ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:32

4.8K 283 1
                                    

«ស្រួលខ្លាំងណាស់ត្រូវទេ? ទើបប្រាប់បងឲ្យបន្ថែម
ល្បឿនមិនឈប់បែបនេះ?»គេធ្វើពើជាសួរទាំងដឹងច្បាស់ថាសេចក្ដីសុខស្រួលទាំងគេ និង ថេយ៉ុង
ទទួលបានមិនចាញ់គ្នានោះទេ បើមិនស្រួល មិន
មែនទ្រាំហត់ ឲ្យគេសម្រុកបុកក្រលុកក្រលែងអស់
ជាច្រើនទឹកច្រើនសារឡើយ។

«រដ្ឋមន្ត្រី!!!»កំលោះតូច ស្រវាភួយក្រាស់ឃ្មឹកមកគ្រប
មុខ ហៅសព្វនាមគេដោយសំឡេងធ្ងន់និងបង្អូស
យ៉ាងវែងបញ្ជាក់ពីការខ្មាសអៀន មិនគួរណាថ្ងូរហៅ
ឈ្មោះគេឲ្យគ្រលួចសោះ។

«ហឹម?អៀនឫ?»

ផាច់!!!



ជំនួសដោយការឆ្លើយតប នាយតូច ក៏យារដៃវាយ
មុខគេតិចៗទាំងខឹងលាយឡំអារម្មណ៍ខ្មាសអៀន។
គេដឹងហើយ ឭហើយ ប៉ុន្តែនៅតែប្រឹងញ៉ោះកូន
ប្រពន្ធឲ្យមុខក្រហមប៉ែសដូចផ្លែម្ទេសទុំ។

SKIP...

២សប្ដាហ៍កន្លងផុតទៅ....

តាំងពីយប់នោះមក រយៈពេល១៤ថ្ងៃទៅហើយ ដែល
ជុងហ្គុក និង ថេយ៉ុង មិនបាននៅក្បែរគ្នា។ អ្នកខាង
នោះ មាននាមជានាយករដ្ឋមន្ត្រី ការងារប្រទេសជាតិ
គរដូចភ្នំ ឆ្លៀតពេលប៉ុន្មាននាទីមករកអ្នកខាងនេះក៏
មិនបាន ចំណែកអ្នកខាងនេះវិញ តាំងពីព្រលឹមទល់
ព្រលប់ រង់ចាំផ្លូវគេរហូត ហើយជួនកាលគេងលក់
នឹងកៅអីក៏មាន។ ណ្ហើយចុះ!!! នេះជាអ្វីដែលខ្លួន
ចង់បានកាលពីមុន ឥឡូវក៏ទទួលបានពិតមែន ពួក
គេទាំងពីរ គង់តែបែកគ្នាដដែល ដូច្នេះការដែលរស់
នៅឃ្លាតគ្នាបែបនេះក៏ចាត់ទុកថារឿងល្អម្យ៉ាងដែរ
ទោះបី នឹកបន្តិច ឈឺចាប់បន្តិច មានអារម្មណ៍ឯកា
បន្តិច ក៏មិនថ្វី! យូរៗទៅនឹងសាំុដោយខ្លួនឯងហើយ។

«បងថេយ៍ៗ»នាងល្អិត សូយ៉ា បក់ដៃហៅអ្នកដែល
មាននាមជាបងប្រុសមិនជាប់សាច់ឈាមគ្នាតាំងពី
តិចរហូតដល់ខ្លាំង ថេយ៉ុង នៅតែភ្លឹកភាំង មិនដឹង
អារម្មណ៍ហោះហើរដល់ទីណា។

«អ្ហ៎៎ុស..ហ្អឹម?»កំលោះតូច ធ្វើភ្នែកឡេឡាម ព្រោះ
ព្រលឹងព្រលាសទើបតែមកវិញ ហើយក៏ធ្វើមុខភ្លើ
រង់ចាំស្ដាប់មនុស្សស្រីអង្គុយទល់មុខនិយាយ។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now