ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:៣៨

4K 245 0
                                    

បន្ទប់*

តុកៗ តុកៗ

«ថេយ៍ហា៎៎ មុននេះបងភ្លាត់មាត់ប៉ុណ្ណោះ បងគ្មាន
ចេតនាគំហកដាក់អូនទេ»

តុកៗ តុកៗ

«អូនស្ដាប់បងបកស្រាយសិនបានទេ?»
«មិនស្ដាប់ មិនអីទាំងអស់ រដ្ឋមន្ត្រី ឆាប់ទៅរកព្រះ
នាង ហ្វាវីដា ទៅ មិនបាច់មកនៅជាមួយអូនទៀតទេ!
អ្ហឹក»
«មិនទៅ! ព្រោះនេះជាវិមានបង បន្ទប់ដែលអូនគេង
ក៏ជាបន្ទប់របស់បង ពួកយើងសព្វថ្ងៃដូចជាប្ដីប្រពន្ធអ៊ីចឹងអូនដាច់ចិត្តឲ្យប្ដីគេងហាលមូសនៅខាងក្រៅបន្ទប់ដែរហ្អ៎៎េស?»សម្រែកអង្វរករបស់អ្នកឈរខាង










ក្រៅបន្ទប់ បូករួមនឹងពាក្យប្រពន្ធប្ដីពេញៗមាត់ ជា
ហេតុនាំឲ្យអ្នកនៅខាងក្នុងបន្ទប់ ទប់ស្នាមញញឹម
មិនបាន តែទោះបីជាយ៉ាងណាក៏នៅតែប្រឹងធ្វើខ្លាំង
ហាក់ដូចមិនបានរំជើបរំជួលនឹងពាក្យប្រពន្ធប្ដីរបស់
លោកនាយករដ្ឋមន្ត្រី យ៉ាងអ៊ីចឹង៖

«ក៏បាន...»ឭប្រយោគនេះភ្លាម អ្នកខ្លះក៏លោត
កញ្ជ្រោលសែនសប្បាយចិត្តពេកក្រៃ ព្រោះគិតថា
ក្មេងព្រមបើកទ្វារឲ្យចូល ស្រាប់តែស្រងាកចិត្ត រ
សាយស្នាមញញឹមមកវិញ ក្រោយស្ដាប់ប្រយោគ
ចុងក្រោយចប់៖

«វិមានរបស់រដ្ឋមន្ត្រី បន្ទប់គេងក៏ជារបស់រដ្ឋមន្ត្រី ដូច្នេះ! អ្នកដែលត្រូវចេញគឺអូន»មិននិយាយតែមាត់
ប្រអប់ដៃតូចស្រឡូន ក៏លូកកាច់គន្លឹះទ្វារ ដើរចេញ
ទៅរកអ្នកដែលឈរសម្លឹងមុខខ្លួនយ៉ាងដាក់កំហិត
បីដូចចង់បញ្ជាក់ឲ្យដឹងថា ថេយ៉ុង គ្មានសិទ្ធិឈាន
ជើងចេញពី សតវិមានចន ឡើយ។

«អូនចង់សាកជាមួយបងឫ? បាន!តាមចិត្ត»គេមិន
ឃាត់ រឹតតែមិនបានខ្វល់ គ្រាន់តែបោះពាក្យសម្ដី
ពិឃាតប៉ុន្មានម៉ាត់ រួចដើរចូលក្នុងបន្ទប់បាត់ ទុកឲ្យ
កំលោះតូច ចិត្តធំ តាមសម្លឹងមើលផែនខ្នងក្រាស់
ឃ្មឹកទាំងដកទឹកភ្នែក។










«អ្ហឹក!ឈប់ស្រឡាញ់អូនហើយឫ? បើនៅស្រឡាញ់
ម្ដេចរដ្ឋមន្ត្រី មិនឃាត់អូន? អ្ហឹក»សំណួរគ្មានចម្លើយ
ដែល នាយតូច សួរខ្លួនឯង គិតឃើញចម្លើយខ្លួនឯង
បានធ្វើឲ្យអ្នកដែលកំពុងលួចមើលតាមកាមេរ៉ាសុវត្ថិ
ភាព លើកដៃខ្ទប់ត្រង់ប្រអប់ទ្រូងខាងឆ្វេងដែលកំពុង
តែមានភាពឈឺចាប់ពេលក្រសែភ្នែកមុតស្រួចសម្លឹង
មើលការចាកចេញរបស់មនុស្សដែលខ្លួនស្រឡាញ់
លើសជីវិត។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now