ខឹងស្អប់នាងណាស់ តែបាត់នាងមិនបានសោះ...
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី១៦ទីត!ទីត...
(នែ..ប្រញាប់ប្រកាច់ទៅណា?)
"សុំទោស..សុំទោសណា៎" ការឈានជើងមកដល់តំបន់អាណាធិបតេយ្យដែលពិបាកក្នុងការគ្រប់គ្រង វាប្រៀបបីដូចជាការឈានជើងចូលមកកាន់ពិភពមួយថ្មីដែលខុសដាច់ពីពិភពដែលស្រីស្រស់ធ្លាប់រស់នៅ ហើយមកដល់បានឃើញនិងលឺសម្ដៅរបស់ប្រជាជននៅទីនោះទៀត ក៏កាន់តែធ្វើឲ្យនាងរិះគិត។
"មនុស្សនៅទីនេះសម្ដីអាក្រក់ៗណាស់ ហេតុអីក៏ម៉ាដាមអាចទ្រាំរស់នៅបាននោះ?" សំនួរដំបូងគេដែលលេចឡើងក្នុងខួរក្បាលហ្វាន៍លីង ក្រោយពីនាងវិះតែនឹងត្រូវឡានដឹកទំនិញបុកនិងចិញ្ចើមថ្នល់ ហើយពួកគេបែរជាស្រែកជេរនាង មិនដឹងខុសត្រូវអ្វីទៀត។ ស្រីតូចឈរនៅផ្លូវម្ខាងរង់ចាំដល់ភ្លើងចរាចរណ៍សម្រាប់អ្នកថ្មើរជើងលោតទៅខៀវទើបនាងប្រញាប់ដើរឆ្លងទៅមុខ។
មកកាន់តែជ្រៅ ស្រីតូចក៏កាន់តែមានអារម្មណ៍ថាព្រឺព្រួចលើសមុន គ្រប់កន្លែងប្រែមកជាក្ដៅងំ ព្រោះនាងកំពុងតែដើរកាត់តាមក្រោយជញ្ជាំងរោងចក្រមួយដែលបែរខ្នងមកកាន់សំណង់អាណាធិបតេយ្យនោះ ហ្វាន៍លីងក៏មិនបង្អង់ប្រញាប់ក្ដាប់កូនកាបូបរួចរត់ត្រុយទៅមុខភ្លាម។(ដំឡូងផ្អែម.. ដំឡូងផ្អែម)
សំឡេងស្រាលស្រទន់អំពាវនាវក្ដែងៗរកភ្ញៀវដែលឆ្លងកាត់ ស្រីស្រស់ស្ថិតក្នុងឈុតសម្លៀកបំពាក់ដាច់រហែកដូចជាអ្នកនៅក្បែរនោះ តែមិនថានាងស្លៀកពាក់បែបណា ក៏សម្រស់នាងនៅតែលេចធ្លោរខ្លាំង ដល់ថ្នាក់ប្រុសៗ ជាពិសេសកម្មករដែលទើបតែចេញពីរោងចក្រមក ក៏មកតម្រង់ជួរទិញដំឡូងនាងជាច្រើន។
"អូនអ្នកលក់ស្អាតណាស់ នេះមានប្ដីសីអីរឺនៅ? បើនៅឲ្យបងសុំស្គាល់ផង" អ្នកទិញដែលបានមុនក៏ដើរទៅបាត់ បុរសម្នាក់ក៏ចូលមកបន្ទាប់ គេចូលមកស៊កសៀតពាក្យញ៉ែញ៉ងទៅកាន់នាងតូចដូចជាប្រាថ្នាចង់ប្រលោមស្នេហាជាមួយនិងនាង ស្រីតូចក៏ញញឹមអៀនប្រៀនរួចងើបមុខមើលទៅនាងបន្តិច។
"សុំទោសបើធ្វើឲ្យបងប្រុសខកចិត្ត តែអូនមានស្វាមីរួចហើយណា៎ ស្វាមីអូនទៅធ្វើការនៅស្រុកឆ្ងាយ តែគាត់តែងតែខលមកសួរនាំអូនរហូតមិនឲ្យអូនឯកោទេ អញ្ចឹងសុំបងប្រុសកាត់ចិត្តចុះណា៎"
"ហីយ៉ា!!!" ការឆ្លើយតបរបស់នាងក៏នាំជាប្រតិកម្មដល់ប្រុសៗផ្សេងដែលមិនទាន់ដល់វេនឯណោះរអ៊ូឡើងព្រមគ្នា ពួកគេមកទីនេះសុទ្ធតែមានបំណងដូចគ្នា ចុះបើនាងបដិសេធអ្នកមុនបែបនេះទៅហើយ ពួកគេនឹងមានសង្ឃឹមស្អីទៀត?
"នេះអាប់ចំនួន៥កាក់ណា៎បងប្រុស អរគុណណាស់ សុំបងប្រុសបន្ទាប់.." ការលក់ដូររបស់នាងមើលទៅកាក់កប ទោះបីជានាងទើបតែផ្លាស់ចូលមកក៏ដោយក៏នាងអាចតាំងលំនៅបានសុខសប្បាយនៅទីនោះ។
ឈរលក់អស់ប្រមាណជាង២០នាទីទើបរៀងស្បើយភ្ញៀវបន្តិច នាងតូចទម្លាក់ខ្លួនអង្គុយចុះរួចលើកកូនកន្សែងជួតក្បាលខ្លួនឯងបន្តិច ស្រីតូចងើបក្បាលសំឡឹងមើលទៅអាគារខ្ពស់ៗដែលនៅឆ្ងាយ ក្នុងចិត្តកាយក៏ស្រាប់តែរលឹកដល់មនុស្សម្នាក់។
"ពេលនេះលោកម្ចាស់សុខសប្បាយដែររឺអត់ទេ?បានពិសារបបរខ្ញុំធ្វើទុកនោះទេ?" ប្រពន្ធដែលនាយស្អប់ ប្រពន្ធដែលនាយគិតថាជាមនុស្សល្ងង់មកពីរង្វង់គ្រួសារដែលទន់ទាប នាងមិនមានអ្វីទាំងអស់បើនិយាយពីទ្រព្យសម្បត្តិ នាងមានតែរបស់ម៉្យាងប៉ុណ្ណោះដែលគ្រួសារនាងបានផ្ដល់ឲ្យ នោះគឺជាភាពក្លាហានហ្នឹងហើយ។
"ដំឡូងរបស់ឯង..." អង្គុយសុខៗក៏ស្រាប់តែបុរសម្នាក់មកឈរពីមុខតូបនាង គេស្លៀកខោបារ៉ាខ្លី អាវដាច់រហែកតែក៏នៅមានរូបរាងច្បាស់ អាចនិយាយបានថាយ៉ាងហោចក៏គេនៅមានខោអាវស្លៀកដែរ។
"អរគុណណាស់អុំ" ស្រីតូចឆ្លើយតបទាំងដៃសងខាងលូកកាន់ដំឡូងដែលជនអនាថាម្នាក់បានឲ្យមកនាង ស្រីតូចដែលតែងតែស្លៀកពាក់ស្អាតបាត ពេលនេះក៏ប្រែក្លាយមកជាពាក់អាវដាច់រហែក ពិបាកភ្នែកនិងមើល ខ្លួនក៏ធុំក្លិនមិនល្អព្រោះនាងចំណាយពេល2សប្ដាហ៍ដេកនៅក្នុងកន្លែងសំណង់អាណាធិបតេយ្យនោះ ដេកស៊ើបការណ៍រកពួកជនល្មើសដែលជុងហ្គុកនិងលោករដ្ឋមន្ត្រីនិយាយកាលនោះ។
"យើងខំគិតថាឯងជារនុកក្នុងរបស់រដ្ឋាភិបាលតើ តែឯងក៏ដូចជាគ្មានអ្វីលាក់បាំងសោះ នែ! យើងប្រាប់ណា បើបងធំដឹងថាមានរនុកក្នងគាត់មិនទុកឲ្យអ្នកនោះរស់ទេ" បុរសម្នាក់នោះនិយាយរួចក៏បើកធុងដួសទឹកយកមកផឹក មាល៍លីនហុចកូនកន្សែងតូចមួយឲ្យគាត់ នាងធ្វើដូចជាពួកគេស្និតស្នាលនឹងគ្នាណាស់។
"អឺម" មាល៍លីនងក់ក្បាលតិចៗរួចទាញដំឡូងនោះមកខាំទាំងញ័រពោះ ព្រោះភ័យព្រួយ ស្រីតូចទម្លាក់ដៃម្ខាងរួចកាន់អង្អែលខ្សែករដែលម្ដាយបានទុកឲ្យ។
(កូននឹងធ្វើឲ្យគេឈប់មើលងាយគ្រួសារយើង ម៉ាក់ជួយកូនផងណា៎)
"និយាយអញ្ចឹង ស្អែកនេះលោកបងធំនឹងចេញមកទារលុយថ្លៃតូបទៀតហើយណា បើថាគ្មានលុយឲ្យគេ ឯងក៏រកកន្លែងពួនឲ្យហើយទៅណា ឯងជាស្រី ហើយរូបសម្បត្តិស្អាតទៀត បើពួកវាចាប់បាន វាច្បាស់ជាយកឯងធ្វើជាប្រពន្ធជាមិនខានទេ អុំមកប្រាប់ឯងតែប៉ុណ្ណឹងទេណា៎"
"ចាស៎! អរគុណណាស់អុំ សុខសប្បាយណា៎" មាល៍លីននាងក៏ស្រែកជូនដំណើរគាត់ទាំងអារម្មណ៍ភ័យព្រួយ តែឃើញមនុស្សម្នាក់រត់មកពីចម្ងាយនោះ អារម្មណ៍ភ័យព្រួយនាងក៏រសាយអស់។
"លីង..លីងនៅខាងនេះ" ការស្រែកហៅរបស់នាងក៏នាំឲ្យអ្នកម្ខាងទៀតដែលចូលមកទាំងភ័យព្រួយនោះខ្ជឹបមាត់ខ្លួនឯងបន្តិច នាងប្រញាប់កាន់កូនកាបូបរួចរត់មកអោបមាល៍លីនជាប់។ច្រូច៎!
ទឹកត្រជាក់ត្រូវចាក់ចូលកែវរួចហុចទៅឲ្យអ្នកដែលរត់មកនោះ ហ្វាន៍លីងក៏លើកវាយកមកអកផឹកក្អឹកៗរហូតទាល់តែអស់ទើបទម្លាក់ចុះ។
"តាមសម្រួលលីង កុំបង្ខំ.." មាល៍លីនលើកដៃម្ខាងរីតខ្នងកូនចៅជំនិត ខណៈដៃម្ខាងកាន់ទូរសព្ទ័ដែលហ្វាន៍លីងបានយកមកឲ្យខ្លួននោះ។
"ម៉ាដាមខលទៅរកលោកម្ចាស់បន្តិចទៅ បើនៅតែមិនទាក់ទងទៅ លោកម្ចាស់អាចនឹងដឹងរឿងណា៎"
"អឺម..ក៏បានណា! តែថាពេលនេះលីងទៅផ្ទះវិញសិនទៅ បើនៅយូរគេអាចនឹងសង្ស័យបានណា ខ្ញុំនៅទីនេះខ្ញុំអាចការពារខ្លួនបាន អ្នកនៅទីនេះទុកខ្ញុំជាបងប្អូន ហើយខ្ញុំក៏ស៉ើបបានរឿងមួយចំនួនដែរ។
"តែ..តែខ្ញុំបារម្ភពីម៉ាដាមណាស់ នៅតែម្នាក់ឯងបែបនេះ"
(ស្ដាប់តែចៅហ្វាយនាងទៅ..)
សុខៗស្រាប់តែសំលេងគ្រលរធំលឺឡើងពីក្រោយខ្នងហ្វាន៍លីង ស្រីតូចងាកភ្នែកទាន់នឹងកាយមាំទាំក្នុងឈុតអាវធម្មតាៗបែបដូចជាយុវជននៅម្ដុំ តែក្រៅពីមាល៍លីនគ្មាននរណាដឹងថានាយជានរណាទេ។
"ខ្ញុំគ្មានអ្វីសុំច្រើនទេ សុំពឹងឲ្យតែលោកជួយនាំមនុស្សរបស់ខ្ញុំទៅដោយសុវត្ថិភាពផង..លោកហ្វ្រេដ"
"អ្នកនាងចូលជាផ្នែកមួយសំខាន់របស់ពួកយើងហើយ រឿងប៉ុណ្ណេះវាជាការស្នើសុំតិចតួចណាស់" ហ្វ្រេដញញឹមរួចចូលមកកាន់ដៃហ្វាន៍លីង តែនាងក៏វាសចេញរួចរុលមកកាន់ដៃមាល៍លីនជាប់។
"ម៉ាដាមធ្វើបែបហ្នឹងមិនបានទេ!"
"តែលីងនៅទីនេះមិនបានទេ.."
"អត់ទេ! ខ្ញុំចង់និយាយថាការដែលឲ្យខ្ញុំទៅជាគ្នានិងមនុស្សប្រុស-"
"ប្រុសនេះមិនចេះខ្សែលើទេណា៎ អាចទុកចិត្តបាន" ហ្វ្រេដនិយាយរួចហ្វាន៍លីងក៏ងាកសំឡឹងមុខគេទាំងជ្រួញចិញ្ចើម។
(ឈ្មោះក៏ប្រហែល សំឡេងក៏ប្រហែល តែប្រុសខលមកថ្ងៃនោះដូចឆ្កួតហ្នឹង?)-
ថាកូនរដ្ឋមន្ត្រីឆ្កួតអីណានៀក៎ ហិហិ
![](https://img.wattpad.com/cover/328644108-288-k446634.jpg)
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ