ទឹកមុខអង្វរករ បូករួមជាមួយពាក្យសម្តីពិតចេញពីចិត្តរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឲ្យក្មេងប្រុសធម្មតាម្នាក់អត់នឹងញញឹមរំភើបចិត្តមិនបាន។ មិនដែលស្រមៃថាមានថ្ងៃនេះ ហើយក៏មិននឹកស្មានថា ខ្លួនបានក្លាយជាម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី ចន ជុងហ្គុក ជាលេខ១នៅក្នុងបេះដូងគេ ជាមនុស្សទី១ដែលគេលេីកតម្កើងខ្ពស់ហួសមេឃ។
«តែអូន-»
«បេីដុំកំពកនៅក្នុងពោះអូន មិនមែនជាកូនឆ្កែភ្លោះតូចៗរបស់បង!
ចាប់ពីថ្ងៃនេះទៅ បងសូមសន្យាថានឹងបញ្ចេញកម្លាំងកាយចិត្តឲ្យ
អស់ពីខ្លួន ធ្វើយ៉ាងណាឲ្យអូន ពរពោះកូនឲ្យបងបានជាដាច់ខាត! ព្រោះបងត្រៀមឈ្មោះសម្រាប់ដាក់ឲ្យកូនៗរបស់យើងរួច
ហេីយ!»កាយធំឌាំង លោសង្គ្រប់ពីលេីរាងកាយតូចល្អិត ទម្លាក់បបូរមាត់ថែលថែលបបូរមាត់ក្រពុំ ជញ្ជក់យករសជាតិក្រអូបផ្អែម
ហួសមកដល់ក ថេីបរំកិលចុះក្រោមបន្តិចម្ដងៗ តាំងពីផ្អែមល្ហែមប្រែទៅជារោលរាល ហើយប្រាកដណាស់រឿងទាំងអស់នេះមិនបញ្ចប់ត្រឹមតែថេីបប៉ុណ្ណឹងឡេីយ។៣ថ្ងៃក្រោយ....
កងអង្គរក្សជាច្រើននាក់ ឈរតម្រៀបគ្នាជាជួរយ៉ាងមានរបៀបនៅ
មុខវិមានចន ដោយមាន គូរ៉ាក់ឈរនៅខាងមុខគេបង្អស់នៃជួរទី១
ចំណែក នាយង៉ោល ឈរខាងមុខនៃជួរទី២ ទាំងញ័រចំប្រប់សព្វ
មួយតួខ្លួន ក្លបខ្លាចនឹងក្រសែភ្នែកកំណាចសម្លឹងមកខ្លួនឥតព្រិចមួយ
វិនាទីណាពេកក្រៃ។ថេយ៉ុង បានចូលមករស់នៅក្នុងវិមានវិញហើយ ចំណែករឿងគ្រប់
យ៉ាងក៏បានលាតត្រដាង។ ទាំង នាយង៉ោល នាយលឹប សុទ្ធសឹងតែមិនស្រណុកក្នុងខ្លួន ភ័យខ្លាចរឿងដែលនឹងត្រូវកេីតឡើងនាពេលខាងមុខពន់ពេក តែក៏ព្យាយាមឈរឲ្យត្រង់ខ្លួនដូចគោរពទង់ជាតិរង់ចាំទទួលទោសកំហុសរបស់ខ្លួនដោយគ្មានចិត្តអល់អែក ឫសោកស្ដាយសូម្បីតែបន្តិច។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង