ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:40

4.6K 290 2
                                    

«ថេយ៍!!!»
«រដ្ឋមន្ត្រី»

«ពុទ្ធោអើយម្ចាស់បេះដូងបង! សឺតៗៗ ជុប៎៎ៗៗ.. »
ជុងហ្គុក ស្ទុះរត់ទៅក្រសោបរាងកាយតូចល្អិតប្រ
ឡាក់ប្រេងម៉ាសីុនខ្មៅអ៊ូញមើលមិនយល់ មកឱប
ជាប់ដើមទ្រូង រួចលើកមកថើបជាច្រើនខ្សឺតតាមសេច
ក្ដីនឹករលឹក និង ព្រួយភ័យស្មានថា ថេយ៉ុង ទៅ
ចោលគេបាត់ទៅហើយ។

«បានហើយ អូនថប់ដង្ហើមណាស់»
«អូនទើបមកពីណា? ដឹងទេបងភ័យស្ទើរស្លាប់ទៅ
ហើយពេលភ្ញាក់ឡើងមិនឃើញអូន អ្នកណាធ្វើបាប
អូនមែនទេ ទើបខ្លួនប្រឡាក់ប្រេងម៉ាសីុនបែបនេះ?»
«គ្មានអ្នកណាធ្វើបាបអូនទេ ខ្លួនអូនប្រឡាក់ប្រេង
ម៉ាសីុន ព្រោះអូនទៅជួយធ្វើឡានអាបងក្បាល
ត្រង៉ោលតើ»







ស្ដាប់សម្ដី ថេយ៉ុង ចប់ អ្នកដែលមាននាមជានាយក
រដ្ឋមន្ត្រីចង់ដួលដាច់ផ្ងារទៅក្រោយ។ ត្រូវគ្នាវិញហើយហ្អ៎៎េស? ទើបចិត្តល្អទៅជួយធ្វើឡានកងអង្គរក្សក្បាលត្រង៉ោលរបស់គេ? ក្រែងកាលពីយប់មិញខឹងនឹងប្រុសម្នាក់នោះស្ទើរតែស្លរខ្យល់ស្លាប់ទេតើ។

«ត្រូវគ្នាជាមួយអាង៉ោលហើយ?»
«ត្រូវហើយ»
«ពីពេលណា?»
«ត្រូវមិញៗហ្នឹង!ហិហិ»

«ហើយចុះទៅចេះធ្វើឡានពីណា?អ្នកណាបង្រៀន
ហ៎៎ា?»គេមិនដែលដឹងសោះ ក្មេងតូចតែមួយសោះ
បែរជាចេះធ្វើឡាន ថែមទាំងប្រឡាក់ប្រេងម៉ាសីុនពីក្បាលដល់ចុងជើងទៀត នេះមិនដឹងថាទៅជួយធ្វើ
ឡានឫទៅជួយទើសដៃទើសជើងអាង៉ោលទេ។

«អត់មានអ្នកណាបង្រៀនផង អូនចេះតែធ្វើៗទៅ
ខឹកខឹក»កំលោះតូច សើចកខឹកពេលត្រូវប្រុសចាស់
ជម្រិតសួរ សើចនេះ គឺសើចបន្លប់កុំឲ្យគេស្ដីបន្ទោសព្រោះសភាពខ្លួននៅពេលនេះមិនខុសពីកូនឆ្កែធ្លាក់លូប៉ុន្មានទេ។







«នេះកុំប្រាប់ណា....?»មិនរង់ចាំយូរ ជុងហ្គុក ក៏ដឹក
ដៃកូនប្រពន្ធមហាសែនរពឹសរបស់ខ្លួន នាំទៅរក
ឡានដែលបញ្ឈរចោល ហើយក៏ឃើញអង្គរក្សពីរ
នាក់កំពុងតែឆ្កឹះឆ្កៀលស្អីមិនដឹង ក្នុងចំណោមពីរនាក់
ក៏មានបងក្បាលត្រង៉ោលម្នាក់ដែរ។

«សូមគោរពរដ្ឋមន្រ្តី ជំទាវតូច»ពួកគេទម្លាក់កូនសោរ
ឡានក្នុងដៃទុកមួយអន្លើ បែរមកឱនគំនាបគោរពលោកនាយករដ្ឋមន្ត្រី និង ជំទាវតូចមហាសែននាំរឿងឲ្យពួកគេឈឺក្បាលវិលមុខ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now