ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី១៣

6.6K 351 0
                                    

ពេលធ្វើរួច ក៏ដួសបាយម្ហូបដាក់លើតុ ដើរទៅយក
សៀវភៅប្រលោមលោករឿង ម្ចាស់ស្នេហ៍លោក
នាយករដ្ឋមន្ត្រីមកអានបន្ត ហើយអ្វីដែលកាន់តែ
ពិសេស គឺអានដល់វគ្គគេចាក់ខ្ចៅគ្នាទៀត។

«អ៎៎ូយ...រោលរាល»អានបណ្ដើរ ញាំុបាយបណ្ដើរ
ក្រញែងខ្លួនបណ្ដើរទាំងស្បិតទ្រូងបែបមិនគួរឲ្យជឿ
ថាខ្លួនឯងសរសេរវគ្គសីុសស៊ុសគ្នាបានរោលរាលិ
និង ស្រៀវស្រើបខ្លាំងយ៉ាងនេះ ដោយមិនដឹងថាមាន
ប្រុសភ្នែកក្ដាមខ្លះកំពុងតែលួចអានពីខាងក្រោយ
ខ្នង។

«អានរឿងអីហ្នឹង ម៉េចក៏មានតែ អឺស ហើយ និង
អាស?»
«លោ...លោករដ្ឋមន្ត្រី!!»



ថេយ៉ុង បើកភ្នែកធំៗ ភ្ញាក់កន្ត្រាងដៃ កន្ត្រាងជើង
ពេលអានរឿងវគ្គគេចាក់ខ្ចៅគ្នាសុខៗ ស្រាប់តែមាន
មនុស្សតាមទាន់ ហើយអ្វីដែលកាន់តែអាម៉ាស់ ប៉ះ
ចំមនុស្សដែលខ្លួនលួចស្រឡាញ់ទៀត។

«គ្មា...គ្មានអីទេ»កំលោះតូច កញ្ឆក់ទាញបិទកំព្យូរទ័រ
រួចងាកញញឹមមិនសូវសមដាក់ម្ចាស់សំណួរ ទាំងលើកដៃអេះក រកនឹកពាក្យកុហក ស្របថ្ពាល់ប៉ោងៗ
ប្រែពីសទៅជាក្រហមទុំគួរឲ្យចង់ចាប់គ្រញិច។

«តែខ្ញុំឃើញច្បាស់ណាស់ គេសរសេរថា អ្ហឹសៗ daddy លឿនជាងនេះទៀត អ្ហា៎៎ស ស្រួលណាស់»
ទឹកមុខខិលខូចរំលេចឡើងលើមុខរដ្ឋមន្ត្រីកំពូល
សង្ហា ខណៈមុខក៏ឱនសន្សឹមៗទៅរកទងត្រចៀក
របស់ក្មេងពូកែកុហក ដោយមិនភ្លេចផ្លុំខ្យល់ដង្ហើម
ក្ដៅ រួចខ្សឹបដាក់ដោយសំឡេងស្រាលស្រទន់លាក់
បង្កប់ភាពសិចសីុនៅខាងក្នុងនោះ ធ្វើឲ្យអ្នកដែលស្ដាប់ ឭហើយគាំងស្ដូកអស់ពាក្យវាចា។

«អឹ...គឺ យប់ជ្រៅហើយ លោករដ្ឋមន្ត្រីអញ្ជើញទៅ
វិមានវិញទៅ ខ្ញុំត្រូវការសម្រាក»






សម្រាកហ្អ៎៎េស? វាគ្រាន់តែជាពាក្យដោះសាររបស់
មនុស្សទាល់ច្រកប៉ុណ្ណោះ។ បើមិនដេញគេទៅវិញ
ទេ ប្រាកដណាស់ គេនៅតែសួរជីកឫសគល់ មិន
ព្រមឈប់ឡើយ មនុស្សគេឆ្លាតណាស់ គិតថា
ថ្វីមាត់អន់ៗបែបនេះកុហកគេបានឫ? រង់ចាំជាតិ
ក្រោយទៅ។

«ដេញ?»
«ទេ!»
«បើមិនដេញ ចុះដែលប្រាប់ឲ្យទៅវិមានវិញ វាជាស្អី?»
«គឺ...ហាងអន់ៗបែបនេះមិនសមនឹងឋានៈលោករដ្ឋ
មន្ត្រីទេ»គេប្រៀបបាននឹងដួងផ្កាយដែលរះឆ្ងាយសែន
ឆ្ងាយលើវេហា ចំណែកខ្លួនត្រឹមជាដុំពពកដែលរសាត់
ក្បែរប៉ុណ្ណោះ តើមានសិទ្ធិអីស្និទ្ធស្នាលគ្នា រស់នៅជាមួយគ្នា ឫស្រឡាញ់គ្នាបាននោះ បើសូម្បីតែប៉ង
រស់ក្បែរក៏គ្មានសិទ្ធិប៉ងប្រាថ្នាផង។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now