ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី២

6.4K 420 1
                                    

«បំផ្លើសយ៉ាងម៉េច? លោកមិនមែនជាខ្ញុំលោកមិន
យល់ទេថាខ្ញុំភ័យខ្លាចប៉ុណ្ណានោះទេ! អ្ហឹកៗ លោក...រដ្ឋ រដ្ឋ...រដ្ឋមន្ត្រី»កាយល្អិតប្រែជាញ័រចំប្រប់ដូចដូចសត្វធ្លាក់ទឹកអូរ ពេលក្រឡេកឃើញមនុស្សដែលខ្លួនកំពុងនិយាយដើម កំពុងតែអង្គុយស្ដាប់នៅ
ខាងក្រោយខ្នងទាំងមុខមាំមិនរសាយ។
«អូហ៍...សូមទោសលោករដ្ឋមន្រ្តី មុននេះខ្ញុំខឹងពេក
ទើបភ្លេចគិតថាលោកក៏នៅទីនេះដែរ សូមទោស
សូមទោសម្ដងទៀត»
«មិនអីទេ!ខ្ញុំមិនប្រកាន់លោកទេ តែ....ក្មេងញៀន
ថ្នាំនេះ ត្រូវសុំទោសខ្ញុំពីបទនិយាយបំផ្លើស ហែកហួរ
កេរិ៍ខ្ញុំដែលជានាយករដ្ឋមន្ត្រី»

«ខ្ញុំមិនសុំទោសជាដាច់ខាត! រដ្ឋមន្ត្រីទេដែលគួរសុំទោសខ្ញុំវិញនោះ ព្រោះលោកចោទខ្ញុំថាក្មេង
ញៀនថ្នាំ អ្ហឹកៗ»






ចង់ឲ្យគេសុំទោសហ្អ៎៎េស? ដេកយល់សប្តិទាំងថ្ងៃ
ហើយ! តើមានហេតុផលអ្វីឲ្យគេសុំទោស? បើគេ
ជាជនរងគ្រោះ ត្រូវបានលោករដ្ឋមន្ត្រីមុខសង្ហារបង្វិល
ក្បាលលេងស្ទើក្រឡកខួរ បើថាសុំទោសគេវិញទើប
ត្រូវ។ ចាំមើលតែមិនសុំទោសទោស...ប្ដឹងលោករដ្ឋមន្ត្រីដាក់គុកម្ដង។

«ឫមួយមិនពិត? មិនជឿ យកកញ្ចក់ឆ្លុះមើលមុខខ្លួនឯងសិនទៅ»ថេយ៉ុង មិនមាត់ តែក៏ឈោងដៃ
យកកញ្ចក់ដែល គូរ៉ាក់ ហុចឲ្យ មកឆ្លុះមើល ហើយ
ក៏បើកភ្នែកធំៗ សឹងមិនជឿឲ្យអ្វីដែលឃើញនៅពេល
នេះ មុខ និង ភ្នែករបស់គេត្រូវបើកបង្ហាញទាំងអស់
មានន័យថាកន្សែង មួយ និង វ៉ែនតាធ្លាក់បាត់តាំងពី
ជិះកង់ដួលម្ល៉េះ រវល់តែឈ្លោះប្រកែកគ្នា មិនបាន
ចាប់អារម្មណ៍នឹងរបស់ទាំងនោះសោះ អ៊ីចឹងតើ
ទើបលោកនាយករដ្ឋមន្ត្រីម្ចាស់ស្នេហ៍យល់ច្រឡំ
ថាខ្លួនជាក្មេងញៀនថ្នាំ គេថាមិនខុសទេ ព្រោះអី
វាដូចមែន។

«ខ្ញុំ...ខ្ញុំ...កន្សែងខ្ញុំ»ទឹកមុខក្រមិចក្រមើម ខឹងរញី
រញ័រ មានអំនួតប្រែជាទឹកមុខស្លូតៗ ភ័យខ្លាចគួរឲ្យ
ស្រឡាញ់ត្រឹមតែមួយប៉ព្រិចភ្នែក។ កំលោះតូច ស្រាក់
ដៃដូចចូលគ្នា ឱនមុខចុះ ប្រឹងបើកមាត់និយាយទាំង
ប្របិប្របឹ ព្រោះតែដឹងកំហុសដែលមុននេះជ្រុលមាត់
ស្ដីឲ្យលោកនាយករដ្ឋមន្ត្រីញ៉ែតៗ។





ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now