ដើមហេតុគ្រប់យ៉ាងបែកធ្លាយអស់ហើយ ចុះអារម្មណ៍រវាងពួកគេនឹងទៅជាបែបណា?
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៤៥ជាង២០ឆ្នាំមុន
"អូយ៎! អូយ៎ លោកប៉ា ហ៊ឹក!" សំឡេងក្មេងប្រុសក្នុងឈុតសម្លៀកបំពាក់ស្អាតបាត តែបែរជាត្រូវទទួលរងទារុណកម្មគួរឲ្យខ្លាចពីសំណាក់បុរសដែលមានឋានៈខ្ពង់ខ្ពស់គួរឲ្យគោរព ហើយអ្វីដែលច្បាស់បំផុតនោះគាត់ក៏ជាឪពុករបស់គេហ្នឹងឯង។
"ម្ដាយឯងគេទៅណា? យើងប្រាប់ប៉ុន្មានដងហើយថាកុំឲ្យទៅរករឿងមាល៍..យើងប្រាប់ប៉ុន្មានដងហើយមិចក៏ម្ដាយឯងនៅតែមិនស្ដាប់?" ពាក្យជេរស្ដីបូកផ្សំនិងការវាយដំច្រំធាក់ ស្នាមជាំដែលមានស្នាមឡើងស្វាយ ព្រោះរឿងហេតុនោះមិនមែនទើបតែកើតឡើងលើកទីមួយនោះទេ មិនតិចដងទេដែលឪពុកគេតែងតែប្រើកម្លាំងវាយដំយ៉ាងកម្រោលបែបនេះ។
"បានហើយ!"
"ខ្ញុំប្រាប់ឲ្យបងឈប់ប៉ុណ្ណឹងបានហើយ អឹស" ការវាយដំច្រំធាក់ត្រូវបានបញ្ចប់ កាលបើអ្នកដែលឪពុកគេលើកឡើងនោះបានចូលមកដល់ ម្ដាយរបស់ក្មេងតូចចូលមកអោបរាងកាយកូនប្រុស អោបទាំងទឹកភ្នែកហូរស្រក់ជោគពេញផែនថ្ពាល់តែម្ដង។
"យើងប្រាប់នាងប៉ុន្មានដងហើយថាកុំទៅពាក់ពន្ធ័និងមាល៍ទៀត យើងនៅផ្ទះជាមួយនាង ចេញចូលចិញ្ចឹមមើលថែនាងនិងជុងហ្គុកប៉ុណ្ណឹងហើយនាងនៅចង់បានស្អីទៀត?"
"ចង់បានស្អីហ្អេស៎? បងនៅនឹករលឹកវាដល់ពេលណា? បងរៀបការជាមួយអូន នៅជាមួយអូនហើយ ប៉ុណ្ណឹងវាមិនអាចធ្វើឲ្យបងគ្រប់គ្រាន់ទៀតមែនទេ? វាក៏មានប្ដី មានកូន.."
"បិទមាត់នាងទៅ ទោះបីជាយ៉ាងណា យើងក៏គ្មានថ្ងៃប្រគល់ការស្រឡាញ់ឲ្យនាងដូចជាមាល៍បានទេ.. នាងជាអ្នកចង់បានវាបែបនេះ អ៊ីចឹងក៏ទ្រាំទទួលទៅ ហ៊ឹស" បុរសចិត្តកំណាច មិនបានបង្ហាញភាពក្រែងរអែងចិត្ត គេបោះសម្ដីដ៏សែនគ្រោធគ្រាធរួចចាកចេញទៅបាត់ទាំងមិនងាយក្រោយទាល់តែសោះ។
"ម៉ាក់ ហ៊ឹកៗ ហេតុអីក៏ប៉ាស្អប់ពួកយើងម៉្លេះ? ពួកយើងធ្វើអីខុសលើគាត់ទៅម៉ាក់? ហ្អា៎ ហ៊ឹកៗ" ក្មេងតូចយំអោបម្ដាយ រៀបរាប់ទុក្ខលំបាកដែលពិបាកនិងបរិយាយកើតក្នុងទ្រូងរបស់គេនោះ។
"កុំយំកូន! ប៉ាកូនមិនមែនជាមនុស្សបែបហ្នឹងទេ គេជាមនុស្សល្អណាស់ គេគ្រាន់តែគិតខុសនិងជឿតាមសម្ដីស្រីម្នាក់នោះជាងម៉ាក់តែប៉ុណ្ណោះ"

YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ