ម្ចាស់ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​ Ep:48

4.4K 248 0
                                    

បញ្ហា​ រវាង​ លោក​នាយករដ្ឋមន្ត្រី​ និង​ ព្រះនាង​ ហ្វាវីដា​ ដោះ
ស្រាយ​រួចរាល់​ពិតមែន​ ប៉ុន្តែ​បញ្ហា​ធំ​មួយ​ទៀត​មិន​អាច​ដោះស្រាយបានទេ​។ សាក​ស្រមៃ​ទៅ​ បេីនៅ​សុខៗ​ ក៏លេច​ចេញ​ព័ត៌មាន​ លោកនាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​កូរ៉េខាងត្បូង​ មានដៃ​គូរ​ស្នេហា​
ជាមួយ​ប្រុស​ តេី​មនុស្ស​គ្រប់គ្នា​នឹង​មេីល​មក​ រដ្ឋមន្ត្រី​បែបណា​?
ច្បាស់​ណាស់​ គេប្រាកដ​ជាស្អប់​ខ្ពេីម​ និង​ សេីច​សំអក​ ព្រម​ទាំង​
រិះគន់​មិន​ដាច់​ពីមាត់​ ព្រោះ​សង្គម​មួយ​នេះ​ពិត​ជា​គួរឲ្យ​ខ្លាច​ណាស់​។
ពេល​គ្រប់​យ៉ាង​ត្រូវ​បានលាត​ត្រដាង​ ជុងហ្គុក​ មិនត្រឹមតែ​បាត់​បង់
មុខ​មាត់​ កិត្តិយស​នោះទេ​ គេថែម​ទាំង​បាត់បង់​មុខ​ដំណែង​ជានាយក​រដ្ឋមន្ត្រី​ក៏អាចថាបាន​ ហេតុផល​នេះ​ហើយ​ ទេីប​ ថេយ៉ុង​ មិន​
ព្រម​ទៅ​វិញ​ជាមួយ​គេ​ ក៏ព្រោះ​មិន​ចង់​ឲ្យ​មនុស្ស​ប្រុស​ដែល​ខ្លួន​
ស្រឡាញ់​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង​ព្រោះ​តែខ្លួន​។ បែក​គ្នា​ រស់​នៅ
ផ្សេង​គ្នា​ ​ធ្វើ​ជា​មនុស្ស​មិន​ស្គាល់​គ្នា​ល្អ​បំផុត​ហើយ​។






«អាណិត​បង​ តែមិនព្រម​នៅជំនះ​បញ្ហា​ជាមួយ​បង​! ទង្វើ​នេះ​ គេ
ហៅ​ថា​ក្ដី​ស្រឡាញ់​មែន​ទេ​?»អាណិត​ហេ៎ស​?​មួយ​ប្រយោគ​នេះ​
ស្ដាប់​ឭ​ហើយ​ ស្ទេីរ​តែ​គ្មាន​ពាក្យ​ថ្លែង​ទៀត​ទេ​។ តែ​បេីគិត​ៗទៅ​
ថេយ៉ុង​ និយាយ​ក៏មិនខុស​ ព្រោះ​សភាព​គេ​នាពេល​នេះ​ លេីស​ឆ្កែ​
អនាថា​តាមរក​ម្ចាស់​ទៅទៀត​។

«រដ្ឋមន្ត្រី​...អ្ហឹក​ អូន​ស្រឡាញ់​បងណាស់​ អូន​ចង់​ឲ្យ​បង​ល្អ​ អូន​មិន​
ចង់​ធ្វើ​ជា​បន្ទុក​ដល់​បង​ទៀត​ទេ​! បងក៏ដឹង​ច្បាស់​ បេីរឿង​យើង​ត្រូវ​
បាន​លាត​ត្រដាង​ចេញ​ទៅខាង​ក្រៅ​ តេីមុខមាត់​ តួនាទី​ និង​ ដំណែង​បង​ នឹងទៅជា​យ៉ាងណា!!!!​»ដល់​ប្រយោគ​ចុងក្រោយ​ នាយ​តូច​ស្រែក​ដាក់​មនុស្ស​ប្រុស​មាឌ​ធំ​នៅ​ចំពោះ​មុខ​ទាំង​ទឹក​ភ្នែក​ហូរ​សស្រាក់​។ លែង​លាក់បាំង​ទៀតហើយ​ លែង​សម្ដែង​ធ្វើ​ជា​មិនបាន​ខ្វល់​ខ្វាយ​នឹង​វត្តមាន​គេ​ទៀត​ហេីយ​ ព្រោះ​វាឈឺ​ខ្លាំង​ណាស់​ បេះដូង​ចុក​អួល​ស្ទេីរ​តែ​គាំង​ម្ដង​ៗទៅ​ហេីយ​ ពេលឃេីញ​មនុស្ស​
ប្រុស​ដែល​ខ្លួន​ស្រឡាញ់​លេីស​ជីវិត​ប្រែ​ក្លាយ​ជា​ទន់​ខ្សោយ​ដល់​
ថ្នាក់​នេះ​។ បេី​ប្រៀបធៀប​មនុស្ស​ប្រុស​កំពុង​ឈរ​នៅ​ត្រង់​នេះ​ និង​
មនុស្ស​ប្រុស​ដែល​ខ្លួន​បានជួប​នៅ​ដេហ្គូ​កាល១ឆ្នាំ​មុន​ ដូច​មនុស្ស​
ពីរ​នាក់​ផ្សេង​គ្នា​អ៊ីចឹង​។










ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now