«អ៎៎េ!ឈប់សិន»រកហាមមិនទាន់ ថេយ៉ុង ស្រាប់តែ
រត់ចេញទៅបាត់ ព្រោះមិនហ៊ានប្រឈមមុខជាមួយ
ព្រះនាង មិនមែនខ្លាច តែមានអារម្មណ៍ឈឺចាប់
ពេលដែលឃើញមុខអនាគតលោកជំទាវចនច្រើន
ជាង។SKIP*
ក្រឡេកមកមើលអ្នកខាងលើបន្ទប់វិញម្ដង តាំងពី
ថេយ៉ុង ឈានជើងចេញទៅ គេអង្គុយសម្រក់ទឹក
ភ្នែករហូត ជាទឹកភ្នែកមួយដែលហូរដោយគ្មាន
សំឡេង វាពិតជាឈឺចាប់ខ្លាំងណាស់ ឈឺស្ទើរគាំង
ស្លាប់ម្ដងៗទៅហើយ គេមិនធ្លាប់ឈឺចាប់បែបនេះ
ពីមុនមកទេ ខណៈនោះ ស្រាប់តែគ្រលាស់ភ្នែក
ឃើញថូផ្កាកញ្ចក់នៅលើតុ ទើបងើបដើរសន្សឹមៗ
សម្លឹងមើលវាយ៉ាងកំណាច មុននឹងលើកដៃដាល់
វាជាច្រើនដៃខ្លាំងៗដើម្បីរំសាយចិត្តឈឺ៖ប្រាវវវវ!!!ដឹបៗៗ ជ្រិចៗៗ....
ដំបូងគ្រាន់តែដាល់ដៃពីលើថូផ្កាកញ្ចក់ប៉ុណ្ណោះ ប៉ុន្តែ
យូរៗទៅ ក៏ដាល់ពីលើអំបែងស្រួចៗដែលបានបែក
បាក់ ធ្វើឲ្យដៃធ្លាប់តែរឹងមាំ ស្រស់ស្អាត គ្មានស្លាក
ស្នាម ប្រែជារបួស រយាសរយែង ដាច់សាច់ ឈាម
ហូររហាម មើលមិនយល់។«ហាសៗ»ទឹកភ្នែកចេះតែស្រក់ឥតឈប់ឈរ មាត់
ប្រឹងសើចចំអកឲ្យខ្លួនឯងស្របបេះដូងខ្ទេចខ្ទាំ ខណៈ
នោះ ក៏លើកដៃយារបម្រុងនឹងដាល់បំណែកបែកបាក់
នៃថូផ្កាកញ្ចក់ដែលបានរបស់មុតស្រួចព្រោះតែស្នា
ដៃខ្លួនឯងម្ដងទៀត តែជាសំណាងល្អដែលព្រះនាង ហ្វាវីដា ចូលមកឃាត់ទាន់។«បានហើយលោករដ្ឋមន្ត្រី!! ល្មមឈប់ឆ្កួតបានហើយ!!!»ព្រះនាងហ្វាវីដា បើកភ្នែកធំៗ លើកដៃខ្ទប់មាត់ ស្លុតចិត្តនឹងហេតុការណ៍ដែលបានកើតឡើង និង ក្រោយពេលក្រឡេកឃើញសភាពដ៏សែនយ៉ាប់យឺនរបស់មនុស្សប្រុសរឹងមាំ មានអំណាង ធ្លាប់តែអង់អាច ឈ្មោះថា ចន ជុងហ្គុក ។
«កុំមកជិតយើង...យើងប្រាប់ថាកុំមកជិតយើង!!!»
ជុងហ្គុក ប្រើចុងកែវភ្នែកពិឃាតរបស់ខ្លួន សម្លឹង
មើលអ្នកដែលទើបតែចូលមកដល់ ហើយក៏ដឹងថា
ជា ព្រះនាងហ្វាវីដា ទើបស្រែកដេញឲ្យចេញទៅ ព្រោះក្នុងពេលនេះ គេមិនចង់ឃើញមុខអ្នកណា
ទាំងអស់ លើកលែងតែ ក្មេងទើបកើតរបស់គេ។
BINABASA MO ANG
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង