«សម្រាប់អូនម្នាក់ ប្រាកដជាបានស្រាប់ហើយ»ហេតុ
អ្វីថាមិនបាន? បើសូម្បីតែគេក៏ចង់នៅបែបនេះដូចគ្នាដែរ។«ថេយ៍...»ប្រអប់ដៃក្រាស់ឃ្មឹកស៊ូកចូលម្រាមដៃស្រ
លូនស្អាតរបស់ ថេយ៉ុង ហើយស្រាក់ចូលគ្នា មុននឹង
ហៅឈ្មោះម្ចាស់ស្នេហ៍យ៉ាងស្រទន់។«អឹម?»
«បងស្រឡាញ់អូនណាស់»
«អូនដឹងហើយ»
«ស្រឡាញ់ខ្លាំងលើសអ្នកណាៗទាំងអស់»
«ថាអូនដឹងហើយ»
«បងគ្រាន់តែចង់បញ្ជាក់ឲ្យអូនដឹងប៉ុណ្ណោះថាបង
ស្រឡាញ់អូនលើសជីវិតរបស់បងទៅទៀត»
«រដ្ឋ...រដ្ឋមន្ត្រី...»នាយតូច ចាប់ផ្ដើមស្រងាកចិត្ត ពេលត្រូវគេបញ្ជាក់
ពីសេចក្ដីស្រឡាញ់លើសលប់ខ្លាំងពេក ហើយក៏មាន
អារម្មណ៍ថាមិនស្រួល បើយកសម្ដីមួយម៉ាត់ៗដែលគេបាននិយាយ មកពិចារណាឲ្យបានល្អិតល្អន់ វាហាក់បី
ដូចជាពាក្យប្រើសម្រាប់លាមនុស្សជាទីស្រឡាញ់ជា
លើកចុងក្រោយនៃជីវិតអ៊ីចឹង។ត្របើកភ្នែកកម្រាស់ពីរជាន់ប្រៀបដូចទៅនឹងគំនូរ
បើកសន្សឹមៗ ស្របកែវភ្នែករេសម្លឹងមើលមុខបុរស
កំពូលស្នេហ៍ទាំងក្នុងប្រអប់ទ្រូងឈឺខ្ទោកៗ ហើយ
ក៏ស៊កម្រាមដៃស្រាក់ជាមួយនឹងដៃគេ មុននឹងផ្ដេក
ក្បាលលើដើមទ្រូងហាប់ណែន សំងំបិទភ្នែកគេង
ស្ងាត់លែងនិយាយស្ដីអ្វី ប៉ុន្តែត្រចៀកទាំងគូផ្ទៀង
ស្ដាប់រាល់កំណកដង្ហើមចេញចូលរបស់ប្រុសជាទី
ស្រឡាញ់មិនដាច់។«ពេលខ្លះ...»ដល់ត្រឹមនេះ ជុងហ្គុក ក៏ឱនសម្លឹង
មើលមុខក្មេងកំពុងតែគេង ហើយក៏ឃើញថានៅមិន
ទាន់លក់ ទើបនិយាយបន្ត៖«អូនគួរតែរៀនធ្វើចិត្តដាច់»ចិត្តដាច់ឈប់ស្រឡាញ់
បង ឈប់ខ្វល់ពីបង ឈប់បារម្ភពីបង ប្រសិនជាធ្វើ
បាន អូននឹងមិនឈឺចាប់នោះទេ។គេគ្មានភាពក្លាហាន ពុំហ៊ានបញ្ចេញអារម្មណ៍ពិត បានត្រឹមតែនិយាយក្នុងចិត្ត ស្ដាប់ម្នាក់ឯង ដឹងម្នាក់
ឯង ឈឺតែម្នាក់ឯងប៉ុណ្ណោះ។«អឹម...»ខណៈដែលស្ងាត់រៀងៗខ្លួន ថេយ៉ុង ស្រាប់
តែក្រោកអង្គុយ លើកដៃតោង.ក របស់ដៃគូម្ខាងទៀត
មុននឹងទម្លាក់បបូរមាត់បឺតជញ្ជក់ គ្រលាស់ គ្រលែង
ស្វែងរករសជាតិផ្អែមដូចទឹកឃ្មុំ។
KAMU SEDANG MEMBACA
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fiksi Penggemarរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង