ភាគទី៨៧,៨៨

879 36 0
                                    

រឿងផ្សេងអាចចុះចាញ់អូន តែរឿងលុយមួយ បងមិនអាចចាញ់បានទេ ព្រោះលុយបងសឹងតែវាស់ម៉ែត្ររាប់បានហើយ

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៨៧,៨៨៖ លុយមិនសំខាន់ជាងក្បែរអូន

ជុងហ្គុកកាលបើនាងលើកយករឿងដែលគេមានដំណោះស្រាយ គេក៏ឆ្លើយតបភ្លាមៗថែមទាំងញញឹមជាប់មាត់ថែមទៀត ស្នាមញញឹមនឹងភាពសប្បាយចិត្តរបស់គេវាជាអារម្មណ៍ពិតចេញពីក្នុងចិត្ត តែមាល៍លីននាងមិនបានគិតដូចជាអ្វីដែលជុងហ្គុកបង្ហាញចេញមកនោះទេ។
(យើងមិនអាចផ្ដល់ឱកាសងាយៗឲ្យគេបានទេ)
"តែលុយនោះ..ត្រូវជាលុយដែលលោករកនៅជប៉ុននេះ មិនមែនជាទ្រព្យសម្បត្តិដែលនាយមានស្រាប់" ស្នាមញញឹមរីកស្គុះស្គាយមុននោះក៏រសាយខ្សុលដូចជាអំបិលត្រូវទឹក ជុងហ្គុកងាកមើលចំមុខអ្នកដែលដាក់លក្ខខណ្ឌឯណោះ មាល៍លីនកាលបើឃើញថាសំណើររបស់ខ្លួនអាចកែប្រែទឹកមុខនាយម្នាក់នេះបាន នាងក៏លួចអរក្នុងចិត្ត លុយមួយសែនក្នុងមួយខែ វាមិនងាយនិងរកទេ ថាមិនត្រូវនាងអាចកម្ចាត់គេឲ្យចេញបានត្រឹមតែមួយខែដំបូងក៏ថាបាន។
"កូនមាល៍ មួយសែនច្រើនណាស់ណា៎កូន ប៉ាបេះផ្លែប៉េសពេញមួយឆ្នាំចំណេញមិនបានពាក់កណ្ដាលនេះផង"
"កូនមិនបានបង្ខំគេទេ បើសិនជាគេមិន—"
"បងយល់ព្រមតាមហ្នឹងណាមាល៍ តែថា..បងសុំត្រឹមមុងភួយនិងខ្នើយផងបានទេ? នៅខាងក្រៅពេលខ្លះក៏រងា ពេលខ្លះក៏មានមូស" មាល៍លីននាងក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ នេះគេពិតជាមិនខ្លាចនឹងយកខ្លួនឯងទៅប្រឡែងនឹងភ្លើងពិតមែន។
"បានតើ ចាំមួយភ្លែត" និយាយចប់ភ្លាម មាល៍លីននាងក៏ដើរតាំងៗចូលទៅក្នុងផ្ទះ មួយស្រប៉ក់នាងក៏ចេញមកវិញព្រមជាមួយនិងកូនខ្នើយលើសាឡុងដែលមានទំហំតូច សឹងតែតូចជាងក្បាលនាយទៅទៀត ចំណែកភួយ នាងក៏យកភួយស្ដើងមានប្រវែងវែងយកមកបោះលើគ្រែរនាបឲ្យគេ។
"មុងចាំស្អែកទៅផ្សារខ្ញុំទិញយកមកឲ្យ យប់នេះដណ្ដប់តែភួយសិនទៅ" ថាហើយនាងក៏បែរដើរចូលទៅក្នុងផ្ទះវិញធ្វើព្រងើយ ជុងហ្គុកឯណេះទោះបីជាភរិយាឲ្យមកមិនគ្រប់គ្រាន់តាមការចង់បានក៏ដោយ គេក៏នៅតែអំណរនិងអោបភួយខ្នើយនោះជាប់ខ្លួនដូចជាមានក្ដីសុខជាខ្លាំង លោករេអាន់ដំបូងក៏លូកមាត់និយាយក្នុងនាមជាចាស់ទុំ តែកាលបើឃើញបញ្ហាត្រូវដោះស្រាយទៅដោយរបៀបនេះ គាត់ក៏មានតែក្រវីក្បាលហួសចិត្តតិចៗ។
"ស្នេហាក្មេងសម័យនេះ ពិបាកយល់ពិតមែន"

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now