ម្ចាស់​ស្នេហ៍​លោក​នាយករដ្ឋមន្ត្រី​Ep:59

4.1K 228 0
                                    

«បងថ្លៃ​ ខ្ញុំ​-»
«មិនបាច់​និយាយ​អ្វី​ទាំងអស់​ ខ្ញុំ​យល់​អារម្មណ៍​ និង​ បំណង​
ល្អ​របស់​នាង​ចំពោះ​ពួកយើង​ទាំង​ពីរ​»

«អរ-អរគុណ​បងថ្លៃ​ដែលយល់​ អ្ហឹក​ អរគុណ​បងពិតមែន»
រំភើប​ចិត្ត​ពេក​ នាង​ល្អិត​ ក៏ស្ទុះទៅឱប​បងថ្លៃ​ ថែមទាំង​យំ
ខ្សឹកខ្សួល​ដាក់​ ថេយ៉ុង​ ជាច្រើន​នាទី​ មិនព្រម​ព្រលែង​
រាងកាយ​តូច​ច្រឡឹង​សោះ​ ជាហេតុ​នាំឲ្យ​ប្រុស​ខ្លះ​នៅជិត​
នោះ​ កេីត​ចិត្ត​ប្រចណ្ឌ​ឡេីង​ភ្លាមៗ។
«ហ្អែម!!!ខះក​ ថេយ៍​ហា​ ទៅយកទឹក​ឲ្យ​ប្ដី​ផឹក​បន្តិច​!»






រវល់​តែ​ប្រចណ្ឌ​ ភ្លេច​ខ្លួន​មួយ​ភ្លែត​ ក៏ភ្លាត់មាត់​ប្រេី​ភរិយា​
បណ្ដូលចិត្ត​ឲ្យ​យក​ទឹក​មកឲ្យផឹក​ ទាំង​ដែល​នេះ​ គឺជាលេីក
ទី១ហេីយ​ដែល​អតីត​នាយករដ្ឋមន្ត្រី​ ចន​ ជុងហ្គុក​ ហ៊ាន​ប្រេី
កូនប្រពន្ធ​ គីម​ ថេយ៉ុង​ ។

«អូន​ស្ដាប់​មិន​ច្រឡំ​ទេមែនទេ​រដ្ឋមន្ត្រី​?»កំលោះ​តូច​ ព្រលែង​ខ្លួន​ចេញ​ពីរាងកាយ​ប្អូន​ថ្លៃ​ ទេីប​គេមកធ្វេីជា​លេីក​ចិញ្ចឹម​សួរ​អ្នក​ក្បែ​រខ្លួនវិញម្ដង​ថាមុននេះ​ ស្ដាប់​ច្រឡំ​ ឫ​ ជាការ​ពិត។

«គឺ...បង»ជុងហ្គុក​ លេីកដៃអេះកតិចៗ​ មិនដឹងគួរ​និយាយ​
ឫបក​ស្រាយបែបណាឲ្យ​ប្រពន្ធ​ក្មេង​យល់​ ព្រោះ​តែពេលនេះ​ ថេយ៉ុង​ ហាក់​ដូចជា​ចង់​លេង​មែនទែន​ហើយ​។









«គឺស្អី?​គឺបងប្រេីអូន​ ព្រោះ​តែអូនមានកូន​ សម្រស់​លែង​
ស្អាត​ដូច​មុន​មែនទេ?​ ប្រយ័ត្ន​អូននាំកូនរត់ចោលលែងឲ្យ
ជួប​មុខ​ប៉ា​ ប្រាប់​យក​បុណ្យ​ទៅចុះ!​ហុឹស​!»និយាយ​ចប់​
នាយតូច​ ក៏ដេីរចេញទៅខាងក្រៅ​វិមាន​ ដេីម្បី​ស្រូប​យក
ខ្យល់​បរិសុទ្ធ​ឲ្យ​បាន​ស្រឡះ​ខួរក្បាល​ ក៏ដូចជា​ចង់​ឲ្យ​កូន
សំណព្វ​ចិត្ត​បានស្រស់ស្រាយផងដែរ។

«ពុទ្ធោ​ប្រពន្ធ​សម្លាញ់​!សូម្បីតែ​រឿង​ប៉ុណ្ណឹង​ ក៏អូន​លេីករឿង​កូនមកគំរាមបងបានដែរហេ៎ស?»ជុងហ្គុក​ ឈរគាំង
មួយ​សន្ទុះ​ទាល់តែ​ប្រពន្ធ​ក្មេង​ដេីរចេញទៅខាងក្រៅបាត់
ទេីប​បន្លឺ​ឡើង​ខ្លាំង​ៗពីក្រោយ​ ខណៈ​ដែល​ ថេយ៉ុង​ ស្ដាប់​
មិនឭ​ឡេីយ​។ បេីស្ដាប់​ឭ​ក៏​ ជុងហ្គុក​ មិនហ៊ាន​និយាយ​ដែរ។







ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now