ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី១២

6.2K 382 1
                                    

«កូនធំហើយប៉ា កូនចេះមើលថែខ្លួនឯងហើយ កុំ
បារម្ភខ្លាំងពេកអី កូន-អ៎៎ុស»កំពុងតែផ្ដោតអារម្មណ៍
លើការសន្ទនាតាមទូរស័ព្ទជាមួយលោកប៉ាសុខៗ
ស្រាប់តែមានប្រអប់ដៃមាំទាំហ៊ុមព័ទ្ធដោយសរសៃ
រវាមមួយគូ លូកមកក្រសោបចង្កេះអង្ក្រងពីខាង
ក្រោយជាប់។

«លោក...រដ្ឋ...រដ្ឋមន្ត្រី»នេះជាលោករដ្ឋមន្រ្តីមែនទេ?
ចុះគេមកតាំងពីពេលណា? ហើយចូលមកតាម
ប្រហោងណា? ចំណែកអ្នកខ្លះវិញ ឃើញទឹកមុខ
ភ្ញាក់ផ្អើលរបស់ក្មេង ក៏ប្រឹងរឹតបន្តឹងដៃឱបកាន់តែខ្លាំង និង ណែន រហូតស្ទើតែអ្នកដែលត្រូវគេឱប
របៀបគ្រញិច ដកដង្ហើមមិនចេញ។


«លែង!ខ្ញុំកំពុងនិយាយទូរស័ព្ទ»
«កើតអីឫអត់កូន?កំពុងនិយាយជាមួយអ្នកណាឫ?»
«គ្មានអីទេប៉ា អម្បិញមិញកូនដេញសត្វឆ្មាដែលមក
លួចត្រីអាំងរបស់កូនទេ»កុហកនេះ មិនមែនកុហក
ព្រោះខ្លាចលោកប៉ាចាប់បានថាមានមនុស្សប្រុសមក
រកដល់ហាង ថែមទាំងឱបទាំងចង្កេះពីក្រោយនោះទេ
តែកុហកថាសត្វឆ្មាក៏ព្រោះតែដើម្បីបានបន្លំជេរប្រុស
ដៃរវាមខ្លះហ្នឹងហើយ។

«គីម ថេយ៉ុង»ជុងហ្គុក ឈរសង្រ្គឺតធ្មេញ ហៅឈ្មោះ
ថេយ៉ុង ទាំងក្ដៅក្រហាយពេញដើមទ្រូង គេមុខមាត់
រូបរាងស្អាតសង្ហារប៉ុននេះដែរ បែរជាមកថាជាគេឆ្មា
លួចត្រអាំងទៅវិញ ចាំមើលណាឆ្មាឈ្មោលមួយក្បាលនេះ នឹងសង្រ្គប់សីុម្ចាស់ត្រីអាំងឲ្យខ្ទេចដូចខ្ទឹម
ម្ដង។

«សំឡេងអ្នកណាហ្នឹងកូន? មានភ្ញៀវមករកមែនទេ?»
លោកគីម ស្មានថាមានភ្ញៀវមករក ហើយហៅឈ្មោះ
ម្ចាស់ហាងទើបសួរបែបហ្នឹង ជាហេតុធ្វើឲ្យឆ្មាឈ្មោល
មួយក្បាល ញញឹមឡើងខ្ជឹប។

«អត់ទេប៉ា សំឡេងឆ្មាយំហ្នឹងណា៎៎»




និយាយរួច នាយល្អិតក្បាលខូច ក៏ងាកទៅសម្លឹងមើលមុខក្រមូវរបស់គេ ដោយមិនភ្លេចលាតអណ្ដាត
ដូចពស់ឌឺដាក់គេ តែក៏ត្រូវគេឱនលិឌចុងអណ្ដាត
តិចៗ ធ្វើឲ្យស្រៀវស្រើប ព្រឺព្រួចអស់មួយខ្លួន។

«ជាតិ ជុប៎៎»គេធ្វើមុខខិលច្រឡឺមបឺស ដាក់ម្ចាស់
អណ្ដាតឲ្យខឹងស្ទើតែបែកផ្សែង តែក៏ទ្រាំមិនហ៊ានមាត់
ក ព្រោះជាប់និយាយទូរស័ព្ទជាមួយលោកប៉ា ចាំមើល
និយាយចប់ពេលណា លោកឆ្មាដឹងតែត្រូវក្បាលមួយ
អង្រែគ្រឿងហើយ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now