សុទ្ធបកឡានមកបបួលកូនឆីគេវ៉ៃមួយទឹក ចិត្តខ្លាំងដែរហ្នឹងបងតួ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៣០តុប!តុប
សំឡេងស្បែកជើងធ្ងន់ៗអ្នកម្ខាងទៀតបន្លឺតុបៗ ខុសប្លែកពីអ្នកម្ខាងទៀតដែលទម្លាក់ទម្ងន់ជើងស្រាលបំផុតក្នុងការដើរនាពេលយប់ មាល៍លីននិងជុងហ្គុកបណ្ដើរត្រសងគ្នាចូលតាមផ្លូវតូចៗប្រៀបដូចជាសួនវង្វេង ជុងហ្គុកដើរទៅទាំងជ្រួញចិញ្ចើម ដើរកាន់តែឆ្ងាយ គេក៏កាន់តែគិត នេះមាល៍លីននាងចេញចូលទីនេះបានយ៉ាងមិចដល់ទៅជាងពីរអាទិត្យ? វាមើលទៅដូចជាស៊ាំញ៊ាំខ្លាំងណាស់។
"លោកម្ចាស់មិនចាំបាច់ត្រឡប់មកដោយផ្ទាល់ក៏បាន គ្រាន់តែខលមកខ្ញុំក៏នឹងជម្រាបប្រាប់ទាំងអស់"
"និយាយកោកៗហ្នឹងទូរសព្ទ័ខ្លួនឯងនៅឯណា?" ដោយសារតែការដាស់តឿនយ៉ាងតឹងតែងចេញពីមាត់របស់ស្វាមី មាល៍លីននាងក៏ភ្ញាក់ព្រើតខ្លួនឯង ពិតមែនហើយ! នាងបានធ្វើបាត់ទូរសព្ទ័កាលពីថ្ងៃដែលមានការបាញ់ប្រហារនោះ ការឆ្លើយតបដែលបម្រុងនឹងកើតក៏ត្រូវខ្ជប់ទុកក្នុងអារម្មណ៍នាងវិញ មាល៍លីនដើរបណ្ដើរច្បូញមាត់បណ្ដើរ ក្នុងចិត្តក៏នឹកស្ដាយមិនស្ទើរ ព្រោះទូរសព្ទ័នោះវាក៏ថ្លៃគួរសមដែរ។
"នេស៎!" មាល៍លីនងាកភ្នែកមើលទៅអ្នកដែលកេះហៅនាង លោកម្ចាស់ហុចទូរសព្ទ័ទំនើបមួយគ្រឿងមិនទាន់ទាំងបកស្រោមស្រួលបួលផងឲ្យទៅនាង។
"លោកម្ចាស់ទិញឲ្យខ្ញុំមែនទេ?"
"យើងប្រើរួចហើយ ឃើញថានាងគ្មានរបស់ប្រើទើបយើងឲ្យវាទៅនាង ឈប់លើកតម្កើងខ្លួនឯងទៀត" ទោះបីជាឃើញហើយដឹងហើយថាទូរសព្ទ័មួយនោះជារបស់ថ្មី តែមាល៍លីននាងក៏មិននិយាយ មិនបង្កជម្លោះអ្វីជាមួយនិងគេ ដូចជាទម្លាប់មាល៍លីនក៏អោនក្បាលទទួលយកវាទាំងស្នាមញញឹម នាងសុខចិត្តខ្ចប់ពាក្យសម្ដីងឿងឆ្ងល់ទាំងអស់ទុក នាងព្យាយាមរក្សាអារម្មណ៍ល្អនិងអនុស្សាវរីយ៍ទាំងអស់ជំនួសវិញ។
"អ៊ីចឹងខ្ញុំអរគុណលោកម្ចាស់ម្ដងទៀត ខំស្កាត់មករកខ្ញុំហើយក៏នៅឆ្លៀតយកទូរសព្ទ័មកឲ្យទៀត ចាំខ្ញុំឧស្សាហ៍ខលទៅលេងលោកម្ចាស់រាល់ថ្ងៃណា៎"
"អ្នកណាឲ្យនាងខលមកយើង..រាល់ថ្ងៃនោះ?" ការប្រកែករបស់គេបង្កប់ភាពមិនច្បាស់លាស់សោះ មិនដឹងថាគេមិនចង់ឲ្យនាងខលពិតមែន រឺក៏គ្រាន់តែនិយាយព្រោះមិនចង់សារភាពត្រង់ថាគេនឹងរីករាយ បើនាងខលរកខ្លួន។
"អ៊ីចឹងពីរបីថ្ងៃខលម្ដងក៏បាន"
"មិនបាន!"
"នាងត្រូវរាយការណ៍គ្រប់សកម្មភាពមកឲ្យយើង មិនឲ្យបាត់មួយពេលណាទេ យើងត្រូវតែដឹងថានាងនៅទីនេះធ្វើអ្វីខ្លះ? ជួបនរណាខ្លះ? នាងជាអ្នកតំណាងមុខឲ្យយើង យើងត្រូវតែដឹងគ្រប់រឿង" ផែនខ្នងតូចដែលដើរមកដល់មាត់ទ្វារក៏ឈប់ នាងងាកមើលទៅអ្នកដែលនិយាយមិនច្បាស់លាស់ឯណោះ នេះនាងគួរតែខលរឺក៏អត់?
"ខ្ញុំដល់ផ្ទះហើយ បងអាចត្រឡប់ទៅវិញបានហើយណា៎" ភាសានិយាយរបស់នាងហាក់បីដូចជាខុសប្លែកពីមុនខ្លាំងណាស់ នាងប្រើពាក្យថា អូន.បង ជាមួយនិងគេ ទាំងដែលនាងមិនដែលធ្លាប់និយាយសោះ ជុងហ្គុកក៏ចងចិញ្ចើមបម្រុងនឹងសួរក៏ស្រាប់តែមានដៃមនុស្សម្នាក់ទម្លាក់កាន់ស្មាមាំរបស់គេ។
"ហ្អេ៎! នេះប្ដីឯងដែលទៅបើកឡានឲ្យពួកអ្នកមាននៅជាយដែននោះមែនទេ? អេ៎! សង្ហាគួរសម" ការចាប់កាន់បូកផ្សំនិងការសួរនាំហាក់បីដូចជាស្គាល់ជុងហ្គុក តែស្គាល់ក្នុងអត្ថន័យនិងតួនាទីមួយដែលជុងហ្គុកស្មានមិនដល់សោះ នេះមាល៍លីនបានប្រាប់ស្អីទៅពួកគេខ្លះ?
"ចាស៎ អុំ! ប្ដីខ្ញុំគាត់បានសម្រាកពីការងារមួយថ្ងៃទើបគាត់ចង់មកមើលការរស់នៅរបស់ខ្ញុំខ្លះ បន្តិចទៀតគាត់ក៏នឹងទៅវិញហើយ មិនថាអ៊ីចឹងហ្អេស៎បងជុង?" មាល៍លីនប្ដូរពីការចាក់សោរបើកទ្វារ នាងដើរកដើរចូលមករកនាយរួចអោបដៃនាយជាប់ ជុងហ្គុកងាកមើលទៅនាងទាំងមិនយល់ការអ្វីសោះ តែគេក៏មានតែបណ្ដោយតាមអ្វីដែលមាល៍លីនកំពុងធ្វើ ទោះបីជាចិត្តមិនចង់ក៏ដោយ វាអាចជាផ្នែកមួយនៃផែនការរបស់នាងក៏ថាបានដែរ។
"ពិតមែនហើយ! បន្តិចទៀតយើងនឹង.. ខ្ញុំនឹងត្រឡប់ទៅវិញហើយ" ជុងហ្គុកវិះតែនឹងធ្វើឲ្យបែកការណ៍ព្រោះតែសព្វនាមដែលគេប្រើលើខ្លួនឯងទៅហើយ តែវាក៏មិនជាបញ្ហាអ្វីសំខាន់នៅឡើយ ព្រោះមើលទៅបុរសចំណាស់ដែលឈរស្ដាប់នោះហាក់ដូចជាមិនចាប់អារម្មណ៍ឆ្ងល់អីបន្តិចតែម្ដង។
"មិននៅជាមួយប្រពន្ធឲ្យយូរសិនទៅអាក្អូន? នេះប្រពន្ធនោតែឯងយូរអាទិត្យ មានប្រុសៗមកតាមចែចង់មួយគំនរ ឯងមិនខ្លាចគេឆក់ប្រពន្ធពីទ្រូងបាត់ទេហ្អេស៎?" បុរសចំណាស់ម្នាក់នោះនិយាយប៉ះចំចំណុចឆេះឆួលរបស់ជុងហ្គុក គ្រាន់តែលឺថាមានមនុស្សប្រុសមកចែចង់មាល៍លីនច្រើន គេក៏កើតមានអារម្មណ៍ខឹងកញ្ជ្រោលភ្លាម តែគ្រប់យ៉ាងត្រូវលាក់ទុកត្បិតអ្នកដែលអោបដៃនាយក៏លូកដៃមកទាញមុខគេ រួចជំទើតជើងថើបមាត់នាយលាន់ខ្សឺត ថើបមុខអ្នកដទៃតែម្ដង។
"ទោះជាមានអ្នកមកចែចង់មែន តែខ្ញុំមិនមើលនរណាទេ ខ្ញុំស្រឡាញ់តែប្ដីខ្ញុំម្នាក់តែប៉ុណ្ណោះ"
"អូហូយ៎! ផ្អែមណាស់ណ៎? យើងគ្រាន់តែចូលមកមើលឯងបន្តិចទេ គិតទៅរកកន្លែងបាយទឹកសិនហើយ លាហើយអាល្អិត" អ្នកដទៃម្នាក់នោះទីបំផុតក៏ចេញទៅផុត នៅសល់តែមាល៍លីនដែលតាមសំឡឹងមើលគាត់ មើលភ្លឹករហូតប្រទះនឹងក្រសែភ្នែកអ្នកក្បែរខ្លួនកំពុងតែមើលមកនាងមិនដាក់ភ្នែកដែរ។
"ខ្ញុំសុំទោសដែលមិនបានប្រាប់លោកម្ចាស់ជាមុនថាខ្ញុំប្រាប់គេថាលោកជាអ្នកបើកឡាន-"
"មុននេះនាងនិយាយថានាងស្រឡាញ់យើងហ្អេស៎?" ការបកស្រាយអ្វីក៏លែងសំខាន់ស្មើនិងសំនួរដែលលោតឡើងពេញខួរក្បាលគេនាពេលនេះដែរ មាល៍លីននៅស្ងៀមរួចងើបមើលមុខគេទាំងច្បូញមាត់តិចៗ។
"ខ្ញុំគ្រាន់តែមិនចង់ឲ្យគេសង្ស័យថាពួកយើង-"
"ឆ្លើយសិនថានាងនិយាយថាស្រឡាញ់យើងមែនទេមុននេះ?" ជុងហ្គុកផ្ទួនសំនួរម្ដងទៀត ដល់ថ្នាក់មាល៍លីននាងបុកពោះមិនស្ទើរ។
"តែខ្ញុំពិតជា-"
"បើស្រឡាញ់យើង ក៏ស្រឡាញ់តែយើងម្នាក់ ហាមរញ៉េរញ៉ៃប្រុសណាទៀត យើងដឹងថានៅជាមួយយើងយូរនាងទប់អារម្មណ៍មិនបាន យើងយល់.." ជុងហ្គុកមិនទទួលស្ដាប់ពាក្យនាងនិយាយនោះទេ គេអារកាត់តែឯងរួចបែរមុខចេញធ្វើដូចជាមានមោទនភាពលើខ្លួនឯង ខណៈអ្នកដែលឈរក្បែរនោះលើកដៃអេះក្បាលខ្លួនឯងព្រោះមិនយល់បំណងស្វាមីសោះ។
-
៥០០ រយៈពេល៥០នាទី អេតមីនផុសមួយភាគទៀត៕
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Любовные романыភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ