ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:26

4.6K 280 0
                                    

«ប្រាប់ថាឲ្យដោះអាវចេញ ស្អុយកម្អួតណាស់»និ
យាយកំបុតកំបុយ អ្នកណាទៅយល់ ទម្រាំបាន
យល់ ត្រូវក្មេងខ្លះសម្លក់ចង់ជ្រុះគ្រាប់ភ្នែកទៅហើយ។
ជុងហ្គុក មិនមាត់ តែក៏ឈប់ឡាននៅកៀនថ្នល់ ហើយដោះអាវសឹមិចេញ បង្ហាញឲ្យឃើញសាច់ស
ខ្ចី សាច់ដុំធំៗ សិកផេក៨កង់ ជាហេតុបណ្ដាលឲ្យ
អ្នកក្បែរនោះឃើញហើយក៏៖

«អ៎៎្ហយ វិលមុខណាស់»ដៃលើកឈ្លីចិញ្ចើម ភ្នែក
សម្លឹងមើលអា៨កង់ ក្រោមដើមទ្រូងហាប់ណែន
ហើយមិនយូរប៉ុន្មានក៏ដួលសន្លប់នៅត្រង់នោះ។

«ឆាប់ងើបចេញភ្លាម បងដឹងល្បិចអូនច្បាស់ណាស់
ប្រើតាំងពី១ឆ្នាំមុន រហូតដល់ពេលនេះ»
«សាច់ដុំប៉ុនកូនដៃ អ្នកណាទៅចង់ផ្ដេកផ្ដួលលើ
វានោះ មកពីមុននេះវិលមុខដួលចំប៉ុណ្ណោះ កុំគិត
ថាប្រុសស្អាតដូច គីម ថេយ៉ុង ជ្រួលជ្រើមនឹងអា
របស់អន់ៗបែបនេះឲ្យសោះ! ឆឺស!»

នាយកំលោះតូច ពេបមាត់ សម្ដែងធ្វើជាជ្រេញនឹងរបស់ធន់អន់ៗដែលខ្លួនបន្លំផ្ដេកផ្ដួលលើ ដើម្បីបន្លប់ការពិត ថាខ្លួនពិតជាមានបំណងដួលសន្លប់ព្រោះចង់ប៉ះពាល់សិកផេក៨កង់របស់គេពិតមែន។

«អូននៅតែដដែល»មើលទៅក្មេងប្រុសម្នាក់នេះមិន
ព្រមផ្លាស់ប្ដូរនោះទេ ចរិតច្រឡឺម មិនព្រមទទួល
ស្គាល់ការពិត ហើយអួតអាងសម្រស់ខ្លួន គីម ថេយ៉ុង
គ្មានថ្ងៃចោលឡើយ ឲ្យតែពេលគេចាប់បាន តាមទាន់
ល្បិច ក៏រកលេសនេះ លេសនោះ ដើម្បីគេចវេស មិន
ព្រមទទួលស្គាល់កំហុស។

«តែរដ្ឋមន្ត្រីផ្លាស់ប្ដូរហើយ» ថេយ៉ុង ទម្លាក់ទឹកមុខ
ចុះ តបទៅគេវិញទាំងបេះដូងធ្លុះធ្លាយ។ ខ្លួននៅ
ដដែល នៅតែស្រឡាញ់គេ ស្មោះស្ម័គ្រភក្ដីភាព
ចំពោះគេ តែចំណែកគេវិញ ក៏លួចទាក់ទង រៀប
ការជាមួយស្រីផ្សេងចោលខ្លួនទៅវិញ គិតៗទៅ ខ្លួន
ពិតជាល្ងង់ខ្លាំងណាស់ ល្ងង់នៅងប់ងល់នឹងពាក្យ
លួងលោមរបស់គេទាំងដែលដឹងថាគេបោកប្រាស់
ព្រោះគ្មានអ្នកណាល្ងង់ចោលគ្រាប់ពេជ្យហើយស្រវា
រើសដុំក្រួសនោះទេ វាដូចជានាយតូចអ៊ីចឹង ថេយ៉ុង
ត្រឹមជាកូនអ្នកចម្ការ ជាអ្នកនិពន្ធធម្មតាម្នាក់ ធ្វើ
ខ្លួនសាមញ្ញៗ ការរស់នៅក៏សាមញ្ញ តើមានអ្វីទៅ

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now