ថេយ៉ុង អង្គុយលើផ្ទាំងថ្មីជាប់មាត់សមុទ្រដែលធ្លាប់
មកអង្គុយលេងជាប្រចាំ តាំងពីព្រលឹមស្រាងៗម្ល៉េះ
ព្រោះមិនអាចសម្លឹងមើលមនុស្សដែលខ្លួនលួច
ស្រឡាញ់ត្រឡប់ទៅកន្លែងដើមវិញបាន ទើបជិះកង់
មកសំងំសរសេររឿងប្រលោមលោកភាគបញ្ចប់ហើយ
បង្ហោះចូលបណ្ដាញសង្គម រួចអង្គុយយោលជើង
អានមតិអ្នកគាំទ្រទាំងទឹកភ្នែក។ ៩៩.៩៩ភាគរយ
សុទ្ធតែទទួលយកការចាកចេញរបស់តួអង្គ វិុចតូរៀយ៍មិនបាន ពួកគេទាមទារឲ្យបញ្ចប់ដោយភាពរីករាយ
សុំឲ្យតួរអង្គវិុចតូរៀយ៍ ត្រឡប់មករកតួរអង្គលោក
នាយករដ្ឋមន្ត្រីវិញ ប៉ុន្តែគ្រប់យ៉ាងនៅតែមិនអាចទៅរួច ព្រោះស្នេហានេះមិនអាចទៅរួចតាំងពីដំបូង។«ជីវិតពិត មិនខុសពីរឿងប្រឌិត»
រឿងដែលបានតាក់តែងឡើងតាមការស្រមើស្រមៃមិនខុសពីការពិតដែលកំពុងតែជួបឥឡូវនេះទេ ទោះបីជាយ៉ាងណាក៏ត្រូវតែមានម្នាក់ដើរចេញ មិនអាចមានពីរនាក់ឡើយ មិនអាចមានជាដាច់ខាត។
«គ្រប់យ៉ាងព្រហ្មលិខិតជាអ្នករៀបចំឡើង យើងមិន
អាចប្រឆាំងនឹងវាបានឡើយ»កំលោះតូច យកដៃ
ស្ទាបដើមទ្រូង ញញឹមខ្សោះចំអកឲ្យខ្លួនឯង គ្រប់
ពេលនឹកឃើញសាច់រឿងដែលបានតាក់តែងឡើង។
នៅក្នុងសាច់រឿងនោះ និយាយពីសេចក្ដីស្នេហាស្ម័គ្រ
ស្មោះរបស់លោកនាយករដ្ឋមន្ត្រីនៃប្រទេសកូរ៉េខាង
ត្បូងនឹងអ្នកសរសេរប្រលោមលោកសាមញ្ញម្នាក់ អ្វី
ដែលសំខាន់ថែមទាំងប្រើឈ្មោះនាយករដ្ឋមន្ត្រីពិត
ប្រាកដមកដាក់ទៀតផង។ ដូចពាក្យគេថា"ស្នេហាតែងតែមានឧបសគ្គ" មិនខុសទេ សេចក្ដីស្នេហា
របស់ពួកគេទាំងពីរមានតែឧបសគ្គមិនចេះចប់ មិន
ចេះហើយ ដើរឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នារហូតដល់
ថ្ងៃមួយ តួអង្គ វិុចតូរៀយ៍ មានអារម្មណ៍ថាហត់ អស់
កម្លាំងលែងចង់កាន់ដៃរដ្ឋមន្ត្រីដើរទៅមុខទៀត ព្រោះ
ផ្លូវដែលត្រូវដើរសុទ្ធតែបន្លា សម្រាប់គេមិនថ្វី តែគេ
អាណិតរដ្ឋមន្ត្រីដែលបាត់បង់អ្វីៗគ្រប់យ៉ាងដែលសាងមកជាង២០ឆ្នាំ ព្រោះតែក្មេងប្រុសសាមញ្ញម្នាក់។ ជម្រើសចុងក្រោយ ជម្រើសដ៏ល្អបំផុត គឺការ
ចាកចេញ ទោះបីដឹងថាឈឺ ឈឺទាំងទ្វេរ ក៏នៅតែជ្រើសរើសផ្លូវនេះ ព្រោះវានឹងធ្វើឲ្យគ្រប់យ៉ាងវិលរក
សភាពដើមវិញ រដ្ឋមន្ត្រីនឹងនៅតែជានាយករដ្ឋមន្ត្រី
នៃប្រទេសកូរ៉េខាងត្បូងដដែល។
YOU ARE READING
ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី
Fanfictionរឿងរ៉ាវស្នេហារវាងលោកនាយករដ្ឋមន្ត្រីវ័យក្មេងនៃប្រទេសកូរ៉េខាងត្បូងជាមួយនឹងអ្នកនិពន្ធប្រលោមលោកដ៏ល្បីឈ្មោះ គីម ថេយ៉ុង