ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី៩

6.6K 401 1
                                    

«លោ...លោក...រដ្ឋមន្ត្រី-»មិនទាន់បញ្ចប់ប្រយោគ
ផង ក៏ត្រូវម្ចាស់ឈ្មោះឱនត្របាក់បបូរមាត់ក្រពុំ
ពូកែខាងនិយាយចច្រែតមិនដឹងមុខ យ៉ាងទាន់ហន់
ដូចមនុស្សស្រេកឃ្លានមកពីណា ប្រហែលជាប្រាំ
នាទីទើបដកបបូរមាត់សិចសីុមានមន្តស្នេហ៍ចេញ
ពីបបូរមាត់ពណ៌សីុជម្ពូរ វិញយឺតៗ។

«លោករដ្ឋមន្ត្រី ប្រហែលជាលង់ស្រឡាញ់ខ្ញុំហើយ
បានជាចាប់បឺតមាត់ខ្ញុំ មួយថ្ងៃជិត២០ដងបែបនេះ»
ទោះបីមិនប្រាប់ក៏ដឹងថាស្រឡាញ់ បើមិនស្រឡាញ់
មិនមែនថើបថ្ពាល់ ហើយ បឺតមាត់ញឹកញយបែបនេះ
ទេ គេជឿជាក់ ប៉ុន្តែគួរឲ្យស្ដាយដែលសេចក្ដីជឿជាក់
លើខ្លួនឯងទាំងអម្បាលមាណរលាយដូចអំបិលត្រូវ
ទឹក បន្ទាប់ពីឭសម្ដីប្រហារបេះដូងរបស់អ្នកម្ខាងទៀត។
«ភ្ញាក់ពីក្ដីស្រមៃឡើង ហើយទៅរកញាំុបាយ ញាំុទឹក
ទៅ!»


កាយសង្ហារគ្រងដោយឈុតគ្រ័រហ្សេពណ៌ខ្មៅ ងើប
ឈរអស់កម្ពស់ លូកដៃជ្រែងហោប៉ៅខោទាំងសង
ខាងតាមទម្លាប់ ទើបអ្នកប្រាប់ក្មេងពូកែស្រមើស្រមៃ
ឲ្យទៅញាំុបាយ ព្រោះឭរអ៊ូថាឃ្លានយូរហើយ ម៉្យាង
ទៀត គេមានអារម្មណ៍ថាក្ដៅមុខ ក្ដៅមាត់ មានចំ
ហាយត្រជាក់ចេញពីខ្លួនលូកឡំបញ្ជូលគ្នារកប្រាប់មិនត្រូវ។

«មិនស្រឡាញ់ តែថើបក៏ថើប! បឺតក៏បឺត!»ថេយ៉ុង
ងើបឈរជ្រែងចង្កេះ សម្លឹងមើលមុខគេទាំងពេប
មាត់របៀបជ្រេញឫកពា។ មាត់ពោលឡើងក្ដែងៗថា
ខ្លួនពូកែស្រមើស្រមៃ ប៉ុន្តែមិនដឹងសោះ ថាស្រមើស្រមៃចេញ ព្រោះតែគេចាប់បឺត ចាប់ថើប ហ្នឹងហើយ ទើបធ្វើឲ្យអារម្មណ៍រមើរមាយ ហោះហើរលើអាកាសដោយមិនដឹងមុខបែបនេះ។

«តាមពិត ខ្ញុំក៏មិនចង់ថើបឯងដែរ តែមកពីថើប
ហើយ ឯងមិនដែលរើ»មិនរើមធ្យម ងំកាលពីឆ្នាំមុន
សុំថើបថ្ពាល់គេទៀត គិតៗទៅ ឲ្យដៃយ៉ាងច្បាស់
ក្រឡែត។

«ល..លោក...លោករដ្ឋ...ហើុយ!!!»ក្ដៅណាស់ ក្ដៅ
ស្ទើតែចេញផ្សែងតាមត្រចៀកទៅហើយ មិនគួរណា





ខាតលើខាតសោះ ព្រមឲ្យថើបហើយនៅនិយាយមើលងាយទៀត គិតថាខ្លួនឯងហ្នឹងជាស្អី? បានជា
ប្រុសស្អាតនៅក្មេងខ្ចីល្ហក់ដូច គីម ថេយ៉ុង នៀក ទៅឲ្យដៃ? តាមពិតមកពីពេលនោះភ័យពេកទេ ទើបភ្លេចច្រានចេញកុំឲ្យថើប ណាមួយយូរៗបានក្រាសថើបម្ដង ក៏ចេះតែបណ្ដោយៗទៅ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now