ភាគទី៧៣

973 39 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៧៣

មាល៍លីនខ្ទប់មុខស្រែកចាច៎ទាំងអៀនខ្មាស ខណៈអ្នកដែលបង្ករឿងនឹងក្លែមពាក្យសម្ដីនោះក៏នៅអង្គុយអោបដៃសើចយ៉ាងពេញចិត្ត គេមិនដឹងទេថាគេនឹងធ្វើចិត្តទទួលយកអត្តចារិតរបស់មាល៍លីននាបែបនេះបានយូរប៉ុណ្ណា? គ្រាន់តែថាពេលនេះនាងធ្វើឲ្យគេកាន់តែខ្នក់ខ្នាញ់ហើយ។
"បងថ្លៃ!"
"យើងមិនដឹងឡើយថាហេតុអីបានជាកាលនោះយើងយល់ព្រមធ្វើជាប្រពន្ធរបស់ឯងនោះ ហ៊ឹស" មាល៍លីនក្ដាប់ដៃទម្លាក់លើពូកមួយទំហឹង ស្របនឹងវត្តមានរបស់ដេនដាលីចូលមកដល់ល្មម នាងតូចឈរទ្រឹងកាន់ទ្វារបន្ទប់ ភន្ត័ភាំងកាលបើលឺសំនួនភាសាដែលមាល៍ប្រើទៅលើបងប្រុសនាង មាល៍លីននាងក៏ងាកភ្នែកមួយឆ្វាច់មុននិងបានឃើញវត្តមានរបស់ស្រីចម្លែកមុខម្នាក់នៅក្បែរទ្វារឯណោះ។
"អុ៎! អ្នកណាគេហ្នឹង?" ស្នាមញញឹមក៏ញ៉ោចឡើងលើផ្ទៃមុខរបស់នាងភ្លាម នាងបង្ហាញអាកប្បកិរិយាសប្បាយចិត្តដែលបានឃើញដេនដាលីមក ទាំងដែលតាំងពីដឹងខ្លួនមកនាងនិងដេនដាលីក៏មិនបានជួបគ្នាសូម្បីតែម្ដងសោះ។
"នេះ..បងថ្លៃមិនចាំខ្ញុំទេមែនទេ?" ឃើញមាល៍លីនបញ្ចេញអាការៈបែបនេះដេនដាលីក៏ប្រញាប់ចូលមកចាប់កាន់ក្រសោបដៃបងថ្លៃស្រីជាប់ គ្រាន់តែត្រូវគេកាន់ដៃភ្លាម មាល៍លីនក៏ស្រាប់តែនៅស្ងៀម ថ្ពាល់ទាំងសងខាងក៏ក្រហមទែងហាក់បីដូចជាអៀនប្រៀន គ្រាន់តែគេកាន់ដៃនាងសោះ។
"បង..បងថ្លៃ? អញ្ចឹងបានន័យថានាងជាប្អូនអាគាត់នេះហ្អេស៎?" ពេលមាល៍លីនចង្អុលទៅជុងហ្គុក ដេនដាលីក៏ប្រញាប់ងក់ក្បាលឆ្លើយតបតែដៃក៏នៅតែកាន់មាល៍លីនជាប់ដដែល អ្នកដែលសួរនឹងដឹងចម្លើយពីមាត់ដេនដាលីឯណោះក៏ទម្លាក់ទឹកមុខបន្តិច នាងងក់ក្បាលរួចងាកបែរចេញទៅម្ខាង មិនសួរនាំអ្វីទៀត។
"មិចក៏នៅស្ងៀម?"
"បងប្រុស! វាមិនមែនជាពេលដែលសួរដេញដោលគាត់នោះទេ បងថ្លៃទើបតែក្រោកគាត់អាចនឹងមានអារម្មណ៍មិននឹងនរបែបនេះវាជារឿងធម្មតា តែយ៉ាងណាខ្ញុំក៏សប្បាយចិត្តដែលបងថ្លៃគាត់មិនបានកើតអីបែបនេះ" ដេនដាលីនាងក៏នៅតែធ្វើតាមទម្លាក់ និយាយរៀបរាប់ចប់ នាងក៏ចូលទៅអោបបងថ្លៃជាប់ មាល៍លីនឯណោះនាងក៏មិនរើបម្រាស់ហើយលូកដៃគោះស្មារបស់អ្នកមិនស្គាល់នោះទាំងញញឹមស្ងួត ភាពផ្លាស់ប្ដូររបស់នាងក៏នាំឲ្យបុរសជាស្វាមីមានការកត់សម្គាល់មកលើនាងភ្លាម ជុងហ្គុកក៏ជ្រើសរើសនៅស្ងៀមមិននិយាយអ្វីសិន ក៏ព្រោះតែគេមិនចង់រំខានពេលវេលាបងប្អូនថ្លៃទាំងពីរនាក់នេះ។

កន្លងទៅអស់ប្រហែលជាមួយម៉ោងសម្រាប់ការសួរសុខទុក្ខរបស់ដេនដាលី នាងនៅមើលថែ ជូតដៃជើងឲ្យមាល៍លីន នាងធ្វើឲ្យប្រាកដថាបងស្រីថ្លៃមិនមានអ្វីគួរឲ្យបារម្ភទើបនាងត្រឡប់ទៅផ្ទះវិញសម្រាក។
ការចាកចេញរបស់ដេនដាលីក៏ធ្វើឲ្យមាល៍លីននាងមានការផ្លាស់ប្ដូរបន្តិច នាងអង្គុយស្ងៀមមិននិយាយអ្វីសោះ ភ្នែកក៏គិតតែពីសំឡឹងមើលទៅខាងក្រៅជាប់ បាយទឹកក៏មិនសូវជាអើពើដូចជាកាលពីមុន។
"បើលែងចង់បបរ ក៏លេបថ្នាំ យើងនឹងអាលបានទៅដេកយកកម្លាំងខ្លះ"
"ទៅដេកចុះ មិនលេបទេ.." កាន់តែប្លែក សព្វដងឲ្យតែគេនិយាយអ្វីបែបបញ្ជានាង មាល៍លីនក៏តែងតែតវ៉ាញ៉ែតៗរាប់សិបពាក្យ មិនមែនមួយម៉ាត់ៗដាច់ៗបែបហ្នឹងទេ។
"ខឹងស្អីមកពីណា?"
"គ្មានខឹងនរណាទេ គ្រាន់តែមិនចង់លេប លោកថ្លង់ទេរឺយ៉ាងមិច?" មាល៍លីនគំហកដាក់គេរួចទម្លាក់ខ្លួនដេកឃ្លុំភួយទាំងខ្នក់ខ្នាញ់ចិត្ត ជុងហ្គុកឯណោះគេជ្រឹមចិញ្ចើមដាក់ខ្នងនាងដូចជាខឹងដែលនាងនៅរឹងមានៈបែបនេះ។
"យើងនឹងមិនទៅណាទាំងអស់ទាល់តែនាងលេបថ្នាំ" គេដាក់ខ្លួនអង្គុយចុះក្បែរមាល៍លីន រួចចចេសបង្ខំឲ្យនាងលេបថ្នាំដូចជាក្មេងបង្ខំឲ្យម្ដាយលេងជាមួយខ្លួន។
"ហេតុអីក៏លោកធ្វើខ្លួនបែបនេះ?" មាល៍លីនមិនបានងាកប្រឈមនឹងក្រសែភ្នែកគេចំពិតមែន តែនាងក៏បង្ហាញការមិនពេញចិត្តតាមតុងសំឡេងដែលនាងនិយាយចេញមក ជុងហ្គុកមិនទ្រាំទ្រច្រើនក៏លូកដៃទាញភួយឡើងរួចក៏ឃើញមុខក្រម៉ូវៗរបស់នាង។
"លោកកាន់តែធ្វើឲ្យខ្ញុំកាន់តែលែងជឿថាលោកជាប្ដីខ្ញុំហើយ!"
"ហើយកើតថី?"
"បើអាចរើសសារថ្មីបាន ខ្ញុំសុខចិត្តស្រឡាញ់ប្អូនស្រីលោកវិញ ព្រោះនាងមើលទៅទន់ភ្លន់នឹងផ្អែមល្ហែម មិនដូចលោករឹងដូចជាគល់អូស សម្ដីវិញក៏ស្អុយគគ្រុកដូចគម្រង់សត្វ"
"មាល៍លីន!!!!"
"ជុងហ្គុក!!!!!"
-
ហួយ៎! តាចម៉េសប្ដីប៉ាពន្ធគេ ខិខិ
៥០០ រយៈពេល៥០នាទីអេតមីនផុសមួយភាគទៀត៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now