តាំងពីកើតមកធ្លាប់តែឈ្នះគេរហូត ដល់ឥលូវចុះញ៉មរបស់ប្រពន្ធម្ដង..ឲ្យរៀង
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៧៧"នាងលួចថតតាំងពីពេលណា?" ជុងហ្គុកស្រវ៉ាចង់ចាប់យកទូរសព្ទ័នោះតែមាល៍មីននាងក៏ទាញវាយកមកលាក់ក្រោយខ្នងរួចសើចរលាក់បែបចង់ឌឺដងដាក់គេ ដែលចាញ់ប្រៀបនាងបែបនេះ អ្នកម្ខាងទៀតកើតទុក្ខមិនសុខចិត្តកាន់តែខ្លាំង នេះគេខំស្មានថានាងគេងលង់លក់ដំណេកគ្មានស្មារតីស្ដាប់រឺដឹងលឺអ្វីហើយទេតើ? នេះគេចាញ់បោកនាងម្ដងទៀតហើយរឺ?
"ពីពេលណាមិនសំខាន់ សំខាន់គឺខ្ញុំបានថតវាទុកហើយក៏ផ្ញើចូលក្នុងអ៊ីម៊ែលផ្ទាល់ខ្លួនខ្ញុំរួចស្រេចទៀតផង"
"នាង!!!" ជុងហ្គុកលើកដៃចង្អុលទៅមាល៍លីន តែនាងក៏ចាប់ចង្អុលដៃគេជាប់រួចទាញទម្លាក់ទាំងមុខមាត់នៅញញឹមដដែលមិនរលុប។
(អ្នកម៉ាក់)
(ម៉ាក់មាល៍លីន)
"ផ្ញើទុកសិនចុះ ស្រីជើងល្អ" ជុងហ្គុកបំណងចង់តតាំងក៏ដកខ្លួនមកវិញ កាលបើសំឡេងដេននីបន្លឺពីមាត់ទ្វារមក នាយក្រោកចេញពីពូកស្របនឹងក្មេងប្រុសជំទង់ចូលមករួចអោបក្រសោបរាងកាយនាងជាប់ដូចជានឹករលឹកខ្លាំងណាស់អញ្ចឹង។
"នេះច្បាស់ជាដេននី កូនប្រុសដ៏ឆ្លាតរបស់ម៉ាក់ហើយមែនទេ?"
"បាទ៎ បាទ៎អ្នកម៉ាក់ កូននឹកអ្នកម៉ាក់ណាស់" ដេននីស្រវ៉ាអោបម្ដាយជាប់ទាំងរលីងរលោងភ្នែកជាទីបំផុត គេបានដឹងពីគ្រោះថ្នាក់របស់ម្ដាយ គេឈឺពើតផ្សាសឹងតែស្លាប់ទៅហើយ រឹតតែពើតផ្សាកាលបើគេមិនអាចទៅមើលម្ដាយបាន ព្រោះគេអាចនឹងមានគ្រោះថ្នាក់ម្នាក់ទៀត គេក៏មានតែរង់ចាំរហូតទាល់តែម្ដាយមកដល់ផ្ទះបែបនេះទើបអាចបានជួបនឹងអោប។
"ម៉ាក់មិនបានភ្លេចកូនទេមែនទេ? ដេននីនៅក្នុងការចងចាំម៉ាក់រហូតមែនទេ?" សំនួរដេននីនាំឲ្យមាល៍លីនឡើងរលីងរលោងភ្នែកដូចគ្នាដែរ នាងថើបសក់ក្បាលកូនតិចៗរួចដកខ្លួនមកជាកាន់ក្រសោបមុខគេជំនួសវិញ។
"ទោះបីជាម៉ាក់ភ្លេច ក៏ម៉ាក់នឹងព្យាយាមចងចាំកូនវិញដែរ សំណព្វបេះដូងរបស់ម៉ាក់" សម្ដីនាងនាំឲ្យទឹកភ្នែកដេននីស្រក់ហូរមកតក់ៗតែម្ដង គេចូលអោបម្ដាយជាថ្មីម្ដងទៀតទាំងចិត្តអំណរ មិនខុសពីមាល៍លីនប៉ុន្មាន កុំតែបានដេនដាលីប្រាប់នាងជាមុន ម៉្លេះនាងប្រហែលជាធ្វើឲ្យកូនយំព្រោះតែមិនចងចាំគេជាមិនខានឡើយ។
"បានហើយ! អាល្អិតអោបរឹតខ្លាំងបែបនេះតិចប៉ះពាល់ប្អូនក្នុងពោះម៉ាក់ឯងទៅ.."
"នេះ!! ដេននីមានប្អូនមែនទេម៉ាក់?" ដេននីបើកភ្នែកធំៗរួចប្រញាប់ដកខ្លួនឈប់អោបម្ដាយវិញ គេទម្លាក់ដៃម្ខាងស្ទាបផ្ទៃពោះម្ដាយ មុននិងងើបឃើញម្ដាយងក់ក្បាលឆ្លើយតបនិងសំនួររបស់គេវិញ។
"នេះខ្ញុំមានឱកាសបានធ្វើជាបងគេហើយមែនទេម៉ាក់?"
"ប្រាកដណាស់កូនម៉ាក់ អេ៎!" មាល៍លីននិយាយមិនទាន់ចប់ដេននីក៏ចូលអោបនាងម្ដងទៀត តែអោបលើកនេះគេក៏អោបតែមួយភ្លែតរួចរត់ត្រុយចេញទៅក្រៅទាំងមិនបាននិយាយអ្វីជាមុនសោះ មាល៍លីននាងក៏តាមសំឡឹងមើលការរត់ចេញរបស់កូនទាំងឆ្ងល់ រួចទើបងាកបែរមើលមកជុងហ្គុកព្រោះចង់បានចម្លើយខ្លះ។
"ដេននីគេស្និតជាមួយនាងជាងយើង អញ្ចឹងយើងក៏មិនដឹងថាកូនកំពុងតែគិតអីដែរ" ជុងហ្គុកញាក់ស្មាឆ្លើយតបហីៗដាក់មាល៍លីន នាងតូចក្ដាប់មាត់រួចបើកភួយក្រោយមួយទំហឹង មិនភ្លេចទាំងសំឡក់សំឡឹងដល់គេផង។
"ធ្វើឪគេស្អីបែបហ្នឹងទេ ស្អីពីកូនបន្តិចក៏មិនដឹង ឆើស!"
"មាត់ហ្នឹងកុំសូវបានពេកនាងច្រម៉ក់ តិចយើងចាត់ការក្រោកពីគ្រែលែងរួច"
"បានហើយថ្លង់ណាស់!" មាល៍លីនផ្ទប់ត្រចៀករួចចេញទៅខាងក្រៅដោយមានជុងហ្គុកចេញទៅតាម នាងតូចដើរចេញមកសម្ដៅចុះទៅជាន់ខាងក្រោម តែក៏មានក្លិនអ្វីម៉្យាងហើរមកប៉ះនឹងច្រមុះនាង ស្រីតូចប្រញាប់រត់ទៅដល់ក៏ឃើញថាអ្នកបម្រើកំពុងតែចាត់ការចិតក្រូចច្របល់អំបិល។
"មើលទៅដូចជាទំនងណាស់ សុំញ៊ាំផងបានអត់?"
"សួស្ដីម៉ាដាម" ការចូលមកមិនបានឲ្យជាដំណឹងរបស់នាងក៏ធ្វើឲ្យកូនចៅគ្រប់គ្នាងាកមកអោនក្បាលគោរពនាងសឹងតែមិនទាន់ មាល៍លីនសើចស្ញេញរួចចូលទៅលូកយកក្រូចឆ្មាមួយចំណិតមកដាក់ចូលមាត់ នាងខាំវាច្រិចៗរួចញញឹមហាក់ដូចជាគ្មានជាតិជូរអីបន្តិចសោះ អ្នកបម្រើមើលមុខគ្នាលេបទឹកក្អឹកៗ ពួកគេមិនទាន់បាននិយាយអីផង ចៅហ្វាយប្រុសក៏មកដល់ម្នាក់ទៀត។
"មាល៍..អ៊ួក!" គ្រាន់តែជុងហ្គុកចូលមកដល់ផ្ទះបាយ មិនទាន់ទាំងបាននិយាយអីមួយម៉ាត់ផង គេក៏រកកលចង់ក្អួតតែម្ដង នាយចោលភ្នែកមើលក៏ឃើញថាមាល៍លីនកំពុងតែកាន់ក្រូចឆ្មាអំបិលមកខាំធ្វើមិនដឹង។
"ឃ្លានទេ? នេស៎.."
"អ៊ួក! យកចេញ.." កាលបើនាងហុច ជុងហ្គុកក៏ថយចេញរួចយកដៃមកខ្ទប់មាត់ខ្លួនឯង មាល៍លីនសំឡឹងមើលទៅគេទាំងចងចិញ្ចើម មុននិងមានគំនិតខ្លះលោតឡើងក្នុងខួរក្បាលនាង ស្រីតូចមិនបង្អង់ប្រញាប់ដាក់ចានក្រូចនៅលើតុ រួចចូលទៅរកស្វាមីនិងលូកយកកាបូបដៃពីហោប៉ៅគេមក។
"ហក៎!"
"ក្រូចតិចតួច ពួកយើងមិនហ៊ានទទួលយកទេម៉ាដាម" អ្នកបម្រើទាំងនោះក៏នាំគ្នាប្រកែកកាលបើមាល៍លីនហុចលុយឲ្យពួកនាង មាល៍លីនក្ដាប់មាត់ក្រវីក្បាលរួចដាក់លុយក្នុងដៃអ្នកបម្រើម្នាក់។
"ខ្ញុំមិនមែនឲ្យពួកឯងទាំងអស់ឯណា!"
"អ៊ីចឹងម៉ាដាមចង់បានអ្វីមែនទេ?"
"ទិញក្រូចឲ្យខ្ញុំ២-៣គីឡូឲ្យខ្ញុំទៀតមក"
"មាល៍លីន!!!!" ជុងហ្គុកស្រែកទាំងដៃនៅខ្ទប់មាត់ចង់ក្អួតនៅឡើយ៕៥០០ រយៈពេល៥០នាទីអេតមីនផុសមួយភាគទៀត៕
![](https://img.wattpad.com/cover/328644108-288-k446634.jpg)
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Любовные романыភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ