ថ្ងៃទី២៣

1.5K 57 1
                                    

វគ្គភ្នំជួបចំណត ខិខិ! ពីម្សិលអ្នកអានឆ្លេឆ្លារឿងចំណតនេះឡើងមួយយប់🤣

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី២៣

"ហ៊ឹម!" ការអោបក្រសោបនោះក៏នៅបន្តរហូតដល់មួយសន្ទុះធំ រវាងពួកគេគ្មាននរណាម្នាក់ហ៊ានហើបមាត់និយាយអីនោះទេ មាល៍លីនឯណោះនាងក៏ព្យាយាមនៅស្ងៀម ត្រសុលយកកែងដៃមករុញទប់ទ្រូងគេ តែនាងក៏ស្រុញកញ្ចឹងករមកបាំងការសំឡឹងមើលរបស់នាយជាអ្នកអោបឯណោះ ចំណែកជុងហ្គុកគេក៏បំពេញតួនាទីខ្លួនជាប់លាប់ដោយគេនៅក្រសោបទាញអោបនោះមកគ្របជាប់លើខ្លួននាងដដែល។
"ពួក..ពួកយើងនឹងនៅយូរទៀតទេ?"
"ប្រញាប់ទៅណា?" ដោយសារតែពួកគេនៅជាមួយគ្នាយូរពេក អាកាសធាតុក៏ត្រជាក់បូកផ្សំនិងភាពអាក្រាតដែលនាំឲ្យមាល៍លីនកាន់តែមានអារម្មណ៍កាន់តែមិនស្រួលទៀត ទើបបានជានាងសម្រេចហើបមាត់សួរនាយមុន បំណងចង់ឲ្យនាយដោះលែងនាង តែក៏បែរជាទទួលបានចម្លើយមួយផ្សេងធ្វើឲ្យនាងគាំងនិយាយមិនចង់ចេញ។
"ខ្ញុំ..រងាណាស់ ប៉ឹប"
"ប៉ុណ្ណេះបាត់រងារឺអត់?" ជុងហ្គុកចូលមកអោបនាងកាន់តែណែន មិនភ្លេចស៊កសៀតសម្ដីបែបព្រានដាក់នាងទៀត មាល៍លីនក៏ព្យាយាមរើបម្រាស់កាន់តែខ្លាំង រហូតដល់បានឱកាសនាងក៏អោនមួយខ្វាច់ទាញយកអាវមកបាំងខ្លួនពីមុខ។
"លោកម្ចាស់ទៅវិញចុះ..ខ្ញុំ! ខ្ញុំចង់សម្រាក" កាលបើនាងអាចយករួចខ្លួនពីកណ្ដាប់ដៃប្រុសព្រានរួចមក មាល៍លីនក៏ប្រញាប់គេចនឹងអោបអាវបាំងទ្រូងមូលក្លំជាប់ ជុងហ្គុកទោះជាមុននោះមិនបានឃើញច្បាស់ តែគេក៏អាចប៉ាន់ស្មានទំហំត្រឹមតែការប៉ះពារដោយអចេតនាមុននោះ។
"ភូមិគ្រឹះយើង ចង់យើងទៅណាមកណា វាជារឿងយើង បើនាងចង់ដេក ក៏ដេកទៅ យើងមិនបានហាមឃាត់" ជុងហ្គុកជាមនុស្សដែលពឹងផ្អែកទៅលើអំណាចជានិច្ច មិនថាការងាររឺក៏នៅផ្ទះ គេត្រូវតែធំជាងនរណាគេទាំងអស់ មិនថាចាស់ក្មេង ស្រីរឺក៏ប្រុស។
មាល៍លីននៅស្ងៀម នៅបែរខ្នងរួចចាប់ពន្លាអាវយកមកពាក់ ពេលនេះអ្នកដែលឈរនៅមាត់ទ្វារក៏បានឃើញតែខ្នងដែលពោរពាសទៅដោយស្នាមរំពាត់ផ្ដៅ នាយជ្រឹមចិញ្ចើមរួចទម្លាក់ខ្លួនអង្គុយលើសាឡុងក្នុងបន្ទប់នាង ដៃមាំលើកផ្ទាត់៣ដងផ្ទួនៗគ្នា មួយសន្ទុះក្រោយអ្នកបម្រើក៏លើកថាសកាហ្វេនិងទឹកតែយកមក។ ជុងហ្គុកក្រឡេកភ្នែកមើលទៅអ្នកដែលនៅក្បែរគ្រែគេងឯណោះ មាល៍លីនកាលបើពាក់អាវរួចរាល់នាងក៏ទម្លាក់ខ្លួនអង្គុយនៅលើពូក ភ្នែកក៏មិនហ៊ានងាកមើលមកអ្នកនៅក្នុងបន្ទប់ជាមួយ ព្រោះតែខ្មាសនិងរឿងមួយដែលកើតឡើងមុននេះ។
"ធ្វើដូចជាយើងមិនដែលឃើញទ្រូងស្រីអ៊ីចឹង បិទបាំងនោះបិទបាំង" ជុងហ្គុកអង្គុយចិបកាហ្វេ ខណៈភ្នែកបាញ់មើលទៅរាងកាយតូចស្រឡូនដែលកំពុងតែច្បាមភួយ ច្បាមស្រោមពូករុំខ្លួនសឹងតែថប់ដង្ហើមស្លាប់នោះ។
"លោកម្ចាស់អាចនឹងឃើញទ្រូងស្រីផ្សេងបានដោយងាយ តែសម្រាប់ខ្ញុំ..ខ្ញុំមិនដែលធ្លោះធ្លាយឲ្យនរណាឃើញពីមុនមកទេ"
(អេ៎! អ៊ីចឹងបានន័យថាយើងជាអ្នកទីមួយដែលឃើញអញ្ចឹងហ្អេស៎?)
ជុងហ្គុកលាន់មាត់ក្នុងចិត្ត រួចលើកពែងតែមកចឹបជាមួយនិងអារម្មណ៍មួយដែលមើលទៅដូចជាល្អចម្លែក មាល៍លីនឯណោះនាងក៏មានអារម្មណ៍ថាខ្មាស ខ្មាសដូចជារត់ស្រាតអ៊ីចឹង នាងមិនគួរណាប្រហែសដល់ថ្នាក់ហ្នឹងសោះ។
"កាហ្វេផង តែផង លោកម្ចាស់មិនខ្លាចពុលទេហ្អេស៎?" អារម្មណ៍ត្រេកត្រអាលទាំងអម្បាល់ម៉ានមុននេះក៏បែរជារលាយព្រោះសំនួរមួយដែលចេញពីមាត់នាយ ជុងហ្គុកអោនមើលក៏ឃើញថាខ្លួនឯងលើកពែងតែមកផឹកលាយនិងកាហ្វេដែលនៅក្នុងមាត់ពិតមែន។
"កាហ្វេនិងតែ គេក៏ផឹកតែជាមួយគ្នាបែបនេះ នាងមិនដែលឃើញគេផឹកតាមទៀមអីទេហ្អេស៎? ចំមែន! ខូចអារម្មណ៍អស់" ត្រូវមាល៍លីនចាប់បានរឿងបែបនេះ ជុងហ្គុកគេក៏បង្ហាញអារម្មណ៍មិនសប្បាយចិត្តភ្លាម នាយលើកកាហ្វេក្ដៅងំឡើងមកផឹកក្អឹកៗរួចអុកពែងនៅលើថាស មុននិងបោះជំហានចេញពីបន្ទប់មាល៍លីនបាត់ជាលើកទីពីរ។
មាល៍លីននាងមិនបានទៅតាមគេអីទៀតនោះទេ ព្រោះដោយសារតែទៅរកគេហ្នឹងឯង ទើបមុននេះមានរឿងគួរខ្មាសកើតឡើងលើនាង។
(ចៅហ្វាយ?!)
(មកធ្វើស្អី? មិនឃើញយើងកំពុងអោបប្រពន្ធទេយ៉ាងមិច? ឆាប់ចេញ..ឆាប់ចេញទៅ!!!)
"នេះលោកម្ចាស់ហៅយើងថាប្រពន្ធទៀតមែនទេ?" មុខតូចច្រមិចរបស់មាល៍លីនក៏ឡើងក្រហមព្រឿងៗ ស្រីតូចទម្លាក់ខ្លួនដេកនៅលើពូក រមៀលខ្លួនទៅមកៗព្រោះតែរឿងរ៉ាវមុននោះលងបន្លាចក្នុងខួរក្បាលនាងមិនរលុប កាន់តែគិតនាងកាន់តែខ្មាស នាងមិនរំពឹងថានាងនឹងជួបរឿងអៀនខ្មាសបែបនេះជាមួយគេទេ។

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now