ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីEp:៣៥

4.7K 249 0
                                    

«ថេយ៍ មិនបានកើតអ្វីទេ គេគ្រាន់តែមិនចង់ឆ្លើយជាមួយនាង»
«អ៎៎ាវ!ហេតុអីទៅ? តាមធម្មតា បងថេយ៍ មិនមែនជាមនុស្សបែបនេះទេ» ជុងហ្គុក ញញឹមចុងមាត់ អស់សំណើចបន្តិចទើបឱនប្រាប់នាងបន្ត៖

«សាកហៅលោកជំទាវតូចលោមើល៍ទៅ»
«....???»
«ឆាប់ឡើង!!»ជុងហ្គុក បន្តើនម្ដងហើយ ម្ដងទៀត
ទើប សូយ៉ា ដាច់ចិត្តហៅតាមអ្វីដែល លោកនាយក
រដ្ឋមន្ត្រីបានប្រាប់ នាងហៅទាំងចម្ងល់ពេញខួរក្បាល
តែមិននឹកស្មានសោះថាបានផលពិតមែន។

«បងជំទាវតូច»ឭភ្លាម អ្នកខ្លះដែលដើរទៅមុននេះ ស្រាប់តែឈប់ង៉ក់ ហើយបែរទៅញញឹមដាក់ សូយ៉ា ស្ញេញឡើងចង់រហែកមាត់ មុននឹងតបយ៉ាងពីរោះផ្អែម៖









«ហៅជំទាវតូច មានការអ្វីមែនទេប្អូនស្រី?»
«ថាម៉េច!!!ជំទាវតូច???»សូយ៉ា បើកភ្នែកធំៗ ផ្ទួន
ពាក្យជំទាវតូចទាំងបែរសម្លឹងទៅមើល លោកនាយក
រដ្ឋមន្ត្រី ហាក់ទាមទារចង់ឲ្យគេបញ្ជាក់ថារឿង វាយ៉ាង
ម៉េចឲ្យប្រាកដ ហើយក៏ទទួលបានការងក់ក្បាល
ពីគេ មុននឹងបោះមួយប្រយោគឲ្យក្មេងខ្លះក្ដៅស្លឹក
ត្រចៀកងំ៖

«ថេយ៍ លែងជា ថេយ៉ុង ទៀតហើយ នាងគួរតែហៅគេថា ជំទាវតូច ព្រោះតាំងពីឡើងងារមក ខ្មើតណាស់ ហៅឈ្មោះធម្មតាៗមិនឆ្លើយទេ»គ្រាន់តែស្ដាប់ចប់ភ្លាម ថេយ៉ុង ងាកសម្លក់ដាក់គេស្ទើរតែលានគ្រាប់ភ្នែកចេញក្រៅ។ ខឹងណាស់ ហើយក៏ក្ដៅណាស់ដូចគ្នា គ្រាន់តែធ្វើឫកពាតិចតួចសោះ មកថាខ្លួនខ្មើតហៅឈ្មោះធម្មតាមិនឆ្លើយ ឆឺស! អាៗ លោកបងនាយករដ្ឋមន្ត្រីនេះ។

«វ៉ាវ!!!ឡូយខ្លាំងណាស់បងថេយ៍ អូហ៍!ទេៗ អស្ចារ្យ
ណាស់ជំទាវតូច»ក្រោយយល់គ្រប់យ៉ាងបានច្បាស់
សូយ៉ា ក៏លាន់មាត់ស្ងើចសរសើរបងប្រុសមិនជាប់
សាច់ឈាមខ្លាំងពេកក្រៃ គ្រាន់តែនៅសុខៗ ធ្វើខ្លួន
គួរឲ្យស្រឡាញ់ដាក់ លោកនាយករដ្ឋមន្ត្រី តែបន្តិច
សោះ ឡើងងារជាជំទាវតូចទៅហើយ ពិតជាមិន
ធម្មតាមែន។








«ហិហិ»សំឡេងសើចតិចៗដែលមិនមែនជាការសើច
ចេញពីខាងក្នុង ធ្វើឲ្យមនុស្សប្រុសម្នាក់ឈរក្បែរហ្នឹង
ដឹងច្បាស់ថាជាសំឡេងសើចពោរពេញទៅដោយ
សេចក្ដីឈឺចាប់។ អ្នកមិនដឹង គិតថាគេសប្បាយ
រីករាយណាស់ ប៉ុន្តែមានតែគេខ្លួនឯងទេដែលដឹង
ពីទំហំនៃភាពឈឺចាប់របស់ខ្លួន ហើយជួនកាលមិន
អាចវាស់បានទៀតផង។

ម្ចាស់ស្នេហ៍លោកនាយករដ្ឋមន្ត្រីWhere stories live. Discover now