ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រី:ភាគទី១៥

6.1K 371 1
                                    

«អ្ហឹកៗ»
«ឈប់យំ ហើយចាំស្ដាប់យើងបកស្រាយ»ជុងហ្គុក
ប្រើម្រាមដៃមេទាំងសងខាងផ្ដិតជូតទឹកភ្នែកចេញពី
ថ្ពាល់ទន់រលោងរបស់ ថេយ៉ុង ទើបនិយាយបន្ត៖

«យើងត្រូវក្រោកពីព្រលឹមដើម្បីធ្វើដំណើរទៅចក្រភព
អង់គ្លេស ព្រោះមានការប្រជុំសំខាន់នៅទីនោះ និង
មានការប្រជុំកំពូលរវាងអ្នកដឹកនាំនឹងអ្នកដឹកនាំបន្ត
បន្ទាប់ទៀត ទើបចាយពេលអស់ដល់ទៅបីថ្ងៃ សុំទោស! យើងមិនបានប្រាប់ឯង ក៏ព្រោះតែមិន-»គេ
ហៀបនឹងប្រាប់ទៅហើយ ថាងើបពីគេងចោលដោយ
មិននិយាយស្អីមួយម៉ាត់ក៏ព្រោះតែមិនចង់រំខាន និង គិតថាចាំមកវិញសឹមរៀបរាប់ប្រាប់ហេតុផលគ្រប់
យ៉ាងឲ្យបានដឹង ប៉ុន្តែមិនទាន់និយាយចប់ចុង
ចប់ដើមផង ក៏ត្រូវក្មេងអង្គុយក្នុងប្រឡោះជើង យំស្រែក ថាខ្លួនលួចលាក់ស្រីនៅចក្រភពអង់គ្លេសទើបទៅ មិនព្រមប្រាប់។


«មិនប្រាប់ខ្ញុំក៏ព្រោះតែលួចលាក់ស្រីស្នេហ៍នៅទីនោះមែនទេលោករដ្ឋមន្ត្រី? អ្ហឹកៗ»បើមិនដូច្នោះទេ យ៉ាង
ហោចណាស់ មុនទៅគួរតែសរសេរសំបុត្របញ្ជាក់
ប្រាប់ដែរ ប៉ុន្តែនេះអត់ទេ ទៅបាត់ឈឹងរហូតបីយប់
បីថ្ងៃទើបលេចមុខមកវិញ បើមិនរវល់ឱបស្រី គួរណា
តែខលមកប្រាប់ឲ្យដឹងថាអញ្ចេះ អញ្ជោះដែរ។

«គ្មានទេ កុំចេះតែចោទ!»ទៅលួចលាក់ស្រីស្នេហ៍ឯណា? បើទាំងបេះដូង និង ដង្ហើមចេញចូល នឹកតែអ្នកខាងនេះស្ទើរតែដាច់ខ្យល់ស្លាប់។ ទៅដល់ទីនោះភ្លាមក៏ប្រញាប់ចាត់ការរឿងគ្រប់យ៉ាងឲ្យបានរៀបរយ
លឿនបំផុតតាមអ្វីដែលអាចធ្វើបាន ដោយសង្ឃឹមថា
ពេលត្រឡប់មកវិញនឹងទទួលបានការរាក់ទាក់ សេច
ក្ដីនឹករលឹកពីអ្នកម្ខាងទៀត មិននឹកស្មានថាមកដល់
ចោទថាខ្លួនមានស្រីសោះ។

«បើគ្មាន ម្ដេចមិនទាក់ទងមកសោះអ៊ីចឹង? ដឹងទេថា
ខ្ញុំទន្ទឹងរង់ចាំផ្លូវលោករដ្ឋមន្ត្រីរាល់ថ្ងៃ!!!!? អ្ហឹក...»រាង
កាយតូចល្អិត ងើបចេញពីប្រឡោះភ្លៅមនុស្សចិត្ត
ដាច់ រត់ទៅអង្គុយឱបក្បាលជង្គង់នៅកៀនទូសម្លៀក
បំពាក់ រួចស្រែកដាក់គេទាំងទឹកភ្នែករហាម ធ្វើឲ្យអ្នក
ដែលឃើញហើយ ហួសចិត្តអស់ពាក្យនឹងស្ដី មិនដឹង
ថាគួរអាណិតឫក៏អស់សំណើច។



ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now