ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី៦

6.7K 412 4
                                    

«បែកគ្នាតែ១ឆ្នាំសោះ ភ្លេចមនុស្សដែលខ្លួនធ្លាប់សុំ
ថើបថ្ពាល់ទៅហើយ ប្រហែលជានៅទីនោះសម្បូរ
ប្រុសស្អាតឲ្យសុំថើបច្រើននាក់ហើយ ទើបភ្លេច
យើងងាយយ៉ាងនេះ!»ស្ដាប់ចប់ មិនឲ្យចាញ់រដ្ឋមន្ត្រី
សម្ដីគ្មានគម្រប ថេយ៉ុង ចេះតែនិយាយចាក់
បណ្ដោយតែផ្ដេស តែផ្ដាស ធ្វើម៉េចកុំឲ្យតែចាញ់ចិត្ត
គេ។

«ប្រាកដហើយ!នៅដេគូប្រុសស្អាតច្រើនណាស់ ថែម
ទាំងនៅក្មេងខ្ចី ថ្ពាល់ទន់ល្មើយ មានក្លិនក្រអូបគួរឲ្យ
ចង់ថើបទៀតផង»
«គីម ថេយ៉ុង!!!»
«យ៉ាងម៉េច?ហៅធ្វើអី?ខឹងដែលខ្លួនចាស់ហើយថ្ពាល់
មិនក្រអូបដូចក្មេងប្រុសនៅដេគូមែន-»
«អឹម...អឹម »



«ម៉ែអើយ!រឿងម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីនៅ
ក្នុងជីវិតពិតល្អមើលជាងក្នុងប្រលោមលោកឆ្ងាយណាស់ អូហូយ...ជីវិតជា fan bl ពិតជាមាន
ន័យមែន»ខ្វាន់ លើកដៃបិទភ្នែកដោយទុកប្រហោងតូចៗតាមថ្នាំងដៃសម្រាប់លួចមើលបងប្រុសចាប់
បឺតមាត់អ្នកនិពន្ធប្រលោមលោក ឆៅៗ ស្រស់ៗ
នៅនឹងមុខ មិនអាណិតដល់ចិត្តនាងជា fan bl
សោះ ឃើញហើយចង់ស្ទះខ្យល់ចូលពេទ្យសង្គ្រោះ
បន្ទាន់ហើយខណៈនោះក៏លូកដៃទាញទូរស័ព្ទចេញ
ពីហោប៉ៅខោ មកថតសកម្មភាពរឿង ម្ចាស់ស្នេហ៍
លោករដ្ឋមន្ត្រីនៅក្នុងជីវិតពិត ជាច្រើនប៉ុស្ដ៍ទុកមើល
ពេលSad។

ក្រិបៗៗ....

«អឹម...លែងទៅ»ឭសំឡេង ខ្វាន់ ឧទានឡើងបូក
រួមនឹងសំឡេងកាមេរ៉ា ធ្វើឲ្យអ្នកដែលឈរឆ្មឹងឲ្យ
គេបឺតមាត់តាមចិត្ត ក៏ភ្ញាក់ខ្លួនព្រើតចេញពីការអូស
ទាញរបស់គេ មុននឹងលើកដៃតូចៗរុញទ្រូងមាំឲ្យ
ឃ្លាតពីខ្លួនបន្តិច រួចលើកដៃជូតមាត់ត្រង់កន្លែង
រដ្ឋមន្ត្រីថើបឡើងក្រហមងាំង ហុចផលឲ្យអ្នកម្ខាង
ទៀតឃើញហើយសង្គ្រឺតធ្មេញចង់តែលោតសង្គ្រប់
សីុកុំឲ្យសល់សាច់សូម្បី១ដុំ។




«ខ្ពើមយើងខ្លាំងណាស់ហ្អ៎៎េស?»កែវភ្នែកក្រហមអ៊ុល
បើកក្រឡោតៗ ស្របបបូរមាត់ហាឡើងចោតសួរទៅ
ក្មេងដែលគិតតែប្រើខ្នងដៃជូតស្នាមថើបរបស់គេ ទាំង
បោះជំហានទៅជិតរហូតកៀកស្អិតដូចកាវប្រាំរយពីរ
ទើបប្រើប្រអប់ដៃមាំចាប់កញ្ឆក់ដៃអ្នកម្ខាងទៀតកុំឲ្យ
ជូតស្នាមថើបរបស់គេទៀត ឃើញហើយឈឺចិត្តខ្លាំង
ណាស់ មុខមាត់បិុននេះដែរ ត្រូវក្មេងមើលរំលងក្បាល
វាពិតជាមិនសមសោះ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now