ម្ចាស់ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​Ep:50

5.2K 275 2
                                    

ផាច់​!!!!

«អ្នក​ណាព្រម​ធ្វើ​ឆ្កែ​ញី​របស់​បង​»ថេយ៉ុង​ វ៉ៃ​ដេីម​ដៃ​ ជុងហ្គុក​ ស្រាលៗ​ នឹក​ខឹងយ៉ាង​ខ្លាំង​។ ខ្លួន​ខ្លាច​ខ្មោច​ ចង់​ស្លាប់​ទៅ​ហេីយ​
នៅមាន​អារម្មណ៍​លេង​សេីច​រឿង​ឆ្កែ​ញី​ឈ្មោល​ទៀត​។
«ជំទាវតូច​ គីម​ ថេយ៉ុង​ ហ្នឹង​ហើយ​»មិន​តបតែមាត់​ ចិញ្ចើម​ក៏ញាក់ទ្រេីតៗ​យ៉ាង​ច្រឡឹម​។ ចរិត​ពាលបែបនេះ​ មិនសម​ជា​ នាយករដ្ឋមន្ត្រី​ នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ទាំង​មូល​សោះ។

«អូន​មិន​មែន​ជា​ឆ្កែ​ញី​របស់​បង​»
«មិន​មែន​យ៉ាង​ម៉េច​ បេីមុនពេល​ទៅគេង​ខាង​ក្រៅ​អូន​និយាយ​ថា
បេីអូន​មករកបង​វិញ​អូន​ឆ្កែ​!  ឥឡូវ​មករក​បង​វិញហេីយ​ ថែម​ទាំង​
យំឱបបង​មិន​របេះ​ទៀត​ ប៉ុណ្ណឹង​ហើយ​ អូន​មិនមែន​ឆ្កែ​ញីរបស់​
បង​ទៀត​ហេ៎ស?»
«រដ្ឋ...រដ្ឋមន្ត្រី​ លេង​ខ្សែ​លេី!»











ទីបំផុត​ ចាញ់​ក្រោម​ដៃ​បុរស​ម្នាក់​នេះ​ទាល់​តែ​បាន​ ពិត​ជា​គួរឲ្យ​ខ្មាស​ពិត​មែន!​ខ្មាស​សឹង​តែ​ជ្រែកដី​ទៅ​ហើយ​។

ព្រឹក​ថ្ងៃ​ថ្មី​...

ព្រឹក​ព្រលឹម​ស្រាង​ៗ​ អាច​មេីល​ឃេីញ​អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​យើង​ និង​
មនុស្ស​ប្រុស​មាឌល្អិត​ម្នាក់​គេង​ស្ពាបពីលេីរាងកាយ​ធំឌាំ​ង​របស់​
មនុស្ស​ប្រុស​ម្នាក់​ទៀត​ដែល​អ្នក​ណាៗ​ក៏ខ្លាច​រអា​នឹង​សព្វនាម​របស់​
គេ​ តាម​រយៈ​ពន្លឺ​ព្រះ​អាទិត្យ​ជះ​ចូល​តាម​ប្រហោង​តូច​ៗ​នៃ​បង្អួច​។

«ក្មេង​មិន​ចេះ​ធំ​»​ជុងហ្គុក​ ឧទាន​ឡើង​ស្រាលៗ​ ឭ​តែ​ម្នាក់ឯង​ ខណៈ​
ដៃទាំង​គូរ​ លើ​ក​ខ្លួន​តូច​ល្អិត​ចេញ​ពីរាងកាយ​ ដាក់​ឲ្យ​គេង​បាន​ស្រួល​បួល​ ទេីប​ដេីរ​សម្ដៅ​ទៅរក​ផ្ទះ​បាយ​ ដេីម្បី​ធ្វើ​អាហារ​ពេល
ព្រឹក​ទុក​ឲ្យ​ឆ្កែ​ញី​របស់​ខ្លួន​ញុំា​ ព្រោះ​ក្មេង​ម្នាក់​នេះ​ ងេីប​ពីគេង​ គឺដឹង​
តែ​ញុំា​ មិន​បាន​ញុំា​ យំផ្អេីល​សត្វ​ពេញ​សួន​របស់គេ​មិន​ខាន​។

ផ្ទះ​បាយ​.....







សំឡេង​ក្រេស​ក្រូស​ ចេញ​ពី​ផ្ទះ​បាយ​ ជះសាយ​ភាយ​ដល់​ក្មេង​កំពុង​
តែគេង​លង់លក់​យ៉ាង​ស្កប់ស្កល់​នៅលេីគ្រែ​ ឲ្យ​បេីក​ភ្នែក​ភ្លឹះៗ​ សម្លឹង​មេីលពិដាន​បន្ទប់​ ខណៈ​ដៃ​ទាំង​គូ​ ស្រវា​រក​មេីល​រាងកាយ​ហំ
ហួន​ ដេីម​ទ្រូង​ដ៏​សែន​កក់ក្ដៅ​ដែល​ខ្លួន​គេង​ឱប​ក្រសោប​កាល​ពី
យប់​។  ប៉ុន្តែ​ រាវរក​យ៉ាងណា​ក៏រក​មិន​ឃើញ​ ទេីប​ងេីប​ពី​លេី​គ្រែ​ដេីរ
ទៅរក​ប្រភព​សំឡេង​ ហើយ​ក៏ឃេីញ​ខ្នង​ធំឌាំង​កំពុង​តែ​ឈរ​ចិតបន្លែ​ សម្រាប់​ធ្វើ​ម្ហូប​ ដូច​អ្វី​ដែល​ខ្លួន​បាន​គិត​ពិតមែន​។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now