ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី១

6.6K 437 0
                                    

ក្នុងចំណោមនោះមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលឈរសម្លឹងមើល ថេយ៉ុង តាំងចុងសក់ដល់ចុងជើង ហើយក៏ឈប់លែងសម្លឹងមើលអ្វីទៀត ព្រោះជាប់
ពិនិត្យភ្នែកមនុស្សឆ្កួត។ ខណៈនោះ គេស្រាប់តែ
ដាក់បង្គុយចុះចោងហោងជាន់លើកែងជើង ហើយ
ប្រើម្រាមដៃចង្អុល និង ដៃកណ្ដាល លូកចាប់ចង្កាអ្នកម្ខាងទៀតឲ្យងើយមុខប្រសព្វនឹងមុខសង្ហារទើបបន្លឺឡើងតិចៗ៖

«ជាក្មេងញៀនថ្នាំសោះ»
«ឯង!!!លោ...លោករដ្ឋមន្ត្រី»គ្រាន់តែឭមនុស្សប្រុស
ម្នាក់នោះថាខ្លួនញៀនថ្នាំភ្លាម នាយល្អិតក៏លើកដៃ
ចង្អុលមុខគេ តែក៏គាំងស្ដូកពេលមើលចំ ច្បាស់ ទើប
ដឹងថាជាលោកនាយករដ្ឋមន្ត្រីបុរសកំពូលដួចចិត្ត
ហើយក៏នឹកឃើញល្បិចមួយលេចឡើងក្នុងខួរក្បាល
ទើបលួចនិយាយក្នុងចិត្តតែម្នាក់ឯងថា៖
«ធ្វើសន្លប់សិនអញ»




បន្ទាប់ពីគិតផែនការល្បួងក្រាសចូលអន្ទាក់ស្នេហ៍រួច
ម្ចាស់រាងកាយក៏ធ្វើជាដួលសន្លប់ទៅលើដើមទ្រូង
ហាប់ណែនរបស់លោកនាយករដ្ឋមន្ត្រីភ្លាមៗ តែគួរ
ឲ្យស្ដាយ គ្រប់យ៉ាងផ្ទុយស្រឡះពីការគិតទាំងស្រុង។ គេមិនត្រឹមតែមិនទ្រក្មេងកំពូលល្បិចនោះទេ ថែម
ទាំងក្រោកឈរ ស៊កដៃជ្រែងហោប៉ៅខោ ទុកឲ្យអ្នក
ដែលធ្វើសន្លប់ ក៏ដួលផ្កាប់មុខសីុស្មៅជាលើកទី២
ដោយមិនមាត់.កអ្វីសូម្បីមួយម៉ាត់ ព្រោះគេដឹងច្បាស់
ថាទាំងអស់នេះគ្រាន់តែជាការសម្ដែងទាក់ទាញ
ចំណាប់អារម្មណ៍ពីគេប៉ុណ្ណោះ ល្បិចរាក់ៗ ចាស់
គំរិលបែបនេះ គេជួបឡើងសាំុទៅហើយ វាគ្មានអ្វី
ប្លែកនោះទេ។

«ហឹុកៗ....មុខដ៏ស្រស់ផូរផង់របស់ខ្ញុំអើយ! ពេលនេះ
ឯងយ៉ាងម៉េចទៅហើយ?»កំលោះតូចលួចសួរមុខខ្លួន
ឯងនៅក្នុងចិត្ត ព្រោះពេលនេះមិនអាចធ្វើអ្វីបានឡើយ ក្រៅពីសម្ដែងធ្វើជាសន្លប់ពិតមែន។ ដើរដល់ដំណាក់កាលនេះហើយ មិនអាចថយក្រោយវិញបានទេ បើថយវាអាចនឹងជាន់ដែកគោលកើត
តេតានុស ដោយសារតែយើងវាចិត្តសឿង ហ៊ានលេងជាមួយនាយករដ្ឋមន្រ្តីមិនខ្លាចសេចក្ដីស្លាប់។

«ក្មេងដូចឯងនេះ! ស៊ូសម្ដែងធ្វើសន្លប់ឲ្យតែបានថ្នាំសេព»



ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now