ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:24

4.9K 264 0
                                    

«អ្ហឹកៗៗ...»ប្រអប់ដៃតូចៗស្រវាឱបខ្លួនមនុស្សប្រុស
មាឌធំ រួចផ្ទប់មុខត្រដុសនឹងដើមទ្រូង ធ្វើឲ្យទឹកភ្នែក
បូករួមនឹងទឹកសំបោរប្រឡាក់ពេញអាវគេងយប់របស់
ជុងហ្គុក តែគេមិនជេរស្ដី មានតែព្យាយាមបបោស
អង្អែល ប្រើសម្ដីផ្អែមល្ហែមលួងលោមឲ្យគេង។

«ឈប់យំទៅ»
«អ្ហឹកៗ អូនខ្លាច ខ្លាចថ្ងៃមួយគេដណ្ដើមបងចេញពី
អូន អ្ហឺ...»
«កុំយំ គ្មានអ្នកណាហ៊ានដណ្ដើមលោករដ្ឋមន្ត្រីចេញ
ពីក្មេងទើបកើតទេ»
«កុំបោកអូនណា៎៎ អូនជឿបងហើយ»បេះដូង ប្រគល់
ជូនគេអស់ហើយ ចំណែកទំនុកចិត្ត និង សេចក្ដី
ស្រឡាញ់ក៏ផ្ដល់ឲ្យអស់ពីពោះដូចគ្នា ដូច្នេះ សូមកុំ
ធ្វើឲ្យក្មេងប្រុសម្នាក់នេះក្លាយជាមនុស្សល្ងង់អី សូម
អង្វរ។



កំលោះតូច យំសសឹក ឱបទ្រូងបុរសជាទីស្រឡាញ់
ឥតរបេះ នៅភ័យខ្លាចនឹងហេតុការណ៍ដែលបានកើត
ឡើងក្នុងយល់សប្តិ ស្របប្រអប់ដៃមាំបបោសអង្អែល
លួងលោមរហូតដល់ក្មេងលើដៃគេងលក់ ទើបឱន
ថើបថ្ងាសរលោងមួយខ្សឺតយ៉ាងវែង មុននឹងបីកាយ
តូចល្អិតដាក់ឲ្យគេងលើគ្រែបានស្រួលបួល រួចប្រះ
ខ្លួនគេងក្បែរ ដោយមិនភ្លេចទាញអាល្អិតមកឱប
ជាប់ទ្រូងដ៏សែនកក់ក្ដៅ។

ព្រឹកថ្ងៃថ្មី

ជំនោរខ្យល់ត្រជាក់នាពេលព្រឹកព្រលឹមស្រាងៗ រសាត់ប៉ះចំរាងកាយមនុស្សប្រុសតូចច្រឡឹងដែល
កំពុងតែគេងលង់លក់នៅលើគ្រែ ឲ្យរងាប្រាណ ទើប
វាសដៃរកបុរសដែលបានគេងឱបកាលពីយប់ ឱប
បន្តទៀត តែរាវរកមិនឃើញ ឃើញតែភាពទទេស្អាត
ជាហេតុបណ្ដាលឲ្យអ្នកគេងលង់លក់យ៉ាងសុខស្រួល
ស្រាប់តែងើបក្រេស ងាកឆ្វេង ងាកស្ដាំរកមើល
វត្តមានបុរសជាទីស្រឡាញ់ទាំងភាពភ័យខ្លាច។

«រដ្ឋមន្ត្រី...រដ្ឋមន្ត្រី!!»





«បងបាត់ទៅណា?»កំលោះតូច បន្លឺសំឡេងសួរខ្លួន
ឯងស្រាលៗ ស្របជើងទាំងគូបោះជំហានឈានចេញ
ទៅខាងក្រៅហួសចុះតាមកាំជណ្ដើរបន្តទៅជាន់ខាង
ក្រោមហើយក៏បានឃើញមនុស្សម្នាក់ដែលតែងតែគិត
ថា ជាតិនេះគ្មានវាសនាបានជួប៖

«ព្រះនាង ហ្វាវីដា»សឹងតែមិនជឿនឹងភ្នែកថាមនុស្ស
ស្រីកំពុងអង្គុយទទួលទានអាហារជាមួយបុរសដែល
ខ្លួនស្រឡាញ់ ជាបុត្រីពៅ នៃត្រកូល ផារ៉ា ជាខ្សែស្រ
ឡាយស្ដេចដ៏មានឫទ្ធិអំណាចតាំងពីជំនាន់មុនៗ
រហូតដល់ជំនាន់នេះ ព្រះនាងថែមជាងជាតារាសម្ដែង
អាជីពដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង ក៏ដូចជាបណ្ដា
ប្រទេសផ្សេងៗផងដែរ ដូច្នេះហើយមិនចម្លែកទេដែល
មានគេស្គាល់អត្តសញ្ញាណរបស់ព្រះនាងច្រើន។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now