ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:30

5.2K 276 2
                                    

តើឲ្យធ្វើបែបណា? សម្រេចចិត្តយ៉ាងណា? តាមខួរក្បាលឫតាមបេះដូង? បើតាមបេះដូង នឹងត្រូវឈឺចាប់ខ្លាំងជាងនេះទ្វេដង ប៉ុន្តែនៅសល់ពេលក្បែរគ្នាតិចតួចដែរមុននឹងអស់ឱកាស បើជ្រើសរើសធ្វើតាមខួរក្បាលម្ល៉េះពេលនេះ ក្មេងប្រុសម្នាក់នេះ មិននៅឈរត្រង់នេះក្បែរគេនោះទេ ប្រហែលជាកំពុងដេកយំនៅក្រៅប្រទេសបាត់ហើយ យំដើម្បីបំភ្លេចគេ ក្រោយពីយំ និងរៀនរស់នៅម្នាក់ឯងមួយរយៈ មិនយូរទេ គ្រប់យ៉ាងនឹងល្អប្រសើរ។

«ស្រឡាញ់បងខ្លាំងណាស់ត្រូវទេ?»
«អ្ហឹម ស្រឡាញ់ខ្លាំងបំផុតហើយ»
«បើស្រឡាញ់បង ឈប់គិតចាកចេញពីបងទៀត
ព្រោះបងមិនដោះលែងអូនឡើយ ទោះបីប្រើវិធីអ្វី
ក៏ដោយ ក៏បងព្រម ឲ្យតែឃាត់អូននៅជាមួយបងបាន»និយាយរួច គេក៏លើកបីរាងកាយតូចស្រាល
របស់ ថេយ៉ុង នាំចូលខាងក្នុងហាង ហួសទៅលើ





សាឡុង ទើបទម្លាក់រាងកាយស្រាលដូចសំឡីយ៉ាង
ថ្នមដៃបំផុត ស្របម្ចាស់រាងកាយ ធ្វើទឹកមុខឡេឡឺ
ទាំងមិនយល់។ នេះគេកំពុងតែឈឺណា! ថែមទាំង
ឈឺដៃទៀតផង ម្ដេចបានជាមកបីខ្លួនដែលជាអ្នក
ទៅវិញ?

«ជុប៎៎! កុំធ្វើមុខបែបនេះទៀត ប្រយ័ត្នបងទ្រាំមិន
បាន ហើយក៏...»គេគ្រឺតខ្លាំងណាស់ កូនមុខតូច
ច្រមិច ភ្នែកបើកកំផ្លង់ៗ របស់ក្មេងម្នាក់នេះ ឃើញ
ម្ដងៗ ស្ទើរតែទប់អារម្មណ៍ត្រេកត្រអាលមិនបាន។

«ក៏យ៉ាងម៉េច លោករដ្ឋមន្ត្រី?»នាយល្អិត ក្លែងធ្វើពើ
ជាសួរគេ ទាំងដែលនៅក្នុងចិត្តដឹងយ៉ាងច្បាស់ថាគេ
ក្នាញ់ខ្លួនខ្លាំងកម្រិតណា សំខាន់សុំបញ្ជួសអារម្មណ៍
រដ្ឋមន្ត្រីបន្តិចសិន ហាសហា។

«ក៏បែបនេះនោះអី ហឹុះៗ អ្ហឹម...»បញ្ចប់ប្រយោគ គេ
ក៏ទម្លាក់បបូរមាត់សិចសីុមានមន្តស្នេហ៍ បឺតជញ្ជក់
បបូរមាត់ក្រពុំពណ៌សីុជម្ពូយ៉ាងរោលរាល និង ក្ដៅ
គគុក ដោយមានការតបស្នងពីអ្នកម្ខាងទៀតយ៉ាង
សមចិត្ត។






«អ្ហ៎៎ះ រដ្ឋមន្ត្រី»ខណៈដែលម្នាក់ៗកំពុងតែលង់ខ្លួន
លង់អារម្មណ៍ទៅនឹងការប៉ះពាល់ដ៏ផ្អែមល្ហែម បង្កប់
ដោយភាពរោលរាល ស្រាប់តែ ថេយ៉ុង រេភ្នែកប៉ះ
ដៃដែលមានឈាមលាយទឹកភ្លៀងប្រឡាក់ថ្ពាល់ខាងឆ្វេងរបស់ខ្លួនដែល ជុងហ្គុក យកដៃខាងស្ដាំក្រសោប ដើម្បីងាយស្រួលក្នុងការថើបគ្នា និង ធ្វើរឿងនោះ ប៉ុន្តែបែរជាមិនបានសម្រេចបំណងទៅវិញ ពិតជាគួរឲ្យខឹងខ្លាំងណាស់។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now