ម្ចាស់ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​Ep:52

4.6K 229 0
                                    

«ភាព​ស្មោះត្រង់​ ការ​តស៊ូ​ប្ដូរ​ផ្ដាច់​របស់​ពួកឯង​ទាំងពីរ​ចំពោះ​ ថេយ៉ុង​
ធ្វើ​ឲ្យ​យើង​ស្ងេីច​សរសើរ​ណាស់​! អរគុណ​ដែល​មួយ​រយៈ​ក្រោយ​នេះ​ មេីល​ថែ​ ថេយ៍​ ជំនួស​យើង​បាន​យ៉ាង​ល្អ​ ថ្ងៃ​នោះ​ បេីពួកឯង​ទាំងពីរ​មិនបាន​លួច​ទៅតាម​យើង​ពីក្រោយ​ទេ​ ថេយ៍​ ច្បាស់​ជា​ទៅចោលយេីង​គ្មាន​ថ្ងៃ​ត្រឡប់​! អរគុណ​ដែល​ឃាត់​ ថេយ៍​ ជំនួស​
យើង​ ហើយ​ក៏អរគុណ​ដែល​បំពេញ​តួនាទី​ជា​កងអង្គរក្ស​ឆ្នេីមបាន​
យ៉ាង​ល្អ​»មុននឹង​ទៅ​ ក៏មិន​ភ្លេច​ទះ​ស្មាកង​អង្គរក្ស​ឆ្នេីមរបស់គេជា
មុន​សិន​ ទេីបដេីរ​សម្ដៅទៅរក​ក្មេង​ខ្លះ​ដែលឈរ​គាំង​នឹង​ទង្វើ​របស់​
គេ​ ស្ទេីរតែហារ​មាត់​និយាយ​អ្វី​មិន​ចេញ​ ហើយ​ក៏មិនភ្លេច​ស្ទុះ​មក
ឱប​ម្ចាស់​ចិត្ត​ដោយ​អារម្មណ៍​រំភើប​លាយ​ឡំ​នឹង​ភាព​ក្ដុកក្ដួល​។

«មុន​នេះ​បងបំភ័យ​អូន​និង​កូន​ឆ្កែ​ស្ទេីរ​គាំង​បេះដូង​ទៅហើយ​»
«តាំង​ពី​ដឹងថាមានកូនមក​ យកកូន​គំរាម​បងរហូត​ អូននេះ!»










សម្ដី​គេ​ ធ្វើ​ឲ្យ​នាយតូច​ ទប់​សំណើច​មិន​បាន។ ពិត​ណាស់​ ចាប់​
តាំង​ពី​ដឹង​ថា​ខ្លួន​ឯង​មានកូន​មក​ កាន់​តែបានដៃ​លេីសដេី​ម​ ពីមួយ​
ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គ្មាន​ថ្ងៃ​ណា​ដែល​ ជុងហ្គុក​ មិនឈឺ​ក្បាល​ដោយ​សារ​ខ្លួន​ទេ។

ប៉ុន្តែ​ បេីគិតទៅ​ ខ្លួន​ធ្វើ​នេះ​ក៏មិនខុសដែរ​ គ្រប់យ៉ាង​ មកពីគេ​ម្នាក់​គត់​។ គេហាម​មិន​ឲ្យ​ខ្លួន​ធ្វើ​អ្វី​សោះ​ ហាម​គ្រប់​យ៉ាង​ ហាម​សូម្បី​តែ
ការងារ​តែង​និពន្ធ​ដែល​ខ្លួន​ស្រឡាញ់​បំផុត​មិន​អាច​អត់​បាន​។

«មក​ពី​ រដ្ឋមន្ត្រី​ ខ្លួន​ឯង​ទេ​ កុំមក​បន្ទោស​អូន!»​នាយល្អិត​ ពេបមាត់​
បោះ​មួយ​ប្រយោគ​ឲ្យ​ប្ដីចាស់​ចុកឈាម​ មុននឹង​ដេីរ​ទៅ​សម្ដៅទៅ
ផ្ទះបាយ​ទាំង​គូថ​ងខ្ទេីត។

«ចង់​ទៅណា?​បងមិនទាន់​និយាយ​ចប់​ទេ​!»ជុងហ្គុក​ រហ័ស​ចាប់
ក្រសោប​កដៃតូច​ស្រឡូន​រលោង​ស្រិល​ ទាញមក​ជិត​ ក្រៀក​ចង្កេះ​
ជាប់​ មិន​ឲ្យ​ដេីរទៅណាបាន។










ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now