ម្ចាស់ស្នេហ៍លោក​នាយក​រដ្ឋមន្ត្រី​Ep:57

4.1K 214 0
                                    

«ពី​មុន​ តំណែង​នាយករដ្ឋមន្ត្រី​ សំខាន់​ក្នុង​ជីវិត​បង​ណាស់​!
បងប្រឹងប្រែង​មិន​លុះថ្ងៃ​រហូត​បាន​កាន់​អំណាច​ដល់ទៅ២
អណ្ណត្តិ​ ប៉ុន្តែ​ បន្ទាប់​ពី​បងបាន​ជួប​អូន​អ្វីៗ​ក៏ប្រែ​ផ្លាស់​»ដល់​
ប្រយោគ​នេះ​ គេក៏ឱនមេីល​ក្មេង​ដែល​កំពុង​តែបេីក​ភ្នែក​
ភ្លឹះៗ​ ធ្វើ​មុខ​ម៉ក់ៗ​ចាំស្ដាប់គេ។ ដោយ​ទ្រាំ​នឹង​ភាព​គួរ​ឲ្យ​
ស្រឡាញ់​របស់​ប្រពន្ធ​មិន​បាន​ គេក៏លោទៅថេីប​ថ្ពាល់​
ក្រពុំ​មួយ​ខ្សឺត​យ៉ាង​វែង​មុននឹង​និយាយ​បន្ត​៖

«អូន​និង​កូន​ ជា​កែវ​ភ្នែក​ ជាជីវិត​ និង​ ជាដង្ហេីម​របស់​បង​  ឲ្យ​តែបាន​រស់​នៅជួបជុំ​ជាមួយ​អូន​និងកូន​ ទោះ​ត្រូវ​លះបង់​
អ្វី​ក៏ព្រម​!»







ស្ដាប់​ប្រយោគ​គេចប់​ កំលោះ​តូច​ក៏ចាប់​ផ្ដើម​យំ​សឺត​សកម្ដង​
ទៀត​ហើយ​ រំភើប​ និង​ ក្ដុកក្ដួល​ខ្លាំងណាស់​ពេលដែលគេ
សុខចិត្ត​លះបង់​អ្វី​ៗគ្រប់​ស្ទើរ​តែ​គ្រប់​យ៉ាង​នៅ​ក្នុង​ជីវិត​ដេីម្បី​
ខ្លួន​ និង​ កូន​ ដោយ​គ្មាន​សោកស្ដាយ​សូម្បីតែ​ប៉ុន​កូន​ចុង​
ក្រចកដៃ​។

«យំទៀត​ហើយ​»
«អូន​រំភើប​ពេក​ អ្ហឹក​ៗ...»

«រំភើប​ធំប៉ុនណា?ហុឹម​?»ជុងហ្គុក​ ឱន​មុខ​សង្ហារ​ខាប​ព្រលឹង​សួរ​ប្រពន្ធ​ ខណៈ​ដែល​អ្នក​ម្ខាងទៀត​ទៀត​ឭសំណួរ​
ហើយ​ក៏ត្រដាង​ដៃ​យ៉ាង​ធំ​មួយ​អស់​ដៃ​ ចង់​បញ្ជាក់​ថា​ ពិតជា
រំភើប​ខ្លាំង​ណាស់​ រកអ្វី​ប្រៀប​ផ្ទឹម​ពុំបានទេ!។






«ធំ...ធំខ្លាំងណាស់​!!!​ហិហិ»នាយតូច​ សេីច​កក្អឹក​ពេល​ត្រូវ​
ប្រុស​ខ្លះ​ឈ្មុសឈ្មុល​ថេីប​ពាសពេញ​ផ្ទៃ​មុខ​ បរិវេណ​ក​ ហួសមកដល់​ពោះ​ដែល​កំពុង​មាន​ឈាម​មួយ​ដុំ​របស់​គេនៅ
ខាង​ក្នុង​នោះ​។

«សឺត!!!!ហា...កូន​ប៉ាៗ​ក្រអូប​ណាស់​»ថេីប​ស្បែក​ពោះ​ក្មេង​ជាប់​ក្លិន​ក្រអូប​ពេញ​ច្រមុះ​ ដោយ​ហេតុថា​មិនចង់​សរ
សេីរ​ឲ្យ​ក្មេង​បាន​ចិត្ត​ក៏ធ្វេីជា​សរសេីរ​កូន​ក្នុង​ផ្ទៃ​ដែល​មិនបាន
ដឹង​រឿង​អ្វី​សោះ​ទៅ​វិញ​។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now