ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៧៤ស្ងាត់!
គ្មាននរណានិយាយអ្វីទៀត គ្រប់យ៉ាងបញ្ចប់ត្រឹមពេលដែលមាល៍លីននិយាយឈ្មោះជុងហ្គុកលឺៗខ្លាំងៗនោះរួច ជុងហ្គុកនៅស្ងៀមទ្រឹងមិនបន្តស្ដីបន្ទោសអ្វីដល់នាងទៀត គេឈររហូតទាល់តែពេទ្យប្រចាំការម្នាក់បើកទ្វារចូលមក។
"អ្នកនាងបានលេបថ្នាំរួចហើយមែនទេ?"
"គឺ..នៅទេ!" មាល៍លីនងាកទៅឆ្លើយតបជាមួយពេទ្យប្រចាំការជាមួយនិងសំឡេងតិចបំផុត ហាក់បីដូចជាបង្ហាញភាពក្រែងចិត្ត ព្រោះនេះក៏ជាអ្វីដែលជុងហ្គុកប្រាប់នាងឲ្យធ្វើមុននោះដែរ តែនាងមិនធ្វើតាមថែមទាំងរករឿងឈ្លោះជាមួយគេទៀត ពេលដែលមាល៍លីនងាកចំមុខគេ ជុងហ្គុកមិនបាននិយាយអ្វីទេ គេងាកក្រសែភ្នែកពីនាងរួចអោបដៃដើរចេញទៅបាត់ មាល៍លីនក៏មិនបានស្រែកហៅរឺក៏ឃាត់អ្វីសោះ គឺនាងនៅអង្គុយមើលផែនខ្នងគេចាកចេញទៅយ៉ាងស្ងប់ស្ងាត់។
"អ្នកនាង! ជាមួយស្វាមីមិនអីទេមែនទេ?" ដោយឃើញមាល៍លីននាងតាមមើលជុងហ្គុកជាប់ដូចជាគ្មានអារម្មណ៍ក្នុងខ្លួនសោះ ពេទ្យប្រចាំការម្នាក់នោះក៏មិនអាក់ខានក្នុងការសាកសួរផ្ទាល់ៗចំមុខ មាល៍លីនក៏មើលទៅគេរួចក្រវីក្បាលតិចៗ។
"ប្រហែលគេហត់ខ្លាំងពេកទេដឹង?" មាល៍លីនញញឹមតិចៗរួចទាញយកថ្នាំយកមកលេបដោយចិត្តឯង មិនចាំបាច់មាននរណាមកបង្ខិតបង្ខំនាងទៀតទេ បើនាងធ្វើខ្លួនស្រួលបែបនេះតាំងពីដំបូង នាងហើយនិងគេក៏មិនចាំបាច់ឈ្លោះគ្នាដល់ដើរចេញម្នាក់ៗបែបហ្នឹងដែរ។ក្រឡេកទៅមើលអ្នកដែលអោបដៃដើរចេញឯណោះវិញ គេមិនបានទៅណាឆ្ងាយ ដោយគេឡើងទៅកាន់ជាន់រានហាលដែលនៅលើដំបូលឯណោះ គ្រាន់តែគេរុញទ្វារជាន់នោះបើក ខ្យល់លំហើយក៏ហើរបក់ប៉ះផ្ទៃមុខនាំឲ្យគេស្បើយភាពតានតឹងក្នុងចិត្តខ្លះ នាយដើរចូលមកព្រមជាមួយនិងដៃកាន់កាហ្វេក្ដៅមួយជាប់ខ្លួនផង។
នាយទម្លាក់ខ្លួនអង្គុយលើបង់ទំនេរមួយក្នុងចំណោមបង់៤-៥ជាជួរបន្តកន្ទុយគ្នា នាយផ្អែកខ្នងនិងដៃបង់រួចលើកយកកាហ្វេមកចឹបមួយម៉ាត់ មុននិងដៃទាញទូរសព្ទ័ឡើងរួចចុចខលទៅនរណាម្នាក់។
(មានការអី? មិញខ្ញុំទៅពេទ្យផ្ទាល់មិចក៏មិននិយាយហាស៎?)
"នេះគ្រាន់តែបងប្រុសខលទៅក៏មិនបានផងហ្អេស៎? ឯងចង់ធ្វើសុីបងម្នាក់ទៀតរឺយ៉ាងមិច?" កំពុងតែស្មុគស្មាញរឿងប្រពន្ធក្មេង ខលទៅរកប្អូនក៏លេងរះគេមួយបង់ៗទៀត នេះជីវិតគេសល់ស្អីទៀត? ជុងហ្គុកលើកដៃជ្រឹមចិញ្ចើមខ្លួនឯងរួចព្រលែងខ្យល់ដង្ហើមធ្ងន់នាំឲ្យលឺដល់ត្រចៀកអ្នកម្ខាងទៀត។
(បងកុំគិតច្រើនពេក បងស្រីមួយរយៈទៀតក៏នឹងលែងអីហើយ ឲ្យតែពេលនេះគាត់មានសុខភាពល្អគឺបានហើយ)
"បងមិនបានបារម្ភរឿងអស់ទាំងហ្នឹងទេ បងបារម្ភពីរឿងបងខ្លួនឯងនេះទៅវិញទេ.." ជុងហ្គុកគេទម្លាក់កែវកាហ្វេចុះពីដៃរួចអង្គុយត្រង់ខ្លួន គិតនិយាយឲ្យច្បាស់ៗតែម្ដង ដេនដាលីឯណោះនាងក៏ព្យាយាមយកចិត្តទុកដាក់ស្ដាប់ដូចគ្នា។
"ពីមុនមកធ្វើខុសលើមាល៍លីនច្រើនណាស់ មានទាំងទង្វើមានទាំងពាក្យសម្ដី ថ្ងៃេនះពេលឈ្លោះគ្នាជាមួយបង នាងក៏លើករឿងដែលថាបងមិនទន់ភ្លន់ មិនកក់ក្ដៅសម្រាប់នាង វាធ្វើឲ្យបងនឹកឃើញដល់រឿងអស់ទាំងនោះ នេះនាងមិនទាំងមានការចងចាំផង នាងក៏នៅទទួលបានអារម្មណ៍ទាំងអស់នោះហើយក៏មើលទៅដូចជាមិនសូវជាពេញចិត្តវត្តមានរបស់បង នាងធ្វើឲ្យបងគិតថា បងអាចនឹងមិនសាកសមក្នុងការនៅជិតនឹងមើលថែនាងនោះទេ"
(ហ៊ឹម! ចុះហេតុអីក៏បងគិតបែបហ្នឹង? ក្រែងពីមុនបងមិនដែលគិតខ្វល់ថានរណាគិតអ្វីមកលើបងស្រាប់ហើយតើ មិនអញ្ចឹង)
"អ្នកដទៃគឺផ្សេង តែជាមួយមាល៍គឺផ្សឹង!"
(មិចចឹង?)
"សម្រាប់ក្រសែភ្នែកអ្នកផ្សេងមើលមកបង គិតមកលើបងបែបណា បងមានអារម្មណ៍ថាដូចជាធម្មតា ព្រោះទោះជាយ៉ាងណាក៏ពួកគេគ្មានចំណែកអ្វីក្នុងជីវិតបងដែរ តែមាល៍លីន..នាងជាប្រពន្ធបង ជាមនុស្សស្រីដែលបងចំណាយពេលជាមួយអស់មួយជីវិត តាំងពីមាននាងមកនៅជិត បងតែងតែសំឡឹងមើលក្រសែភ្នែក ចង់ដឹងថានាងគិតល្អ មើលឃើញបងល្អខ្លះទេ?"
(ខំតែអរ ស្មានតែគេនិយាយថាគេស្រឡាញ់យើងទេតើ ហ៊ឹម)
ការនិយាយបកស្រាយរបស់ជុងហ្គុកក៏ត្រូវរំខានដោយសំឡេងប្រហែលៗពីក្នុងទូរសព្ទ័របស់ដេនដាលីមក នាយចងចិញ្ចើមរួចក្រោកឈរមួយអស់កម្ពស់។
"ពេលនេះឯងនៅឯណា ដេនដាលី?"
(មុននេះភ្លេចប្រាប់ថាខ្ញុំនៅជាមួយបងថ្លៃ ខ្ញុំភ្លេចកាបូបដៃទើបឈៀងចូលមកយកវិញ)
(ឃើញទេ! សូម្បីតែសំឡេងយើងគេមិនស្គាល់ផង សុទ្ធតែសួរបញ្ជាក់ប្អូន ដាលីចុចបិទទៅ ហ៊ឹកៗ ខ្ញុំអន់ចិត្តណាស់)
ជុងហ្គុកក៏ចុចបិទទូរសព្ទ័រួចជ្រោងសក់ក្បាលខ្លួនឯងសឹងតែរលើងរឹសអស់ នេះបើដេនដាលីនៅជាមួយមាល៍លីនតាំងពីដើមមក អញ្ចឹងបានន័យថានាងក៏នឹងបានលឺគ្រប់យ៉ាងដែលគេនិយាយអស់ហើយមិនអញ្ចឹងហ្អេស៎?
"អាហ្គុកអើយ អាហ្គុក! ចិត្តស្រាល មាត់ទន់ សារភាពប្រាប់គេអស់" នាយរអ៊ូម្នាក់ឯងរួចលើកដៃម្ខាងខ្ទប់មុខខ្លួនឯង៕
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ