ប្រអប់ដៃក្រាស់ឃ្មឹកអង្អែលសសរសៃសក់ទន់រលោងរបស់មនុស្សជាទីស្រឡាញ់ស្រាលៗ
ព្យាយាមនិយាយលួងលោមឲ្យស្ងប់ចិត្ត ឲ្យយល់ពី
អ្វីដែលគេកំពុងតែធ្វើ ព្រោះគេក៏មានសម្ពាធ ត្រូវ
ខ្សែចងរឹត រើបម្រះមិនរួច មានតែទ្រាំ ចាំពេលវេលា
ល្អមកដល់ ការពិតគ្រប់យ៉ាងនឹងបានបង្ហាញ។«តែបងក៏ជ្រើសរើសរៀបការជាមួយអ្នកផ្សេង»មួយ
ម៉ាត់ស្រឡាញ់ ពីរម៉ាត់ស្រឡាញ់ ប៉ុន្តែបានត្រឹមតែ
ស្រឡាញ់ មិនអាចក្លាយជាគ្រួសារ ព្រោះមានមនុស្ស
ល្អៗរង់ចាំរួចជាស្រេចហើយ តើយើងនៅមានសង្ឃឹម
អីទៀត? ឫមួយទ្រាំរស់ត្រដរភាពឈឺចាប់ ទ្រាំរហូត
ដល់ថ្ងៃគេរៀបការទើបមានភាពក្លាហានដើរចេញពី
គេបាន?«ថ្ងៃណាមួយអូននឹងយល់គ្រប់យ៉ាង យល់ពីបង
យល់ពី ព្រះនាងហ្វារីដា ពួកយើង...ពួកយើងសុទ្ធ
តែរស់នៅក្រោមសម្ពាធដូចគ្នា»គេមិនអាចប្រាប់
ថេយ៉ុង ពីបញ្ហារបស់គេនិងព្រះនាង ហ្វាវីដា ទាំង
ស្រុងនោះទេ ហើយគេក៏មិនអាចលាក់បានជិតឈឹង
រហូតដែរ វាដូចជាពេលនេះអ៊ីចឹង ទីបំផុតគេក៏ធ្លាយអាថ៌កំបាំងមួយជ្រុងនៃជីវិតបានទៅហើយ។«បងពិតជាមិនអាចប្រាប់បញ្ហារបស់បងមកកាន់អូន
ទេឫ?»តើបញ្ហារបស់គេសម្ងាត់ខ្លាំងកម្រិតណា?
ហេតុអ្វីសូម្បីតែមនុស្សដែលគេនិយាយថាស្រឡាញ់
ពេញៗមាត់ ក៏មិនអាចប្រាប់បានដែរ? តើគេរងទុក្ខ
ខ្លាំងណាស់ត្រូវទេ?«....... »ជុងហ្គុក មិនបានតប តែជំនួសទៅវិញដោយការងក់ក្បាល បញ្ជាក់ថាគេពិតជាមិនអាចប្រាប់
រឿងផ្ទៃក្នុងដល់ ថេយ៉ុង បានពិតមែន ប៉ុន្តែគេនឹង
ព្យាយាមប្រាប់ និង ពន្យល់ឲ្យយល់នៅថ្ងៃណា
មួយដែលគិតថាស័ក្តិសម។«រដ្ឋមន្ត្រី!»
សំឡេងតូចស្រាលហៅសព្វនាមរបស់បុរសជាទី
ស្រឡាញ់ដោយទឹកមុខស្រពាប់ស្រពោន ព្រោះនៅ
ក្នុងទ្រូងពេលនេះវាហាក់ដូចជា មានត្រឹមតែសំបក
តែបាត់បេះដូង ហេងហង ឈឺខ្ទោកៗ រៀបរាប់ប្រាប់
មិនបាន ដឹងត្រឹមថាឈឺហើយនឹងឈឺ។«.....?»រាងកាយខ្ពស់ស្រឡះ មានត្រឹមកន្សែងពោះ
គោពណ៌សរុំល្វែងខាងលើ បញ្ចេញសាច់សខ្ចីល្ហក់
និង សិកផេក8កង់ ជាហេតុបណ្ដាលឲ្យក្មេងខ្លះ
ឃើញហើយ ញាប់ញ័រ ឈរមិននឹង ទើបគេលូកដៃ
យកកន្សែងពោះគោពណ៌ស១មករុំខ្លួនកំលោះតូច
តាំងពីទ្រូងហួសដល់ហួសសម្រុងជើង ទើបលើកបីយកទៅដាក់ឲ្យអង្គុយលើសាឡុង ដោយមានរាង
កាយសង្ហារបស់គេអង្គុយឱបពីក្រោម ហើយ ថេយ៉ុង
អង្គុយពីលើភ្លៅ។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង