ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី ភាគទី១៨

5.4K 307 0
                                    

«លោករដ្ឋមន្ត្រី ឆាប់ចេញមកនិយាយគ្នាឲ្យដឹងរឿងភ្លាម!»នាយតូច ជិះម៉ូតូសីុផ្លេ ស្រែកផ្អើលមនុស្សម្នា
អស់មួយសតវិមាន ព្រោះតែក្នុងដើមទ្រូងកំពុងតែក្ដៅ
រោលរាលនៅមិនសុខ ត្រូវការឲ្យគេចេញមកបក
ស្រាយគ្រប់យ៉ាងឲ្យបានច្បាស់លាស់។

ពីតៗ!ពីតៗ! .....

«ចន ជុងហ្គុក ឆាប់បកស្រាយភ្លាមថានាងម្នាក់នេះ
ជាអ្នកណា?»ក្រោយក្រឡេកឃើញមនុស្សមាឌធំ
បោះជំហានជើងញាប់ស្មេរមករក នាយតូច ក៏ស្រែក
សួរគេដោយមិនព្រមបញ្ឈប់ម៉ូតូនិយាយគ្នាសិន ធ្វើ
ឲ្យគេឈឺក្បាលបន្តិច វិលមុខបន្តិច មិនយល់ថា
កំពុងតែលេងស្អី។

«ជំងីបែកថ្នាំរើឡើងទៀតហើយមែនទេ ទើបជិះម៉ូតូផងស្រែកផងដូចមនុស្សឆ្កួតបែបនេះហាស៎៎ ថេយ៍ ?»





ជុងហ្គុក ឈរជ្រែងចង្កេះ ស្រែកសួរក្មេងជិះម៉ូតូឆ្វែល
ពេញទីធ្លារវិមាន ទាំងលើកដៃឈ្លីចិញ្ចើម តប់ប្រម៉ល់
ក្នុងចិត្ត ចង់ស្ទះដើមទ្រូងផង ហួសចិត្តផង មិន
ដឹងជាស្អីទេ ធ្វើឲ្យគេឈឺក្បាល វិលមុខ រាល់លើក
រាល់ពេលដែលបានជួបគ្នា។

«ឆាប់ប្រាប់ខ្ញុំភ្លាម! ថាស្រីម្នាក់នេះ ជាអ្នកណា? ជា
សង្សារលោករដ្ឋមន្ត្រីឫមិនមែន? ឆាប់បញ្ជាក់ភ្លាម
មក!»នាយល្អិត លែងខ្វល់ពីពាក្យក្មេងបែកថ្នាំ ដែល
អ្នកម្ខាងទៀតនិយាយ ព្រោះពេលនេះ ទាំងខួរក្បាល
និង បេះដូងកំពុងតែច្របូកច្របល់ ទាមទាររកការ
ពិត ប្រសិនបើគេមិនបានបញ្ជាក់ទេ ច្បាស់ណាស់
ខឹងរហូតហុយផ្សែងតាមត្រចៀកមិនខាន។

«នាងជាអ្នកណា? យើងមិនដែលស្គាល់ទេ»កំលោះ
តូច ចាប់ហ្វ្រាំងបញ្ឈប់ កាច់សោរពន្លត់ម៉ាសីុនម៉ូតូ
រួចវាត់ចន្ទល់លើបេតុង មុននឹងដើរវៀងទៅចាប់ក្រ
សោបមុខ សីុវលី បង្វែរឲ្យ ជុងហ្គុក មើល ហើយ
ក៏ទទួលបាន ការគ្រវីក្បាលបដិសេដពីគេ។

«លោករដ្ឋមន្ត្រីចេះសម្ដែងទៀត!»




នាយតូច នៅតែមិនអស់ចិត្ត ចង់ឲ្យគេបញ្ជាក់ច្បាស់ៗ
ជាងនេះ មិនមែនគ្រាន់តែនិយាយថា"នាងអ្នកណា?
យើងមិនស្គាល់ទេ"ប៉ុណ្ណឹងនោះទេ ចង់ឲ្យគេបដិសេដ
ហើយលួងលោមខ្លួនដោយពាក្យសម្ដីផ្អែមល្ហែម កាយ
វិការទន់ភ្លន់ លើកដៃអង្អែលខ្នងស្រាលៗរួចនិយាយថា" ថេយ៍ហ្អា៎៎ កុំយល់ច្រឡំអីណា៎៎ យើងមិនដែលស្គាល់នាងទេ ហើយក៏មិនមែនជាសង្សារអីដែរ យើងមានតែមនុស្សពិសេសប៉ុណ្ណោះ ហើយម្នាក់នោះ គឺ ជាអូននេះហើយ មិនអាចជាអ្នកណាផ្សេងឡើយ"។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now