់យូរហើយ យូរជាងបងស្រឡាញ់អូន
ច្រើនឆ្នាំណាស់»បន្ទាប់ពីសារភាពក្ដីស្នេហ៍ចំពោះគ្នា
រួចហើយ ម្នាក់ៗក៏បន្តជួយចូកជួយចែវគ្នារាងៗខ្លួន
រហូតដល់ខោអាវម្នាក់ៗជ្រុះលើឥដ្ឋការ៉ូអស់ បន្សល់
តែភាពអាក្រាត ហៀបនឹងនឹងបន្តទៅហើយ ស្រាប់តែ
មានសំឡេងមួយស្រែកកាត់ចង្វាក់៖

«កំពុងតែនាំគ្នាធ្វើស្អីហ្នឹង?»សំឡេងមនុស្សស្រីម្នាក់
បន្លឺចេញពីមាត់ទ្វារបន្ទប់ អមដោយអង្គរក្សឈុត
ខ្មៅតាមការពារចំនួន៤នាក់ ទោះមិនបញ្ចេញឈ្មោះ
ក៏អាចទាយដឹងថាជាអ្នកណាដែរ។




ចន ខ្វាន់ កូនស្រីពៅនៃត្រកូលចន សម្រុកចូលផ្ទះ
លំហែ ព្រោះរង់ចាំផ្លូវអនាគតបងថ្លៃ និង បងប្រុស
បង្កើតតទៀតលែងបាន ទើបប្រថុយមកតាមដោយខ្លួនឯងហើយក៏ជួបមនុស្សរោគចិត្ត អត់ឃ្លាន មកពីណាមិនដឹង មកធ្វើរឿងស្មោគគ្រោកក្នុងផ្ទះលំហែរបស់បងប្រុសខ្លួន ឃើញហើយក្ដៅសាច់ខ្លាំងណាស់
ចង់តែយកកាំបិទទៅកាត់របស់ពិសេសពួកគេឲ្យដាច់
អស់ ទើបសមចិត្តខឹងនាពេលនេះ។

«ខ្វាន់/អ្នកនាងខ្វាន់»ជុងហ្គុក និង ថេយ៉ុង ឧទានឡើងដំណាលគ្នា ស្របម្នាក់ៗស្រវេស្រវាទាយភួយ
មកដណ្ដប់រាងកាយ។

«បងប្រុស បងថ្លៃ-»ខ្វាន់ បើកភ្នែកធំៗ លើកដៃខ្ទប់
មាត់បែបមិនគួរឲ្យជឿនូវអ្វីដែលកំពុងតែឃើញផ្ទាល់
ភ្នែក។ នាងខំបារម្ភ ចេះតែភ័យខ្លាចថាពួកគេឈ្លោះគ្នា ហើយមានរឿងមិនល្អកើតឡើង ទាំងដែលការពិត
លួចមកសោយសុខក្នុងព្រៃសោះ បើដឹងបែបនេះស៊ូ
ធ្វើមនុស្សគថ្លង់វិញប្រសើរជាង គួរឲ្យស្ដាយខ្លាំងណាស់ មិនគួរណាមកកាត់ចង្វាក់សោះ។




«ពួកឯងឆាប់ចេញឲ្យឆ្ងាយទៅ!!!»រកតែ ខ្វាន់ និយាយចប់ចុង ចប់ដើមមិនទាន់ ជុងហ្គុក ស្រាប់តែ
ក្រោកឈរ ហើយស្រែកគំហកដាក់កងអង្គរក្ស
ឲ្យរត់បាតជើងសព្រាតអស់ ព្រោះតែខឹងដែលថ្លើមធំ
ហ៊ានសម្លឹងមើលរាងកាយមនុស្សរបស់គេ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now