ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:២១

5.8K 320 0
                                    

«ចាំ-ក៏បាន តែញាំុរួចត្រូវទៅអង្គុយចាំបងនៅតុអាហារណា៎៎»មុនដំបូងប្រុងថាប្រកែក តែក៏ហាមាត់ប្រកែកមិនរួច ពេលក្មេងខ្លះធ្វើមុខគួរឲ្យស្រឡាញ់ដាក់ ទើប
លូកដៃយកកូនចានមកដួសសម្លដាក់ឲ្យ ហើយ
ថេយ៉ុង ក៏ទទួលយកមកញាំុ តែមិនមែនញាំុទេ គឺ
កាយយកៗ ហើយក៏ហុតក្រូកៗដូចមនុស្សអត់អាហារ
រាប់ខែ មិនដល់៥នាទីស្រួលបួលផង កំលោះញាំុ
អស់រលីងពីចាន ហើយធ្វើមុខម៉ក់ៗសុំ ជុងហ្គុក
ទៀត។

«អូន!មុននេះបងនិយា-»គេមិនទាន់បានបញ្ចប់
ប្រយោគផង ក្មេងចំពោះមុខស្រាប់តែញ័រទ្រើតៗដូច
ត្រូវខ្សែភ្លើងឆក់ ជាហេតុបណ្ដាលឲ្យអ្នកម្ខាងទៀត ពេលឃើញម្ចាស់បេះដូងក្លាយជាបែបនេះ ក៏ទម្លាក់របស់លើដៃចោល ស្ទុះទៅក្រសោបខ្លួនតូចមកឱបជាប់ទ្រូង សួរទាំងទ្រូងអួលណែន៖



«ថេយ៍ អូនកើតអី? ប្រាប់បងមកណា៎៎ ថេយ៍..»ជុង
ហ្គុក ប្រើប្រអប់ដៃក្រាស់ឃ្មឹកទះលើថ្ពាល់ស
រលោងតិចៗ ដាស់ឲ្យភ្ញាក់ ឆ្លើយតបជាមួយគេវិញ
តែអ្នកម្ខាងទៀតបែរជាប្រកាច់ត្រុលៗលើសមុនទៅ
ទៀត ធ្វើឲ្យគេកាន់តែភ័យ ឡើងភ្នែកសស្លែត។

«បើបងមិនឲ្យអូនញាំុសម្លទៀត អូនច្បាស់ជា-
ជា..ស្ទះខ្យល់ងាប់ មិ-ន..មិនខានទេ»ពាក្យសម្ដី
មួយម៉ាត់ៗ ហារខ្ជាក់ចេញមកទាំងរដាក់រដុប ហាក់
ដូចជាជិតដាច់ខ្យល់ស្លាប់មែនទែន ទាំងដែលការ
ពិតសម្ដែងសោះ ប៉ុន្តែបើ ជុងហ្គុក មិនបំពេញបំណង
ទេ ច្បាស់ណាស់ស្លាប់ដូចពាក្យនិយាយមិនខានទេ។

«ហឹុស! បាន»នាយកំលោះ សើចក្នុងដើមកចំអក
ឲ្យខ្លួនឯង ដែលត្រូវបានក្មេងបោកឲ្យជឿស្លុង ហើយ
ក៏ទម្លាក់ខ្លួនតូចរបស់អាល្អិតលើបន្ទះឈើ រួចងើបឈរ លូកយកស្រោមដៃមកពាក់ ហើយលើកសម្លទាំងឆ្នាំងយកទៅដាក់លើតុអាហារ ជាហេតុ
បណ្ដាលឲ្យក្មេងក្បាលខូចខ្លះ ជ្រួញចិញ្ចើមទាំង
មិនយល់។







«រដ្ឋ-រដ្ឋមន្ត្រីលើកសម្លមកទាំងឆ្នាំងធ្វើអី?»ថេយ៉ុង
សួរទៅកាន់គេទាំងភ័យផង សប្បាយចិត្តផង។ភ័យ
ព្រោះឃើញឫកពាចម្លែកៗរបស់គេ សប្បាយចិត្ត
ព្រោះតែអាហារឆ្អិន ថែមទាំងលើកឲ្យញាំុទាំងឆ្នាំង
ទៀត មនុស្សល្មោបញាំុផង បើមិនសប្បាយចិត្ត
ទើបចម្លែក។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីOnde histórias criam vida. Descubra agora