ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី៤

6.5K 413 0
                                    

«លោករដ្ឋមន្ត្រីទៅសេអ៊ូលវិញនៅព្រឹកស្អែកមែនទេ?»
កំលោះតូចដើរសន្សឹមៗ ទៅឈរជិតគេ ទើបខាំមាត់
ដាច់ចិត្តសួរទាំងបិទភ្នែក ឱនមុខចុះ ខ្លាចត្រូវគេស្ដីឲ្យ ព្រោះចង់ដឹងរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ។

«ហឹុម! មានអីឫ?»
«អឹ...គឺ...គឺគ្មានស្អីទេ»
«ប្រាកដហើយ?»
«បាទ»

«ព្រឹកស្អែកខ្ញុំត្រូវទៅសេអ៊ូលវិញហើយ ប្រហែលជាមិនបានត្រឡប់មកទីនេះម្ដងទៀតទេ បើសិនជាចង់បានអ្វីសុំខ្ញុំពេលនេះបាន ខ្ញុំព្រមឲ្យឯងគ្រប់យ៉ាង»
«គ្រប់យ៉ាងទាំងអស់ឫ?»
«អឹម»
«អ៊ីចឹងសុំថើប១ខ្សឺតមក»
«ហាស?»
«សុំថើបថ្ពាល់រដ្ឋមន្រ្តី១ខ្សឺតមក»



និយាយរួច កំលោះតូច បូញមាត់ធ្វើស្រួចៗដាក់គេដើម្បីបញ្ជាក់ថាខ្លួនពិតជាចង់ថើបថ្ពាល់គេខ្លាំងណាស់។ មួយជីវិតបានជួបគ្នាម្ដង មិនឲ្យឱកាសល្អ
កន្លងផុតទៅឲ្យឥតប្រយោជន៍ឡើយ ម៉្យាងទៀតប្រហែលជាគ្មានវាសនាបានជួបគេជាលើកទី២ទេ ទើបឆក់យកឱកាសនេះ សុំថើបថ្ពាល់របស់គេមួយខ្សឺត ដើម្បីទុកជាអនុស្សាវរីយ៍ តែបើគេបដិសេដ ក៏មិនអីដែរ មិនចង់បង្ខំចិត្តអ្នកណាស្រាប់ហើយ។

«តាមចិត្ត»ជុងហ្គុក លើកដៃអេះក្បាលតិចៗ មាន
អារម្មណ៍ថាខ្មាសអៀនជាខ្លាំង ពេលត្រូវក្មេងសុំថើប
ស្រស់ៗបែបនេះ។សារភាពតាមត្រង់ចុះ សម្រាប់អ្នក
ផ្សេងហ៊ានហាមាត់សុំគេរឿងមិនគួរសុំដូច ថេយ៉ុង
ច្បាស់ណាស់នឹងត្រូវគេស្ដីឲ្យស្ពឹកមុខមិនខាន ព្រោះ
តាំងពីពេញកំលោះរហូតដល់ចំណាស់នេះហើយ គេ
មិនចូលចិត្តឲ្យអ្នកណាប៉ះពាល់ខ្លួនឡើយ ចម្លែកអីសម្រាប់ក្មេងម្នាក់នេះ មិនត្រឹមតែមិនស្ដីឲ្យទេ ថែមទាំងឆ្លើយយល់ព្រមយ៉ាងលឿនទៀត ហីយ៉ា! គួរឲ្យសង្ស័យណាស់។

«ថើបហើយណា៎៎»
«ហឹុម»
«ហឺុយ...ថើបអត់ដល់ទេ»




ថេយ៉ុង ព្យាយាមជំទឺតជើងខ្លីៗ ស្របដៃចាប់ទាញ
ស្មាធំឌាំងរបស់ ជុងហ្គុក ឲ្យទាបខិតក្រោមបន្តិច
ព្រោះថើបមិនដល់ទេ គេខ្ពស់ខ្លាំងណាស់។ ចំណែក
អ្នកខ្លះវិញ មិនជួយបន្ទាបខ្លួនមធ្យម ងំខំងើយមុខ
ឲ្យខ្ពស់ទៀត មានបំណងធ្វើបាបយ៉ាងច្បាស់
ក្រឡែត។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now