ម្ចាស់ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​ Ep49

4.4K 238 0
                                    

«ទៅឆ្ងាយយ៉ាងម៉េចបាន​ បេីក្មេង​ខ្លះ​ចាប់​ដៃមិន​របេះ​»ឭ​ប្រយោគ​
របស់​ ជុងហ្គុក​ ភ្លាម​ នាយតូច​ ក៏ឱន​មេីល​ដៃ​ខ្លួន​ឯង​ ហើយ​ក៏ឃេីញ​
ថា​កំពុង​តែចាប់ដៃ​គេយ៉ាង​ស្អិត​បេះមិនចេញពិតមែន​ ទេីប​គ្រលាស់​
ដៃគេ​ចេញ​យ៉ាង​លឿន​។

ថេយ៉ុង​ ប្រឹង​គ្រលាស់​ ជុងហ្គុក​ ព្យាយាម​តាមចាប់ដៃស្រឡូនមក
វិញ​ រួច​លេីកមកដាក់កៀក​ច្រមុះ​ ថេីប​ខ្សឺត​ៗយ៉ាងមុខក្រាស់​។

«សឺតៗ​សឺត​ៗ​ ជុប៎ៗ​ ជុប៎ៗ​ស្អប់​ណាស់​! ស្អប់​ស្ទេីរ​លេប​ចូល​ក្នុង​ពោះ
ទៅហេីយ​»
«ស្អប់​អូន​ តែតាម​ថេីប​អូន​ដូច​ឆ្កែ​! »
«ស៊ូ​ធ្វើ​ឆ្កែ​ឲ្យ​តែបាន​ថេីប​អូន​!»
«រដ្ឋមន្ត្រី​!!!»
«អូន​ជា​ឆ្កែ​ញី​ ចំណែក​បង​ជា​ឆ្កែ​ឈ្មោល​ ពួក​យើង​នឹង​បង្កើត​កូន​ឆ្កែ​
តូច​ៗជា​ច្រើន​ក្បាល​ជាមួយ​គ្នា​»








«អូន​មិន​មែន​ជា​ឆ្កែ​! អូន​គឺ​ជា​មនុស្ស​ ហើយ​ថែម​ទាំង​ជា​មនុស្ស​ដែល​ស្រស់​ស្អាតខ្លាំង​​ទៀត​ផង​»មិន​សរសើរ​ខ្លួន​ឯង​តែ​មាត់​ ដៃ​ទាំង​គូរ​ក៏លេីក​ក្រសោប​មុខ​ក្រពុំ​ផ្កាឈូក​អង្អែល​តិចៗ​ ញញឹម​យ៉ាង​មានក្ដី​សុខ​នឹង​សម្រស់​ដ៏​ស្រស់​ត្រកាល​បានមក​ពី​ពោះ​ម៉ែ​ពិត​ៗ​។

«មិន​ឃើញ​ស្អាត​ត្រង់​ណាផង​ ទម្រង់​មុខ​អន់ជាង​ជេីង​សសរ​ផ្ទះ​នេះ​
ទៀត​!»គេ​ខ្ទប់​សេីច​នៅ​ក្នុង​ចិត្ត​ រួច​ធ្វើ​ជានិយាយ​បង្អាប់​ក្មេង​ឲ្យ​ខឹង​
មុខ​ប្រែ​ពីសទៅក្រហម​។

លោក​អេីយ​ អ្នក​ណាមិនខឹង​ បេី​លោក​រដ្ឋមន្ត្រី​ ហ៊ាន​យក​ទម្រង់​មុខ​
ដ៏​ស្រស់​សោភា​ របស់​ គីម​ ថេយ៉ុង​ ទៅប្រៀប​ធៀប​នឹង​ជេីង​សសរ​
ផ្ទះ​។

ប្រអប់​ដៃ​តូច​ទន់​ល្មើយ​ ក្ដាប់​ចូល​គ្នា​យ៉ាង​ណែន​ក្ដន់​បេះ​មិន​លែង​
ខណៈ​រាងកាយ​តូច​ច្រឡឹង​ ក្រោក​ឈរ​ ហើយ​លោត​ទម្លាក់​ពី​លេី
ពូក​ ដេីរ​សម្ដៅ​ទៅរក​ជេីង​សសរ​ផ្ទះ​ដែល​ស្ថិត​នៅ​កណ្តាល​គេ​ មុន
នឹង​ដាក់​មុខ​ក្រពុំ​កៀក​ស្អិត​នឹង​ជេីង​សសរ​ បេីក​ភ្នែក​ម៉ក់ៗ​ ស្រែក​ហៅ​ លោក​រដ្ឋមន្ត្រី​ ឲ្យ​មេីល​ច្បាស់​ៗ​ ពេញ​ៗភ្នែក​ថា​ ទម្រង់​មុខ​របស់​ខ្លួន​ពិត​ជា​ស្អាត​ណាស់​ មិន​មែន​អាក្រក់​ដូច​គេ​និយាយ​ទេ​។










ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now