ម្ចាស់ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​ ភាគ​ទី46

3.9K 251 0
                                    

ដោយ​នៅតែ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដដែល​ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ដែល​
កំពុង​តែ​សំងំ​ខាំមាត់​ បង្ហូរទឹក​ភ្នែក​ចាំស្ដាប់​ ស្ទើរ​តែ​ស្ទះ​ខ្យល់​ស្លាប់​
ភ្លាម​ៗ​នៅនឹង​កន្លែង​ទៅ​ហើយ​។

ដោយ​ទ្រាំ​ចាំស្ដាប់​ពាក្យ​សម្ដី​ប្រហារបេះដូង​តទៀត​លែង​បាន​នាយល្អិត​ក៏ប្រឹង​ងេីប​ឈរ​ទាំង​ត្រដាបត្រដួស​ដេីរ​អូស​ជេីង​ទៅខាងក្រៅ
ដេីម្បី​ទៅយំស្រែក​រំសាយ​អារម្មណ៍​ឈឺ​ចាប់​។ ហៀប​នឹង​បោះ​ជំហាន​ទៅ​ហេីយ​ក៏គាំង​ថ្មឹង​ ឈរ​ស្ងៀម​ដូច​រូប​ចម្លាក់​បដិមា​ ត្រចៀក​
ដឹង​ដល់​សំឡេង​បេះដូង​កំពុង​តែ​លោត​ កែវភ្នែក​ទាំង​គូរ​របស់​ បាញ់​
តម្រង់​ទៅ​រក​អេក្រង់​កុំព្យូទ័រ​ ក្រោយ​ស្ដាប់​ឭប្រយោគ​ប៉ុន្មាន​ម៉ាត់​
ដែល​អាច​ឲ្យ​ខ្លួនមាន​សង្ឃឹម​ក្នុង​ការ​រស់​រាន​មាន​ជីវិត​បន្ត​ របស់​លោក​នាយករដ្ឋមន្ត្រី​ ចន​ ជុងហ្គុក៖

ក្មេង​ក្នុង​ពោះ​ ពុំមែន​ជាកូន​របស់​ខ្ញុំ​ តែជាកូនរបស់​ គូរ៉ាក់​!  ហេីយ​
អ្នក​ដែល​រៀបការ​ជាមួយ​ព្រះ​នាង​ ហ្វាវីដា​ នូវ​សប្ដាហ៍​ក្រោយ​ក៏ជា​












គូរ៉ាក់​ មិនមែន​ខ្ញុំ​»សម្ដី​ របស់​ ជុងហ្គុក​ មិន​ត្រឹម​តែ​ឲ្យ​ ថេយ៉ុង​ អ្នក​
សារព័ត៌មាន​ និង​ ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ​ដែល​បាន​បន្ត​ស្ដាប់​
ពីការ​ផ្សាយ​ផ្ទាល់​នេះ​ទេ​ សូម្បី​តែ​ គូរ៉ាក់​ ក៏គាំង​ រក​ពាក្យ​អ្វី​និយាយ​
មិន​បានដែរ​។

អ្វី​ដែល​គេ​បាន​និយាយ​គ្នា​ជាមួយ​ គូរ៉ាក់​ កាលពីមុន​ ខុស​ពី​អ្វី​ដែល​
គេ​កំពុង​តែ​ធ្វើ​នា​ពេល​នេះ​។ ជុងហ្គុក​ ប្រាប់​នាយថា​ នឹង​គ្មាន​ពិធី​
មង្គលការ​របស់​រវាង​ខ្លួន​ និង​ ព្រះនាង​ ហ្វាវីដា​ តែ​មិន​នឹក​ស្មានថា​
មង្គលការ​ក៏ធ្លាក់​មកលេី​មេកង​អង្គរក្ស​ដូច​ជា​គេ។ នេះ​ លេង​សេីច​
ពេក​ទេដឹង​?

«លោក​រដ្ឋមន្ត្រី​ កំពុង​តែ​លេង​សេីច​នឹង​អារម្មណ៍​ខ្ញុំ​ឫ​?»គូរ៉ាក់​ សួរ​
ខ្លួនឯង​ ទាំង​គ្មាន​ចម្លើយ​មួយ​ណា​ដែល​ស័ក្ដិសម​នឹង​សំណួរ​ឡេីយ​
បេី​ចម្លើយ​នោះ​ មិន​បាន​ចេញ​ពីមាត់​ លោក​នាយករដ្ឋមន្ត្រី​។ ហេតុ
នេះ​ហើយ​ ទេីប​មាន​តែ​ទ្រាំ​ ទប់​ចិត្ត​ ទប់​អារម្មណ៍​ រហូត​ដល់​ការ​ធ្វើ​
សន្និសីទកាសែត​ ត្រូវ​បាន​បញ្ចប់​។







ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now