ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី១៩

5.3K 329 0
                                    

*ហាងសៀវភៅ គីម ថេយ៉ុង សូមស្វាគមន៍....

បុរសសង្ហាម្នាក់ គ្រងឈុតគ្រឺហ្សេរពណ៌ខ្មៅ នៅក្នុង
ដៃមានកាន់ផ្កាមួយបាច់ធំ ឈរអានឈ្មោះស្លាក
យីហោហាង មុននឹងបោះជំហានចូលខាងក្នុង
ហើយដើរសំដៅទៅរកនាយតូច ដែលកំពុងតែអង្គុយ
សរសេររឿងប្រលោមលោកយ៉ាងស្ងៀមស្ងាត់។

«អរុណសួស្ដីអូនសម្លាញ់! នេះសម្រាប់អូន»គេស្រាប់
តែញញឹម ហើយហុចបាច់ផ្កាឲ្យ ថេយ៉ុង ថែមទាំងប្រើ
ពាក្យអូន បង ហាក់ដូចជាគូស្នេហ៍ពិតៗ។

«លោកជាអ្នកណា?»
«ជាសង្សាររបស់អូន»
«សង្សារក្បាលលោកឯងស្អី ខ្ញុំ គីម ថេយ៉ុង ជាមនុស្ស
ពិសេសរបស់ ចន ជុងហ្គុក មិនមែនជាសង្សារប្រុស
សរសៃប្រសាទដូចលោកឯងទេ ប្រាប់ឲ្យដឹងទៅ ហឹុស!»







គេជាអ្នកណា ខ្លួនមិនទាំងធ្លាប់ស្គាល់ផង មកហាមាត់
ឡើងសង្សារពេញៗមាត់ គិតថាខ្លួនឯងជាស្អី? ជាប្រុសសង្ហារ ពេលនិយាយពាក្យបែបនេះហើយ ធ្វើឲ្យ
គីម ថេយ៉ុង រំជើបរំជួលឱរ៉ាឫ? គិតខុសហើយ។

«ថេយ៉ុងហ្អា៎៎...ហេតុអីក៏អូននិយាយភាសាគំរោះរំ
រើយដាក់បង? ឫមួយនៅខឹងរឿងកាលពីថ្ងៃមុន បង
អាចបងស្រាយបានណា»បុរសចម្លែកម្នាក់នោះ ស្រាប់តែសម្ដែងទឹកមុខទន់ភ្លន់ និយាយស្ដីពីរោះ
ពិសារ រក្សាទឹកមុខស្រស់ញញឹមមិនប្រែ ទោះត្រូវ
អ្នកម្ខាងទៀតដៀលជេរ ក៏នៅតែញញឹម។

«ខ្ញុំគិតថាលោកឯង កើតជំងឺសរសៃប្រសាទដំណាក់
កាលពេទ្យលែងទទួលហើយ»ខ្ជិលសាំុញាំុជាមួយ
ច្រើន នាយតូចក៏ដេញគេចេញពីហាងរហូតទាល់តែ
បានសម្រេច ទើបដើរត្រឡប់មកសរសេររឿងវិញ។

រីង! រីង!.....

សរសេរបានមួយសន្ទុះ ស្រាប់តែស្នូរសំឡេងទូរស័ព្ទ
បន្លឺឡើង តែគេមិនបានទទួល ព្រោះរវល់ជាប់ដៃ ជាប់ដាក់អារម្មណ៍សរសេររឿង មិនចង់ឲ្យដាច់អារម្មណ៍នៅពេលនេះ ប៉ុន្តែ៖






រីង!! រីង!!!

ស្នូរសំឡេងទូរស័ព្ទរោទិ៍ បន្លឺឡើងជាច្រើនលើក ច្រើន
សារ ពេលដាច់ ខលមកម្ដងទៀត ម្ដងហើយម្ដងទៀត
មិនខ្ចីឈប់ ទាល់តែនាយតូចទ្រាំតទៀតលែងបាន
ក៏ព្រមចុចទទួល ហើយផ្អឹមដាក់នឹងត្រចៀកខាងឆ្វេង
រង់ចាំស្ដាប់ ហើយក៏ទទួលបាន៖

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now