«គ្មានខ្មោចឯណាលងកណ្ដាលថ្ងៃទេ»ហាសហា ទាំង
នេះគ្រាន់តែជាពាក្យលួងចិត្តខ្លួនឯងប៉ុណ្ណោះ ខណៈ
ការពិតភ័យញ័រជើង បះរោម ច្រូងច្រាងដូចចាប់បក
បញ្រ្ចាស។«ច្បាស់ហើយពេលនេះ»ថេយ៉ុង ក្ដាប់មាត់ ងាក
មើលទៅដើមឆរី ហើយឃើញស្រមោលខ្មៅៗ
នៅត្រង់នោះ ទើបឱនរើសប៉ោមមួយផ្លែកាន់ជាប់ដៃ
ដើរសន្សឹមៗទៅរកវា។ កាន់តែកៀក កាន់តែច្បាស់
ថាដូចខ្មោច ទើបលើកដៃគប់ផ្លែប៉ោមមួយទំហឹង
ចំក្បាលខ្មោចក្លែងក្លាយ។ផូសសស
«អ៎៎ុយ...»
«ហីយ៉ា...ខ្មោចចេះស្រែកអ៎៎ុយដូចមនុស្សទៀត»កំលោះតូច ឧទានឡើងទាំងលើកដៃខ្ទប់មាត់បែប
ភ្ញាក់ផ្ញើលខ្លាំង ព្រោះតាំងពីកើតមក ទើបតែដឹងថា
ខ្មោចក៏ចេះឈឺដូចមនុស្សដែរ ដឹងអញ្ចេះយកដំបង
គប់វិញបានរហ័សងាប់ជាង កុំឲ្យថ្ងៃក្រោយហ៊ាន
ចេញលងទាំងកណ្ដាលថ្ងៃត្រង់ទៀត។«ហឹុស!»ជំហានវែងៗបោះចេញពីខាងក្រោយដើម
ឆរី នាំរាងកាយសង្ហារចេញមកទីវាល ស្របដៃម្ខាង
លើកខ្ទប់ក្បាលត្រង់កន្លែងដែលពក ហើយដើរចេញទៅដោយមិនមាត់សូម្បីមួយម៉ាត់។«លោ...លោករដ្ឋមន្ត្រី?»នេះជាលោករដ្ឋមន្ត្រីចន មែន
ទេ? ទេៗ ប្រហែលជាស្រវាំងភ្នែកហើយ ម្ដេចនឹងអាច
ជារូបគេទៅ? បើគេនៅទទួលទានអាហារជាមួយនឹង
លោកប៉ាខ្លួន នៅឯផ្ទះ។ ប៉ុន្តែមុខនេះ ដំណើរនេះ
សម្លៀកបំពាក់នេះ បើមិនមែនលោករដ្ឋមន្រ្តី តើជា
អ្នកណាទៅ?«ស៊យធំហើយ អាថេយ៍ អើយ...!»មិនចាំយូរ ថេយ៉ុង
ក៏រត់ទៅតាមពីក្រោយលោករដ្ឋមន្ត្រី ហើយចាំដៃគេ
ជាប់ ក្នុងបំណងចង់ឲ្យគេឈប់សិន ព្រោះមានពាក្យ
ជាច្រើនចង់និយាយប្រាប់។«លែង!»មួយម៉ាត់យ៉ាងខ្លី តែបង្កប់ដោយភាពមឺុងម៉ាត់ និង ផ្ដាច់ការ។ គេគ្រលាស់ដៃមិនព្រមឲ្យនាយ
តូចចាប់ ឫកពាគេពេលនេះបង្ហាញចេញមកយ៉ាង
ច្បាស់ថាកំពុងតែខឹង ហើយខឹងខ្លាំងទៀតផង។«សុំទោស»ថេយ៉ុង ព្រមលែងដៃតាមអ្វីដែលគេចង់
បាន រួចរត់ទៅឈរពីមុខ ត្រដាងដៃទាំងសងខាងឲ្យ
ធំៗឃាំងឃាត់ដំណើរគេកុំឲ្យទៅ ដោយមិនភ្លេច
ពោលពាក្យសុំទោសទាំងដឹងកំហុស។
ESTÁS LEYENDO
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanficរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង