ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្រ្តី:ភាគទី១១

6.6K 405 0
                                    

«រដ្ឋមន្រ្តី ដឹងទេ? អឹ្ហក...ខ្ញុំខ្លាចពស់ខ្លាំងណាស់
កាលនៅពីក្មេងធ្លាប់មានមនុស្សយកវាមកបន្លាចខ្ញុំ
រហូតដល់ធ្លាក់ខ្លួនឈឺ អ្ហឹកៗ»បានគេសុំទោស កាន់
តែបានចិត្ត ប្រឹងយំ ប្រឹងនិយាយឲ្យគេកាន់តែមាន
អារម្មណ៍ខុស ខណៈជើងយោលទៅ យោលមក
លើដើមភ្លៅរបស់គេយ៉ាងឡូយ ព្រោះជើងខ្លី ពេល
គេដាក់ឲ្យអង្គុយលើភ្លៅ ដាក់ជើងមិនដល់ឥដ្ឋការ៉ូ
ទេ។

«បានហើយ ឈប់រៀបរាប់ទៅ យើងដឹងថាឯងខ្លាច
តែមិននឹកស្មានថាខ្លាចដល់ថ្នាក់សន្លប់នោះទេ»គេ
ស្មានដឹងថាខ្លាច ទើបឲ្យកូនចៅយកពស់ខៀវមក
បោះចូល តែមិននឹកស្មានថា ថេយ៉ុង ខ្លាចពស់ខ្លាំង
យ៉ាងនេះសោះ។






«ម៉េចបានគិតថាមិនសន្លប់? ពស់ណា៎៎ អ្ហឹក...»ពស់
ណា មិនមែនជាសត្វមេអំបៅទេ បើមិនខ្លាច ទើប
វាចម្លែក។

«ពស់មែន តែពស់ជ័រទេ អ្នកណាហ៊ានយកពស់
ពិតមែនមកលេងសើចជាមួយក្មេងទើបកើតនោះ»
ព្រមសារភាពថាគេបានប្រើកូនចៅឲ្យបោះពស់ ដើម្បី
បន្លាចមែន តែមិនមែនជាពស់ពិតប្រាកដទេ ពស់បញ្ជាប៉ុណ្ណោះ គ្មានអ្នកណាហ៊ានយកពស់ពិតមែន
មកលេងសើចទេ គ្រោះថ្នាក់ខ្លាំងណាស់។

«ជ័រមែនហ៎៎»នាយល្អិត ពេបមាត់ សួរបញ្ជាក់ទៅគេ
ម្ដងទៀតទាំងមានអារម្មណ៍ខឹងលាយឡំការខ្មាស
អៀន ដែលខ្លួនខ្លាចពស់យំរហូតដល់សន្លប់ ខណៈ
ការពិតត្រឹមជាពស់ជ័រដែលគេបញ្ជាសោះ។

«ហឹ្អម»គេក្រហឹមក្នុងដើមក បញ្ជាក់ថាមិនខុសទេ
ជាពស់ជ័រពិតមែន ចំណែកអ្នកដែលអង្គុយលើភ្លៅ
រង់ចាំស្ដាប់ចម្លើយ ក៏ខ្ទប់មុខនឹងដើមទ្រូងហាប់
ណែនរបស់គេ គេចវេចពីក្រសែភ្នែកខិលខូច។







«អ៎៎ូយ!!»ជុងហ្គុក ឧទានឡើងទាំងយកដៃចាប់ទាញ
ក្បាលរបស់ក្មេងខូចខ្លះចេញពីដើមទ្រូង រួចក្រសោប
មុខតូចច្រមិចជាប់ ខាំមាត់ បាញ់ក្រសែភ្នែកពិឃាត
ទៅរក ហុចផលឲ្យម្ចាស់ដើមហេតុឃើញហើយ ឱន
មុខចុះភ្លាមៗ។

«ងើបមុខឡើង»សំឡេងគ្រលរមាំបន្លឺតិចៗក្បែរគុម្ព
ត្រចៀកសខ្ចីរបស់ ថេយ៉ុង ទាមទារឲ្យងើបមុខមក
និយាយគ្នាឲ្យដឹងរឿងសិន មិនមែនលួចខាំដោះគេ
ហើយគេចមុខបែបនេះទេ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now