Merry Christmas អេតមីនមានកាដូជូន ហិហិ
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី២៧"ខ្សែលើ!" ជុងហ្គុកកាន់តែនិយាយ នាងតូចដែលជាអ្នកស្ដាប់ក៏កាន់តែអៀនប្រៀនខ្លាំងលើសដើមថែមទៀត នាយសង្ហាដឹងថានាងអៀន ព្រោះមុខនាងឡើងក្រហមទៅហើយ តែនេះហើយជាអ្វីដែលគេចង់បាន។
"ខ្សែលើយ៉ាងម៉េច? វាជាជំនួញ វាជាការដោះដូរ បើសិនជានាងចង់ទៅធ្វើការទាំងនោះ នាងត្រូវដោះដូរលក្ខខណ្ឌជាមួយនិងយើង"
"តែខ្ញុំធ្វើការនោះក៏ព្រោះតែចង់ជួយលោកម្ចាស់ដែរ"
"តែយើងក៏មិនបានប្រើនាងឲ្យជួយយើងឯណា?" មាល៍លីនគាំងអណ្ដាតនិយាយតបតរលែងចេញ គេពិតជាមិនបានពឹងនាងឲ្យជួយពិតមែន នាងកើតមានចិត្តចង់ជួយគេ ចង់បំពេញតួនាទីជាភរិយាល្អខ្លួនឯងទេតើ។
"ក៏បាន ខ្ញុំខុស" លើកទីមួយដែលនាងព្រមចុះចាញ់គេ ចុះចាញ់ទាំងសង្គ្រាមមិនទាន់បានចាប់ផ្ដើមស្រួលបួលនៅឡើយផង ស្រីតូចងាកបែរខ្លួនចេញ អារម្មណ៍អៀនខ្មាសមុននោះក៏នៅតែតោងស្អិតជាប់ តែនាងចាកចេញព្រោះនាងមិនដឹងជាគួរបកស្រាយអ្វីប្រាប់ដល់គេបន្តទៀត។
"ជាប្ដីប្រពន្ធគ្នាទៅហើយ តែនាងនៅហួងហែងខ្លួនជាមួយយើងដល់ណាទៀត?" មិនឲ្យនាងឈានជើងចេញបាន សំឡេងរបស់នាយក៏បន្លឺដាស់នាងឲ្យបញ្ឈប់ការដើររួចស្ដាប់គេបន្ត មាល៍លីនងាកក្រសែភ្នែកសំឡឹងមើលទៅកាន់អ្នកបោះសំនួរ ហាក់បីដូចជាមានពាក្យជាច្រើនលាក់កប់ក្នុងចិត្ត ពាក្យដែលនាយគួរតែបានដឹង ទើបគេអាចយល់ច្បាស់ពីនាងជាងនេះ ព្រោះសព្វថ្ងៃនេះគេមិនបានដឹងស្អីពីនាងទាំងអស់ ពួកគេប្រៀបដូចជាមនុស្សពីរនាក់ដែលរស់នៅក្រោមជម្រកតែមួយ បំពេញតែតួនាទីរៀងៗខ្លួនប៉ុណ្ណោះ។
"លោកម្ចាស់កុំភ្លេចឲ្យសោះថាលោកម្ចាស់យកខ្ញុំមកនៅជិតព្រោះតែមូលហេតុអីឲ្យសោះ ខ្ញុំមិនចង់ឲ្យលោកម្ចាស់ខុសពីគោលបំណងខ្លួនឯងនាំឲ្យមានភាពស្ដាយក្រោយនោះឡើយ ខ្ញុំសុំលាសិនហើយ"
មែនហើយ!
មាល៍លីននាងនិយាយចេញមកដូចជាដាស់ស្មារតីស្រពិចស្រពិលរបស់នាយឲ្យភ្លឺស្វាងខ្លះ គេយកនាងមក គេចំណាយលុយនិងអំណាចជាច្រើន ព្រោះដើម្បីតែចង់បាននាងមកគ្រប់គ្រង មកសងសឹកឲ្យសាកសមនិងទង្វើអាក្រក់យ៉ង់ឃ្នងដែលម្ដាយនាងផ្ដល់មកឲ្យគេ មិនមែនយកមកធ្វើជាប្រពន្ធរឺមនុស្សស្រីដែលគេគួរតែផ្ដល់ភាពសំខាន់ឲ្យនោះទេ។
"ហេតុអីក៏យើងមានអារម្មណ៍ថាឈឺម៉្លេះ?" ជុងហ្គុកតាមសំឡឹងមើលផែនខ្នងអ្នកដែលដើរចាកចេញនោះ ដៃម្ខាងលើកបង្ហូសស្ទាបត្រង់កន្លែងដែលគេខ្លួនឯងក៏មិននឹកស្មានថាវានឹងប្រតិកម្មព្រោះសម្ដីរបស់នាងមុននោះ ទ្រូងខាងឆ្វេងនេះមិនដែលមាននរណាអាចរុករានបានក្រៅពីស្រីម្នាក់ដែលគេស្អប់ ហើយម្នាក់នោះមាល៍លីននាងក៏ដឹងច្បាស់ថាជានរណា។
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Любовные романыភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ