ចុម៎! ពូកណ្ដាលហ្នឹងណាគេ? 😔
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥៨"ទឹក! ទឹក.." បន្ទប់សម្រាកព្យាបាលធម្មតាតែក៏មិនមាននរណាសម្រាក ក្រៅពីកាយមាំទាំរបស់បុរសម្នាក់ ចិញ្ចើមក្រាស់ភ្ញោចឡើងប៉ើកៗខណៈត្របកភ្នែកហើបឡើងតិចៗ បុរសមានភ្នែកពណ៌ត្នោតចោលការសំឡឹងមើលជុំវិញខ្លួន មុននិងបានឃើញម្ចាស់កាយតូចកំពុងតែអង្គុយច្រត់ចង្ការនៅលើពូក ជិតខ្លួនគេបំផុត មើលកាន់តែច្បាស់គេក៏ឃើញថាស្រីម្នាក់នោះជាស្រីឆ្លាស់ប្អូនរបស់ជេខេសោះ។
"នាងច្រម៉ក់!"
"ហ៊ឹស! អ្នកណា..អ្នកណាមក?" ការហៅបូកផ្សំនិងដៃម្ខាងទម្លាក់រលាក់ស្មានាង ដេនដាលីក៏ក្រោកក្រញ៉ាងខ្លួនដូចជាប្រុងប្រៀបទទួលយកចម្បាំងអ្វីម៉្យាង កាយវិការនាងក៏នាំឲ្យដេនឌ្រីក៍អស់សំណើចមិនស្ទើរ ដល់ថ្នាក់រើដល់របួសដែលកំពុងតែមាននាំឲ្យវាឈឺភ្ញោចតិចៗ។
"យើងមកទីនេះបានយ៉ាងមិច?"
"សន្លប់សុខៗក៏មកដល់ពេទ្យតែម្ដងទេដឹង? ឆ្ងល់អីល្ងង់ៗបែបនេះ" ដេនដាលីនាងនិយាយគម្រោះគម្រើយដាក់ដេនឌ្រីក៍ដូចដើម ទោះបីជានាងមិនមានអារម្មណ៍ខឹងសម្បារនិងគេក៏ដោយ អាចថាវាជាទម្លាប់នាងស្រាប់ហើយ ក្រៅពីបងប្រុសបង្កើតនាង នាងមិនដែលនិយាយល្អដាក់ប្រុសណាទេ។
ដេនឌ្រីក៍មិនបាននិយាយអី តែក៏បែរភ្នែកតាមមើលផែនខ្នងអ្នកដែលក្រោកចេញពីកៅអីមុននោះ គេមើលទៅនាងរួចភ្នកគិតថាហេតុអីក៏នាងជាមនុស្សស្រីដែលខុសគេបែបនេះ?
(នាងជាស្រី មាឌតូចល្អិត តែចិត្តនាងក៏ធំដូចជាមនុស្សប្រុស រឿងថ្ងៃនេះបើកុំតែបាននាង យើងច្បាស់ជាងាប់ដូចជាឆ្កែអនាថាគ្មានអ្នកខ្វល់នៅផ្ទះនោះបាត់ទៅហើយ..លូសុី)
ដេនឌ្រីក៍នឹករលឹកគុណស្រ័យនាងតូច តែគេក៏មិននិយាយលឺចេញមកដើម្បីឲ្យម្ចាស់ខ្លួនបានទទួលដឹងអីទេ គេនិយាយតែឯងក្នុងចិត្ត លួចត្រេកអរគិតថាគេមើលមនុស្សម្ដងនេះមិនខុសទៀតនោះទេ។
ដេនដាលីឯណេះ នាងក៏ឈរចាក់ទឹកតែមួយកែវបំណងចង់ផឹក តែភ្នែកនាងក៏ងាករំពៃឃើញឡានប៉ូលីសប៉ុន្មានគ្រឿងបើកបរលើផ្លូវធំ តែក៏កាច់ចូលមកកាន់បរិវណពេទ្យនេះ ស្រីតូចក៏សភ្នែក ព្រោះមិនគិតថាបងប្រុសនាងចាត់ការលឿនបែបនេះ ចិត្តមួយគិតថាវាជាស្នាដៃបងប្រុស តែចិត្តមួយក៏គិតថាបងប្រុសនាងមិនបានប្រាប់នាងដោយផ្ទាល់ អ៊ីចឹងអាចមិនមែនជាបញ្ជារបស់គាត់ទេ។
"លោក..ពាក់អាវក្រៅនេះឲ្យឆាប់ឡើងមក"
"នេះមានរឿងស្អី? នាងប្រញាប់ទៅណាលូ-" ដេនឌ្រីក៍ទោះជាមាត់សួរនាងតូចមិនឈប់ពិតមែន តែដៃក៏ទាញអាវក្រៅមកពាក់តាមនាងប្រាប់ជានិច្ច គេចង់សួរនាំនាងតែក៏ឈប់កាលបើលឺសារ៉ែនឡានប៉ូលីសកាន់តែជិត គេប្រញាប់ទាញអាវមកពាក់ មុននិងអ្នកម្ខាងទៀតទាញយកកាំភ្លើងខ្លីពីអាវគេយកទៅទុក។
"លោកកំពុងមានរបួស ទុកឲ្យខ្ញុំជាអ្នកកាន់វាចុះ" ដេនដាលីនាងមិនបាននិយាយច្រើនប្រញាប់រៀបចំខ្លួនរួចបើកទ្វារនាំ ដេនឌ្រីក៍កាលបើស្ថានការណ៍ទាន់ហន់ គេក៏ប្រញាប់រត់ចេញដោយដៃម្ខាងក្ដាប់ត្រង់កន្លែងរបួសខ្លួនឯងជាប់។
...
"ក្ដៅ..ក្ដៅណាស់ ហ្អា៎ ហ៊ឹម" បន្ទប់ក្នុងយប់ស្ងាត់ សំឡេងស្រាលបន្លឺចេញពីមាត់អ្នកដេកលង់លក់នៅលើគ្រែឯណោះ អ្នកដែលជាជនរងគ្រោះពីអគ្គិភ័យកាលពីល្ងាចមិញនោះក៏ដឹងខ្លួនឡើងបន្តិចម្ដងៗ។
"ក្រោកហើយហ្អេស៎មាល៍? ចាំយើងទៅហៅពេទ្យមកពិនិត្យឲ្យនាង.." កាលបើនាងដឹងខ្លួនឡើងភ្លាម វត្តមានមនុស្សម្នាក់ដែលនាងរំពឹងទុកក៏នៅទីនោះ ជុងហ្គុកលូកដៃម្ខាងស្ទាបកាន់ថ្ងាសនាង មុននិងក្រោកចង់ទៅហៅពេទ្យមកពិនិត្យអាការៈ តែមាល៍លីននាងក៏លើកដៃចាប់កាន់ជាយដៃអាវនាយ ក្នុងន័យឃាត់ឲ្យគេអង្គុយចុះ ព្រោះមានការចង់និយាយខ្លះ។
"ខ្ញុំមានការចង់និយាយជាមួយលោកម្ចាស់.."
"យើងក៏មានការចង់សួរបញ្ជាក់នាងឲ្យច្បាស់ដែរ! រឿងដែលកើតឡើងនៅថ្ងៃនេះ វាជាស្នាដៃរបស់អាដេនឌ្រីក៍មែនទេ? វាជាអ្នកធ្វើឲ្យផ្ទះយើងឆេះមែនដែរទេ?" ជុងហ្គុកអន្ទះសារសួរនាំនាង តែមាល៍លីននៅមានស្មារតីនាងក៏ប្រញាប់លើកដៃទាំងសងខាងចាប់កាន់ស្មាស្វាមីជាប់ ក្រវីក្បាលញាប់ស្អេកព្យាយាមបដិសេធការសន្និដ្ឋានរបស់គេ។
"មិនមែនជាគេទេ! គេមិនបានធ្វើនោះឡើយ"
"មិចក៏ឆ្លើយបែបនេះ? នេះវាគម្រាមនាងមែនទេ? វាធ្វើស្អីនាងមែនទេមាល៍លីន?" ជុងហ្គុកគេក៏ស្លុតចិត្តត្បិតប្រពន្ធដែលនៅខាងគេ ជួយការងារគេសុខៗក៏បែរជាគិតផ្សេងទៅលើសត្រូវរបស់ខ្លួនបែបនេះ បើនាងមិនមានបញ្ហាអ្វីសោះ គេមិនជឿនោះទេ។
"ខ្ញុំគិតថាដេនឌ្រីក៍គេមិនអាក្រក់ដូចជាយើងគិតទេលោកម្ចាស់"
"ស្រឡាញ់វាណាស់ហ្អេស៎ ទើបកាន់ជើងវាបែបនេះ?" អស់ពីការលួងលោម ការស្រែកគំហកបែបខឹងសម្បារក៏កើតឡើងម្ដងទៀត ជុងហ្គុកវាសដៃមាល៍លីនបន្តិចរួចក្រោកឈរបែរខ្នងចេញពីនាង ស្រីតូចកាលបើដឹងថាការដែលនាងនិយាយធ្វើឲ្យស្វាមីខឹង នាងក៏រៀងបន្ថយភាពតក់ក្រហល់រួចប្ដូរមកជាការនិយាយបកស្រាយវិញ។
"លោកម្ចាស់មានហេតុផលបន្តិចបានទេ? ថ្ងៃនេះដេនឌ្រីក៍គេមករកខ្ញុំ គេសុំមកពិភាក្សារឿងចង់សុំរដ្ឋាភិបាលចុះចូល ដើម្បីឲ្យប្រជាជនបានជីវិតរស់នៅប្រសើរជាងនេះ ព្រោះថាពួកគេរស់នៅវេទនាយ៉ាងនេះក៏ព្រោះតែខាងរដ្ឋាភិបាលមិនអើពើនឹងពួកគេទេ.."
"ហើយនាងក៏ជឿវានិយាយទាំងអស់មែនទេ? នេះនាងល្ងង់ភ្លាមៗបែបនេះហ្អេស៎មាល៍លីន?"
គ្រាំង!
"គោរពលោកឧត្តមសេនីយ៍! នាយដេនឌ្រីក៍វារត់បាត់ពីពេទ្យហើយទាន៎ ពួកយើងកំពុងតែតាមចាប់មុខសញ្ញាវា" ការនិយាយគ្នាក៏ត្រូវកាត់ផ្ដាច់ដោយមានកូនចៅខាងយោធារបស់ជុងហ្គុកម្នាក់ចូលមករាយការណ៍ មាល៍លីនកាលបើលឺថាស្វាមីនាងចេញបញ្ជាទាំងងងឹតងងល់បែបនេះនាងក៏ខឹង។
"តាមរកវា.."
"កុំធ្វើស្អីទាំងអស់!" ខណៈជុងហ្គុកបញ្ជាឲ្យតាម នាងតូចដែលអង្គុយលើគ្រែឯណោះក៏ស្រែកឡើងខ្វែងគំនិងនឹងឧត្តមសេនីយ៍តែម្ដង ជុងហ្គុកងាកបែរមើលមកមាល៍លីនទាំងមុខក្រហមពោរពេញទៅដោយកំហឹងពោបពេញក្នុងទ្រូង មាល៍លីនក៏មើលគេរួចងាកបែរទៅយោធាម្នាក់នោះ។
"ខ្ញុំមានមុខងារដែលថ្នាក់លើចាត់តាំងដែរ អ៊ីចឹងបើខ្ញុំបញ្ជាថាមិនឲ្យធ្វើអី ហាមធ្វើជាដាច់ខាត!!!"
"មាល៍លីន!!!" ជុងហ្គុកក៏ស្រែកសឹងតែបែកក្រដាសត្រជាក់ តែមាល៍លីននាងក៏បិទភ្នែកបិទត្រចៀកមិនស្ដាប់ នាងសុខចិត្តសម្រក់ទឹកភ្នែកស្ងាត់ហើយបញ្ជានាយម្នាក់នោះមិនឲ្យតាមចាប់ដេនឌ្រីក៍វិញ៕
![](https://img.wattpad.com/cover/328644108-288-k446634.jpg)
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romansaភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ