ម្ចាស់ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​Ep​45

3.9K 248 0
                                    


«បង​ថ្លៃ​ទៅ​ចោល​បង​ក៏ព្រោះ​តែ​បញ្ហា​រវាង​បង​ បងហ្វា​ ហើយ​នឹង​
បង​ថ្លៃ​! ហេតុអ្វី​ក៏បង​មិនព្រម​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ​?​ បេីជា​បង​ៗទ្រាំ​រស់​នៅជាមួយ​មនុស្ស​ប្រុស​ដែល​ខ្លួន​គេង​ឱប​ជាប់​ទ្រូង​
រាល់​យប់​រាល់​ថ្ងៃ​សុខៗ​ក៏ក្លាយជា​ប្ដី​របស់​ស្រី​ផ្សេងទេ​?»

«បងមិនព្រមទេ​! »
«បង​ថ្លៃ​ក៏មិនព្រម​ដូច​គ្នា​!​ខ្ញុំ​ថា​គាត់​ធ្វើ​ត្រូវ​ហើយ​ដែល​រត់​ចោល​
មនុស្ស​ប្រុស​មានតែពាក្យថាចាំដូច​បង​! ចាំនេះ​ ចាំនោះ​ ចាំទាល់​
តែបងថ្លៃទៅបាត់ទេីប​ស្ដាយ​ក្រោយ​! »

«នេះឯង​កំពុង​ជេរ​បង​មែនទេ​ខ្វាន់​?»
«ខ្ញុំ​មិន​បាន​ជេរ​បង​...តែជេរ​មនុស្ស​ប្រុស​ពូកែ​និយាយ​ពាក្យ​ថាចាំ​!
បេីពូកែចាំណាស់​ ចាំទៀត​ទៅ​ ចាំបង​ថ្លៃ​មករកបង កុំទៅរកបងថ្លៃឲ្យសោះ! សមមុខ​ហើយ​ដែល​បងថ្លៃ​រត់​ចោល​ ឆឺស​! »









និយាយ​ចប់​ នាង​ក៏ដេីរ​ចេញ​ទៅក្រៅបាត់​ ទុក​ឲ្យ​ ជុងហ្គុក​ ឈរ​គាំង​
ជាមួយ​ ព្រះ​នាង​ ហ្វាវីដា​ និង​ កង​អង្គរក្ស​ដទៃ​ទៀត​។  សម្ដី​ ខ្វាន់​ មុន
នេះ​ ស្ដាប់​ចប់​ ធ្វើ​ឲ្យ​ល្វីង​មុខ​ ខ្មាស​មនុស្ស​ក្រោម​បង្គាប់​មិនស្ទើរ​ទេ​។

«ខ្ញុំ​ថា​ ខ្វាន់​ និយាយ​ក៏ត្រូវ​ម៉្យាង​ដែរ​»ស្ងាត់​បាន​ប៉ុន្មាន​នាទី​ ព្រះនាង​
ហ្វាវីដា​ ក៏លូកមាត់​ ប៉ុន្ដែ​ពាក្យ​សម្តី​លេីក​នេះ​ ធ្វើ​ឲ្យ​បង​ប្រុស​ងាកមករក​ព្រះ​នាង​ព្រម​ទាំង​តម្លេីង​សំឡេង​ខ្លាំង​គួរសម។

«ហ្វា!!!»ហេតុអ្វី​ក៏គ្មាន​អ្នក​ណាយល់​ពីគេខ្លះ​សោះ​អ៊ីចឹង​?​ គ្រប់យ៉ាង​ដែលធ្វើ​ទៅ​ ក៏ព្រោះតែចង់ឲ្យ​ប្អូន​ល្អ​ មិនចង់ឲ្យ​ប្អូន​ និង​ ប្រទេស​ជាតិ​បាត់​បង់​មុខ​មាត់​ ភាពថ្លៃ​ថ្នូរ​។  ខ្លាច​ត្រូវ​គេនិយាយ​
និទ្ទា​ថា​ព្រះ​នាង​ផេីម​អត់​ប្ដី​ ទេីប​សុខចិត្ត​ទ្រាំ​ដល់​ឥឡូវ។  ទ្រាំ​ពន្យា​ពេល​ ដេីម្បី​ដោះស្រាយ​រឿង​រ៉ាវ​គ្រប់យ៉ាង​ឲ្យ​ល្អ​ប្រសើរ​ ទ្រាំ​គ្រប់​យ៉ាង​ ទ្រាំ​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​យល់​ខុស​ ហើយ​ឈឺចាប់​មួយរយៈ​ ប៉ុន្ដែ​ចុងក្រោយ​ក៏គ្មាន​អ្នក​ណាយល់​ពីគេ​ គេថែមទាំងត្រូវ​បាត់បង់​ មនុស្ស​ជា​ទី​ស្រលាញ់​ ទៀត​ផង​។











ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now