មួយរយៈនេះអេតមីនរវល់ពេកដកឃ្លាមិនបានទើបខ្ជិលដាក់ហ្គេម ឲ្យអ្នកអានបានធូរខ្លួនត្រៀមចាំលេងហ្គេមរឿងថ្មីវិញ ខិខិ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៨៩,៩០រឿងហេតុចោរឆក់កណ្ដាលថ្ងៃចេសនោះក៏ត្រូវបញ្ចប់ត្រឹមប៉ូលីសចុះមកអន្តរាគមន៍នៅទីនោះ មនុស្សជាច្រើនដើរឆ្លងកាត់តាមបណ្ដាដងផ្លូវនៅទីនោះក៏មិនសូវជាមាននរណាឈឺឆ្អាលខ្វល់ខ្វាយមើលដែរ ពួកគេម្នាក់ៗសុទ្ធមានការងារ មានភាពប្រញាប់រៀងៗខ្លួន ម៉្យាងវាក៏ជាទម្លាប់របស់ប្រជាជននៅតំបន់នោះដែរ បើមិនមែនជាបញ្ហារបស់ពួកគេ ពួកគេក៏នឹងមិនលូកដៃដាច់ខាត។
"អ្នកនាងច្បាស់ហើយមែនទេថាមិនដាក់ពាក្យបណ្ដឹងចោរម្នាក់នេះ?" ប៉ូលីសម្នាក់ដែលជាអ្នកកត់ត្រាកំណត់ហេតុក៏សួរនាំទៅកាន់មាល៍លីន ទាំងដែលគេក៏បានឃើញច្បាស់ហើយថាមុននេះនាងចាត់ការចោរម្នាក់នោះដល់កម្រិតណា៎។
"ចាត់ទុកថាប៉ុន្មានដំបងមុននេះវាជំនួសឲ្យពាក្យបណ្ដឹងទៅចុះ ម៉្យាងទោះបីជាខ្ញុំមិនប្ដឹងក៏គង់តែមានអ្នកប្ដឹងអាម្សៀរនេះដែរ លោកប៉ូលីសមើលតែកាបូនលុយដែលគេលាក់ទុកក្នុងហោប៉ៅទៅ" មាល៍លីននិយាយមិនត្រឹមតែសម្ដី នាងទាញយកដែកដែលនាងប្រើវ៉ៃចោរមុននោះទៅគាស់ហោប៉ៅខោរអ្នកសន្លប់ស្ដូកនិងកំពុងត្រូវប៉ូលីសឯណោះដាក់ខ្នោះឯណោះ ប៉ូលីសក៏ងក់ក្បាលតិចៗរួចទើបងាកភ្នែកចាប់អារម្មណ៍វត្តមានបុរសម្នាក់ដែលនៅឈរពីក្រោយជាប់និងមាល៍លីនឯណោះ។
"នេះ..ខ្ញុំដូចជាប្រហែលមុខលោកខ្លាំងណាស់ លោកមេបញ្ជាការដូចជា-"
"ខ្ញុំមានការប្រញាប់ សុំលាលោកប៉ូលីសទៅសិនហើយណា៎ អរគុណសម្រាប់ការយកចិត្តទុកដាក់ជាមួយសុខទុក្ខពលរដ្ឋដូចជាពួកយើង" គ្រាន់តែលឺប៉ូលីសម្នាក់នោះដាក់សំនួរទៅកាន់ជុងហ្គុកភ្លាម មាល៍លីននាងក៏ប្រញាប់ប្រញាល់រកលេសដើម្បីនាំខ្លួននាងនិងអ្នកគេកំពុងសួរនោះចេញ។
"អូ!បាទ អ្នកនាង.. សូមឲ្យសំណាងល្អ" មាល៍លីនក៏ញញឹមរួចប្រញាប់បោះជំហានដើរចេញទៅ ជុងហ្គុកឯណោះកាលបើប្រពន្ធចេញទៅហើយ គេក៏គ្មានហេតុផលអីត្រូវនៅបន្តទៀតដែរ គេងាកបែរទៅញញឹមដាក់ប៉ូលីសដែលសួរនាំនោះបន្តិចរួចទើបប្រញាប់យួរអីវ៉ាន់រត់ទៅតាមនាងពីក្រោយតត្រុក។ ការសំឡឹងមើលរបស់គេមុននោះក៏នាំភាពប្រាកដប្រជាចិត្តដល់ប៉ូលីសដែលឆ្ងល់មុននោះ គេប្រញាប់បិទសៀវភៅកំណត់ត្រារួចប្រញាប់រត់ទៅរកអ្នកដែលមកអន្តរាគមន៍ជាមួយខ្លួនឯណោះ។
(យើងដឹងហើយថាមិញនោះជានរណាហើយ គឺលោកឧត្តមសេនីយ៍ជុងហ្គុក ឧត្តមសេនីយ៍ដែលមកពីអាល្លឺម៉ង់)
(ពិតមែនហី? ហីយ៉ា! មើលពីខាងក្រៅគាត់មើលដូចជាបុរសម្នាក់ដែលស្រស់ស្រាយនិងយកចិត្តទុកដាក់លើភរិយាណាស់...)
ការនិយាយប្រាស្រ័យទាក់ទងគ្នារវាងពួកគេក៏មានសំឡេងខ្លាំងគួរសមដល់ថ្នាក់អ្នកដែលទើបតែដើរចេញមិនឆ្ងាយប៉ុន្មាននោះក៏បានលឺច្បាស់ៗ។
"ពូកែសម្ដែងណាស់ បានគេសរសើរបែបនេះសមចិត្តហើយមែនទេ?" លឺគេនិយាយលើកសរសើរដាក់ជុងហ្គុកបែបនេះ មាល៍លីននាងក៏មានតែក្ដាប់មាត់លាក់អារម្មណ៍ទាំងអស់ ប្ដូរជំនួសមកជាពាក្យឌឺដងដាក់នាយជំនួសវិញ ជុងហ្គុកដែលមានឱកាសបានដើរបណ្ដើរក្បែរនាងឯណោះក៏ញញឹមរួចមើលទៅផ្ទៃមេឃខៀវស្រងាត់បូកផ្សំនិងទេសភាពដើមផ្លែប៉េសដែលជាផ្លូវចូលផ្ទះចំការលោកប៉ាមាល៍លីនឯណោះ។
"បងសប្បាយចិត្តណាស់ដែលឃើញអូនក្លាហាន ហើយក៏អាចការពារខ្លួនបានបែបនេះ បើទោះជាមានរឿងអីបងក៏នឹងមិនខ្វល់ខ្វាយចិត្តដូចជាកាលពីមុនដែរ" ភាសានិយាយបូកផ្សំនិងសំឡេងដែលបន្លឺចេញពីមាត់គេនាំឲ្យអ្នកដែលដើរសុខៗនោះក៏ឈប់ ជុងហ្គុកក៏ងាកបែរមើលមុខមាល៍លីនរួចក៏ប្រទះឃើញក្រសែភ្នែកបែបមានមន្ទិលរបស់នាងសំឡឹងចំមកខ្លួន។
"មានអីមែនទេទើបមើលមកបងបែបនេះ?ភឹប.." ជុងហ្គុកនិយាយមិនទាន់ចប់ នាងតូចក៏គប់កូនកាបូបដែលកាន់នៅនិងដៃជាប់នោះចំទ្រូងរបស់គេ។
"ខ្ញុំមិនគួរចំណាយពេលដើរទិញរបស់របរឲ្យលោកបែបហ្នឹងទេ ខ្ញុំស្ដាយណាស់" មាល៍លីនបោះសម្ដីតែប៉ុណ្ណេះរួចនាងក៏ដើរចាកចេញពីគេយ៉ាងលឿន មិនខ្វល់ពីសំឡេងស្រែកហៅរបស់អ្នកនៅពីក្រោយខ្នងសោះ នាងតូចបោះជំហានញាប់រហូតទាល់តែចូលមកដល់ផ្ទះ លោករេអាន់កាលបើឃើញកូនគាត់ក៏ញញឹម លាដៃបំណងចង់ប៉ះកាន់កូន តែមាល៍លីននាងក៏ដើរហួសគាត់ចូលទៅខាងក្នុងទាំងមុខក្រម៉ូវដូចជាមានរឿងអ្វីលាក់កប់ក្នុងចិត្ត។
"កូននេះមានរឿងអីអញ្ចេស៎?" លោករេអាន់ឆ្ងល់តែក៏គ្មាននរណាម្នាក់អាចមកបកស្រាយប្រាប់គាត់បាន លោកព្រលែងខ្យល់ដង្ហើមស្រាលទាញកន្ត្រកឡើងបំណងចង់ទៅប្រមូលផលផ្លែប៉េសខ្លះ តែក៏ប្រទះឃើញនាយដែលដើរតាមកូនស្រីកូនរដឹកនោះចូលមកដល់ម្នាក់ទៀត។
"លោកប៉ាមានឃើញមាល៍លីនទេ? ខ្ញុំរវល់អោនរើសកាបូបនាង ទើបមកតាមនាងយឺតពេលបែបនេះ"
"ទាស់សម្ដីគ្នាមែនទេ?" រាល់ការបកស្រាយរបស់ជុងហ្គុកក៏ទាញបានត្រឹមតែសំនួរមួយនេះចេញពីមាត់លោកប៉ារបស់មាល៍លីន ជុងហ្គុកក៏សំឡឹងមើលមុខគាត់រួចក្រវីក្បាលស្រាលៗតបហាក់ដូចជាបង្ហាញថាគេក៏មិនបានដឹងជាក់ច្បាស់នៅឡើយដែរថាមាល៍លីននាងមានរឿងអ្វី ពាក្យសម្ដីដែលគេនិយាយមុននោះវាមានអ្វីប៉ះពាល់ដល់អារម្មណ៍នាងមែនទេ? ទើបបានជានាងចាកចេញពីគេមកដោយបែបនេះ គេពិតជាចង់ដឹងណាស់។
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romansភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ