ផ្ដើមរឿង

2.6K 73 0
                                    


ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ផ្ដើមរឿង

(ប៉ាមិនអាចនៅជាមួយកូនបានទៀតទេ..កូននឹងនៅទីនេះណា កូនអាចនឹងមានសុវត្ថិភាពជាងនៅជាមួយនិងប៉ា)
សម្ដីប៉ុន្មានឃ្លាក្នុងសំឡេងរបស់បុរសជាឪពុកនាំឲ្យនាងតូចក្នុងឈុតរ៉ូបមង្គលការមួយដែលមើលទៅស្រស់ស្អាតជាទីបំផុត នាងមានសម្បុរសក្បុស ភ្នែកពណ៌ត្នោតច្បាស់កាត់ទៅតាមម្ដាយដែលមានសញ្ជាតិជាជនជាតិជប៉ុន លោកប៉ានាងជាជនជាតិអាល្លឺម៉ង់ ជាជនជាតិដើមនៃប្រទេសដែលនាងកំពុងតែស្នាក់នៅនេះ។
ដៃទន់ស្រឡូនលូកទាញយកមួកប៉ារ៉ាមួយដែលបង្ហាញច្បាស់ពីសញ្ញាទាហ៊ាន ជារបស់ចុងក្រោយដែលលោកប៉ានាងបានបន្សល់ទុកឲ្យនាង មុននិងគាត់ចាកចេញទៅបាត់ ចាកចេញទៅដោយទុកឲ្យនាងនៅរៀបការជាមួយបុរសម្នាក់ បុរសម្នាក់ដែលនាងមិនធ្លាប់ស្គាល់សោះ។
"កូននឹកលោកប៉ាណាស់ ហ៊ឹកៗ" ទីបំផុតសំឡេងយំក៏ចេញពីមាត់នាងច្បាស់ៗ ស្រីតូចយំតាមឡានមករហូត ព្រោះនាងត្រូវខ្មាសគេនៅនិងកន្លែងពិធីម្ដងរួចមកហើយ ត្បិតកូនកម្លោះមិនបានបង្ហាញខ្លួនទេ គេទុកឲ្យនាងនៅរងភាពអាម៉ាស់តែម្នាក់ឯងរហូតដល់ពិធីត្រូវរំសាយ។
"ពេលណាប៉ាមកយកកូនទៅផ្ទះ? កូនមិនចង់នៅទីនេះទេ ហ៊ឹក"
"ឈប់យំទៅម៉ាដាម លោកម្ចាស់មិនចូលចិត្តស្ត្រីទន់ជ្រាយទេ អ្នកនាងសម្រួលអារម្មណ៍ហើយព្យាយាមញញឹមណា៎" កាលបើលឺអ្នកនៅខាងក្រោយយំជាប់រហូត តៃកុងឡានដែលត្រូវបញ្ជូនពីភូមិគ្រឹះនោះក៏លូកមាត់និងនិយាយណែនាំប្រាប់នាង ស្រីតូចក៏នៅស្ងៀម ដៃម្ខាងលើកឡើងខ្ទប់មាត់ខ្លួនឯង ខណៈទឹកភ្នែកនៅតែស្រក់។
"សុំអង្វរលោកដាក់ខ្ញុំចុះបានទេ? ខ្ញុំមិនចង់ទៅទីនោះទេ ហ៊ឹក"
"បើខ្ញុំហ៊ានតែដាក់អ្នកនាងចុះ ពួកគេនឹងបំផ្លោងគ្រាប់ពីឧត្ថម្ភចក្រមកជាមិនខានទេ ការដឹកអ្នកនាងទៅភូមិគ្រឹះនេះ ខ្ញុំក៏ប្រថុយប្រថានជីវិតមិនស្ទើរដែរ ខ្ញុំនៅមានម្ដាយ មានកូននៅផ្ទះត្រូវមើលថែ បើអ្នកនាងអាណិតស្រឡាញ់ខ្ញុំ សូមអ្នកនាងនៅឲ្យស្ងៀមទៅបានទេ? ទុកថាខ្ញុំសុំអង្វរអ្នកនាងវិញទៅចុះ" ការបកស្រាយរបស់គេធ្វើឲ្យស្រីតូចយើងសឹងតែដាច់ខ្យល់ស្លាប់ មាល៍លីនទម្លាក់ខ្លួនផ្អែកនិងពូកឡាន រួចខ្ទប់មុខយំយកៗមិនលាក់លៀមតែម្ដង ហេតុអី? ហេតុអីក៏នាងត្រូវមកជួបរឿងទាំងអស់នេះ ហេតុអីទៅ?

វិមានហ្សាម៊ែនតូស
ឡានដែលបើកតាមដងវិថីមុននោះក៏ចូលមកដល់បរិវេណភូមិគ្រឹះធំមួយ ភូមិគ្រឹះដែលមានភាពសុីវិល័យបំផុតក្នុងក្រុងមួយនោះ វាត្រូវឈប់ចតខណៈមានទាហ៊ានប៉ុន្មាននាក់ចេញមកនិងតម្រង់កាំភ្លើងទៅរកពួកគេ។
"យកម៉ាដាមចេញមក.." ទាហ៊ានម្នាក់ស្រែកបញ្ជា អ្នកបើកឡាននោះក៏ងក់ក្បាលរួចចុះទៅបើកទ្វារនាំអ្នកដែលគ្រងឈុតរ៉ូបពីបាំងខាងក្រោយនោះចុះមក មាល៍លីនក៏ញ័រខ្លួនអស់ កាលបើគ្រាន់តែចុះពីឡានមកក៏មានកាំភ្លើងតម្រង់មកបែបនេះ។
"ម៉ាដាមមកដល់ហើយ" ទាហ៊ានម្នាក់ក៏លើកអាយកូមរាយការណ៍ ខណៈមានទាហ៊ាន២នាក់ទៀតចូលមកក្រៀកនាំមាល៍លីនចូលទៅខាងក្នុង។ ស្រីតូចបោះជំហានចូលមកមុននិងវង្វេងជាមួយសភាពតុបតែងដ៏ខ្មៅងងឹតក្នុងភូមិគ្រឹះនោះ គ្រប់យ៉ាងមានតែពណ៌ខ្មៅក្រឹប ខុសដាច់ពីសម្រស់ដែលនៅខាងក្រៅនោះ គ្រប់ចន្លោះមានតែក្បាលក្ដាន់ដែលគេដាក់តាំង គ្រប់យ៉ាងក៏មើលទៅគួរឲ្យខ្លាចមិនចង់រស់នៅ តែនាងក៏មិនអាចនិយាយអី ព្រោះនាងមិនចង់ឲ្យខ្លួនឯងបញ្ចប់ទៅដូចជាពួកក្ដាន់ទាំងនោះទេ។
ពួកគេក្រៀកនាំនាងឡើងមករហូតដល់ដំបូងភូមិគ្រឹះរួចទើបព្រលែងនាង មាល៍លីនក៏ងាកភ្នែកឃើញផែនខ្នងមនុស្សម្នាក់ គេនៅឆ្ងាយពិតមែន តែនាងក៏អាចឃើញរូបរាងមាំខ្ពស់របស់គេច្បាស់ ស្រីតូចមិនស្ទាក់ស្ទើរក៏លើកជាយរ៉ូបឡើងរួចដើរចូលទៅរកគេ នាងច្បាស់ណាស់ថាគេម្នាក់នេះហើយជាអ្នកដែលឲ្យគេយកនាងមកទីនេះ។
"មកដល់ហើយហ្អេស៎? ស្រីជប៉ុន..." សព្វនាមដែលគេប្រើមកលើនាងហាក់ដូចជាព្យាយាមបង្កប់ន័យអ្វីម៉្យាងដែលនាំឲ្យមាល៍លីនមានអារម្មណ៍មិនល្អ នាងក៏ចូលទៅកាន់តែជិតគេតែក៏ភ័យខ្លួន ព្រោះនាយមិនបានឈរលេងទេ នាយឈរតម្រង់កាំភ្លើងកាណុងវែងទៅមុខ។
ផាំង!ក្ឌាំង
ទិដ្ឋភាពបន្ទាប់ជាទិដ្ឋភាពដែលនាំឲ្យនាងភាំងកាន់តែខ្លាំង ភាំងដល់ថ្នាក់នាងលើកដៃឡើងខ្ទប់ត្រចៀកខ្លួនឯង ឡានដែលជូននាងមកមុននោះ បរចេញមិនទាន់ហួសរបងភូមិគ្រឹះនៅឡើយផង វាក៏ត្រូវផ្ទុះព្រោះស្នាដៃគេ។ មាល៍លីនព្យាយាមបើកភ្នែកទាំងទឹកភ្នែក ដៃនៅផ្ទប់ត្រចៀកខ្លួនឯងដូចដើមព្រោះវាស្ដែងៗខ្លាំងពេក។
"លោកធ្វើបែបនេះធ្វើស្អី? គេម្នាក់នោះក៏មានគ្រួសារ.."
"ស្រីពេស្យាដូចជានាងមានអីត្រូវនិយាយ?" គេងាកបែរទៅរកនាងរួចលូកដៃច្របាច់មាត់នាងសឹងតែបែកថ្គាម ជុងហ្គុកមើលមុខនាង មើលហើយមើលទៀត ហាក់ដូចជាព្យាយាមចង់សម្គាល់នាងឲ្យច្បាស់។
"នាងមានមុខមាត់មិនខុសពីម្ដាយពេស្យានាងនោះទេ"

ហិហិ #រាត្រីសួស្ដី

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now