ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:៣៤

4.7K 278 2
                                    

«អ្ហ៎៎យ!!!ជាឆ្កែឫយ៉ាងម៉េចនៀក៎៎?»ក្រោយចាប់ទាយ
ថេយ៉ុង កុំឲ្យខាំសិកផេកខ្លួនតទៀតបាន ជុងហ្គុក
ក៏ច្រត់ចង្កេះឱនសួរកំលោះតូចមានកម្ពស់ត្រឹមដើម
ទ្រូងទាំងសង្គ្រឺតធ្មេញគ្រឺតក្រត។

«អ្ហឹក»ឈឺចិត្តស្អិតទ្រូងនឹងពាក្យដែលគេស្ដីឲ្យ ក៏ខាំ
បបូរមាត់ ឱនមុខចុះសម្លឹងមើលម្រាមជើង សម្រក់
ទឹកភ្នែកតក់ៗយ៉ាងគួរឲ្យកំសត់ តែគួរឲ្យអស់សំ
ណើចក្នុងក្រសែភ្នែកលោករដ្ឋមន្ត្រីទៅវិញ។

«មុននេះបងនិយាយលេងទេ កុំយំអី!បងសុំទោស»
«.......»ស្ងាត់ គ្មានការឆ្លើយតប។

«បណ្ដូលចិត្តបង កុំយំបែបនេះអី លែងស្អាតហើយ»
«.......»ថេយ៉ុង មិនតប នៅតែយំអណ្តឺតអណ្ដក
ដកចង្កាមាន់ដដែល។








«ជំទាវតូចហា៎៎!!»ជុងហ្គុក សាកហៅជំទាវតូចលេងៗ
ហើយក៏បានផលពិតមែន ព្រោះក្មេងខ្លះងាកមក
ញញឹមដាក់ ហាក់ពេញចិត្តពេញថ្លើមខ្លាំងណាស់
សេចក្ដីង៉ក់ងរមុននេះ ស្រាប់តែរលាយបាត់អស់។

«បាទ!បងរដ្ឋមន្ត្រី ខិកខិក»គិតៗទៅ ចង់សើចខ្លួន
ឯងបន្តិច ហួសចិត្តបន្តិច មុននេះ ខឹងនឹងគេទាល់
តែយំខ្លួនឯង គេលួងមិនទាន់បាន១នាទីស្រួលបួល
ផង ព្រមត្រូវជាមួយគេវិញភ្លាម។

ប៉ក់!

«ឈ្លើយណាស់យើងហ្នឹង!»ជុងហ្គុក លើកដៃផ្ទាត់
ថ្ងាស កំលោះតូច តិចៗទាំងគ្រឺតក្នាញ់ ពេលឭហៅ
ខ្លួនថាបងរដ្ឋមន្ត្រី តាមចិត្តយូរទៅ កាន់តែហ៊ានទៅៗ
លែងស្គាល់ចាស់ស្គាល់ទុំ អាងតែគេស្រឡាញ់ អាង
តែគេថ្នម លែងខ្លាចគេសូម្បីតែប៉ុនចុងក្រចកដៃ។

«សុំទោសបងសម្លាញ់ ខិកខិក»ពោលពាក្យសុំទោស
ដោយភាសាផ្អែមល្ហែមរួច នាយល្អិត ស្ទុះចូលក្នុង
អាងទឹកផ្លុក លើកដៃខ្ទប់មុខ នឹកខ្មាសខ្លួនឯងជា
ខ្លាំងដែលហៅ លោកនាយករដ្ឋមន្ត្រី ថាបងសម្លាញ់។









«ហឹុះៗ ក្មេងម្នាក់នេះ!»គេគ្រវីក្បាលហួសចិត្ត អស់
សំណើចនឹងចរិតខូចរពិលរប៉ូចរបស់ ថេយ៉ុង បន្តិច
ទើបដោះសម្លៀកបំពាក់សើមដោយសារស្នាដៃកំពូល
មនុស្ស បោះទៅម្ខាង រួចចូលក្នុងអាងទឹក ហើយ
ផ្ដេកក្បាលផ្អែកនឹងមាត់អាង វិនាទីបន្ទាប់ក៏លើក
រាងកាយស្រឡូនស្រឡៅមកអង្គុយពីលើដើមភ្លៅ
ហើយចាប់ផ្ដើមកក់សក់ឲ្យ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now