ចរិកឡាំដួយសន្លប់លោកម្ចាស់ ខិខិ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង..
ភាគទី១៤មាត់និយាយហីៗហាក់បីដូចជាអ្វីដែលនាងនិយាយវាមិនមែនជាការពិតអញ្ចឹង ជុងហ្គុកដាក់ក្រដាសណូតនោះចុះ រួចទម្លាក់ខ្លួនអង្គុយលើសាឡុងផ្ដៅដែលគេអង្គុយរង់ចាំជាយូរមកហើយនោះ។
រាងកាយទម្លាក់អង្គុយហាក់ដូចជាចង់នៅស្ងៀមមិនធ្វើអ្វីទាំងអស់ តែខួរក្បាលចេះតែរំលឹកនាយពីនេះពីនោះ ជាពិសេសគឺអត្ថន័យក្រដាសណូតដែលនាងបានផ្ញើមកនោះ គេអង្គុយគងអន្ទាក់ខ្លា ប្ដូរពីជើងឆ្វេងមកជើងស្ដាំម្ដងដូចជានៅមិនសុខសោះ រហូតទាល់តែដៃទាញក្រដាសណូតនោះមកមើលម្ដងហើយម្ដងទៀត។
"គ្រាន់តែជាពាក្យសម្ដីគ្មានបានការសោះ ចុះហេតុអីក៏យើងដូចជានៅមិនសុខបែបនេះ? ហ៊ើយ!" ជុងហ្គុកច្របាច់ក្រដាសណូតនោះណែនដៃរួចទម្លាក់វាចូលក្នុងហោប៉ៅអាវទាំងមិនដឹងខ្លួនសោះ ភ្នែកក៏មិនអាចងាកទៅណាក្រៅពីសំឡឹងមើលទៅចានស្រាក់បបរក្បែរនោះ ក្លិនឈ្ងុយប្រហើររបស់គ្រឿង អន្ទងចិត្តធ្លាយដល់ខួរក្បាល បញ្ជាឲ្យអ្នកដែលអេះអុញនោះលូកទាញវាយកមកបើកគ្របមើល។
"ហ៊ឹម" ក្លិនក្រអូបឈ្ងុយសាយភាយចូលច្រមុះនាយពេញប៉ឹបតែម្ដង អារម្មណ៍ដែលគិតពិចារណាច្រើនមុននោះក៏រសាយបាត់អស់បន្តិចម្ដងៗ ជំនួសមកវិញនូវអារម្មណ៍ស្រេកឃ្លាន ព្រមទាំងអារម្មណ៍ដែលចង់ភ្លក់ចង់សាកជំនួសវិញ។ នាយមិនចាំយូរក៏លូកដៃយកស្លាបព្រាដែលមាល៍លីនសៀតជាប់នឹងដៃចានចេញមក គេដួសមួយចុងស្លាបព្រារួចលើកវាមកចឹបបន្តិច។
ជុងហ្គុកគេមិននិយាយអ្វីពិតមែន តែភ្នែកទាំងសងខាងក៏បើកធំៗសឹងតែលានគ្រាប់ចេញមកក្រៅ នាយមិនអស់ចិត្តនឹងរសជាតិដែលខ្លួនភ្លក់មុននោះទើបប្រញាប់ដួសមួយស្លាបព្រាឡើងមកទៀត លើកនេះនាយក៏ដួសមួយស្លាបព្រាពេញ ញ៉ុកឡើងប៉ោងមាត់តែម្ដង។
"ហូ..ហូយ៎ ក្តៅ! ក្ដៅ.." ដោយសារតែបបរនៅក្ដៅទើបមួយម៉ាត់ទើបតែចូលទៅក្នុងមាត់មុននោះនាំឲ្យរលាកអណ្ដាតគេ តែវាក៏មិនបានធ្វើឲ្យនាយខឹងសម្បារអ្វីនោះទេ គេក្រវីក្បាលតិចៗរួចងាកមើលទៅទេសភាពខាងក្រៅបន្តិច នាយដួសបបរឡើងមកផ្លុំរួចហុតវាក្ដៅៗកំដរភ្នែកដែលកំពុងតែសំឡឹងមើលអាកាសធាតុត្រជាក់ស្រេបនៅខាងក្រៅឯណោះ គេខ្លួនឯងមិនបានដឹងទេថាគេចូលចិត្តបបរនោះដល់កម្រិតណា ព្រោះគេគិតតែពីញ៊ាំៗ ញ៊ាំរហូតមិនលែងសោះ។
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romansaភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ